#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
យើងរស់នៅក្នុងពិភពលោកមួយដែលពោរពេញដោយការកុហក។ ចៅហ្វាយកុហកបុគ្គលិកផ្ទុយមកវិញអ្នកនយោបាយកុហកទៅកាន់មនុស្សដោយការសន្យានៃការបោះឆ្នោតអ្នករៀបការកុហកគ្នាទៅវិញទៅមកហើយយើងសាំនឹងការនេះ។ វាមិនមែនជាការងាយស្រួលទេ ក្នុងការនិយាយការពិត១០០%គ្រប់ពេល។ នៅពេលព្រះយេស៊ូមានព្រះបន្ទូលថា:”ខ្ញុំជាសេចក្តីពិត” ទ្រង់មិនមែនមានន័យថាទ្រង់បង្រៀនពីសេចក្តីពិតនោះទេ ទ្រង់និយាយវាដោយបង្កប់នូវអត្ថន័យ ព្រះយេស៊ូផ្ទាល់ជាសេចក្តីពិត មនុស្សតែងតែចង់បំបែកព្រះយេស៊ូនិងមានតែផ្នែកខ្លះប៉ុណ្ណោះដែលគេទទួលយកថាទ្រង់ជានរណា។ ពួកគេប្រហែលគោរពព្រះយេស៊ូព្រោះទ្រង់ជាមនុស្សល្អ និងជាគ្រូដែលមានសីលធម៌ ប៉ុន្តែព្រះយេស៊ូផ្ទាល់ជាសេចក្តីពិត។ គឺគ្មានស្រមោលនៅក្នុងជីវិតទ្រង់ទេ ព្រះយេស៊ូមានការកុហក មានចេតនា អាថ៌កំបាំងនិងរឿងអាស្រូវ។ ប្រសិនបើខ្ញុំឈរនៅមុខប្រពន្ធខ្ញុំនិងក្រុមគ្រួសារឬក្រុមជំនុំហើយនិយាយថា:”ខ្ញុំមិនដែលប្រព្រឹត្តិបាបសោះ” អ្នកគ្រប់គ្នានឹងប្រឆាំង។ ពួកគេអាចនឹងដឹងថា មានពេលជាច្រើនដែលខ្ញុំមិនបានសម្រេចគោលបំណងរបស់ខ្ញុំ។ ប៉ុន្តែព្រះយេស៊ូគឺគ្មានបាបសោះហើយនេះហើយជាមូលហេតុដែលទ្រង់មានអំណាចកក្នុងការនិយាយថា”ខ្ញុំហ្នឹងហើយជាសេចក្តីពិត” តាមរយៈការប្រឹក្សា ខ្ញុំបានដឹងដូចនេះ: ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក។ (យ៉ូហាន ៨:៤៤) ខ្ញុំចង់ចេញពីវានិងនៅក្នុងវត្តមានព្រះជាម្ចាស់វិញ ដោយសារព្រះយេស៊ូជាគ្រីស្តាល់ ដែលច្បាស់ សុទ្ធ បរិសុទ្ធ គ្មាននរណាដូចទ្រង់ឡើយ។ទ្រង់ជាសេចក្តីពិតដូច្នេះនឹងនាំមកសេចក្តីពិតដែលផ្តល់គុណសម្បត្តិសម្រាប់យើងជាមនុស្ស។
ប្រព័ន្ធរូងដែលខ្ពស់លំដាប់ទី២នៅអឺរ៉ុបគឺនៅប្រទេសស្វីស។ វាហៅថា Hölloch នៅជ្រលងភ្នំ Muotatal នៅវ័យប្រហែល២០ឆ្នាំមិត្តខ្ញុំនិងខ្ញុំចុះក្រោមក្នុងរូងដែលយើងមិនស្គាល់មានជម្រៅ២០៣គមដែលងងឹតហើយយើងបាននៅទីនោះមួយយប់គ្រាន់តែគិតបណ្តាលឲ្យខ្ញុំភ័យញ័រ។ រូងនេះគឺធំ ផ្លូវចូលភាគច្រើនតូចចង្អៀតនិងអាចចូលបានដោយការប្រឹងប្រែងនិងកម្លាំងខ្លាំង។ វាងាយស្រួលនឹងវង្វេងនៅពេលងងឹត ស្រមោលងងឹត ទឹក ថ្មបំបែកដ៏ធំដែលយើងមិនអាចយកឈ្នះបាន។ គ្មានចង្កៀង បេសកកម្មនេះនឹងមិនអាចទៅរួចនោះទេ សម្រាប់ខ្ញុំ ភ្លើងចង្កៀងតំណាងឲ្យសេចក្តីពិត។ ប្រសិនបើគ្មានវាយើងនឹងវង្វេងបើគ្មានសេចក្តីពិតយើងគ្មានឱកាសរស់រានមានជីវិតយើងវង្វេងផ្លូវនិងជាប់គាំងនឹងការកុហក។
ការអនុវត្ត:
ថ្ងៃនេះសូមសរសេរនូវអាថ៌កំបាំងនិងការកុហកដែលអ្នកមានអារម្មណ៍ថាអ្នកនឹងអៀនខ្មាស់ប្រសិនបើអ្នកអង្គុយនៅមុខព្រះយេស៊ូ។ សូមប្រាប់ទ្រង់: ព្រះយេស៊ូថ្ងៃនេះ សូមទ្រង់បានចែងចាំងពន្លឺមកកាន់ភ្នំ “Hölloch” របស់ខ្ញុំ។
ខ្ញុំចង់យកឈ្នះវាហើយខ្ញុំនាំយកអ្វីគ្រប់យ៉ាងមកកាន់ទ្រង់។
Dan Schmid - ICF Stuttgart
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus