#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 26 ក្នុងចំណោម 48 ថ្ងៃ

ពាក្យទី ៦ ជាពាក្យថា "ខ្ញុំជា" នេះត្រូវបានបែងចែកជាបីផ្នែកហើយវាបង្កើតឱ្យមានសាមគ្គីភាពគ្នាដែលមិនអាចញែកបាន: «ខ្ញុំជាផ្លូវជាសេចក្តីពិតនិងជាជីវិត»។ ទាំងអស់នេះជាកម្មសិទ្ធិរួម ប្រសិនបើវាត្រូវបានគេបំបែកទៅជាផ្នែកមួយរបស់វា វានឹងដូចជារថយន្តរុះរើមួយ។ វានឹងមិនបើកបរមួយមិល្លីម៉ែត្រទេ។ 

«ផ្លូវសេចក្ដីពិតនិងជីវិត»ពិពណ៌នាអំពីលក្ខណៈរបស់ព្រះដែលបានបើកឱ្យយើងឃើញតាមរយៈព្រះយេស៊ូ។  អ្វីគ្រប់យ៉ាងមានគោលបំណងដើម្បីទទួលបានជីវិតដែលព្រះយេស៊ូវបានពិពណ៌នានៅក្នុងគម្ពីរ  យ៉ូហាន ១០:១០: 

«ចោរមកតែការលួចប្លន់ហើយបំផ្លាញប៉ុណ្ណោះ ខ្ញុំមកដើម្បីអោយគេមានជីវិតនិងអោយគេមានជីវិតពេញបរិបូណ៌»។

ផ្នែកមួយនៃវប្បធម៌របស់ព្រះវិហារ អាយ សុី អេហ្វ គឺថាយើងរំភើបនិងរីករាយអំពីជីវិត។ ជាជីវិតជាមួយ​ព្រះយេស៊ូ ហើយនេះជាជិវិតជាក់លាក់មួយដែលយើងស្រមើស្រមៃជាមួយនឹងព្រះយេស៊ូ។ យើងដើរតាមទ្រង់មួយថ្ងៃហើយមួយថ្ងៃទៀត ហើយសួរខ្លួនឯងថាតើជំហានបន្ទាប់ជាអ្វី។ 

វាមិនមែនមានន័យថាយើងមានអ្វីគ្រប់យ៉ាងដែលយើងចង់បាននិង សម្ភារៈផ្សេងៗ ប៉ុន្តែគឺជីវិតយ៉ាងហូរហៀរជាជីវិតដែលពេញដោយអំណរ សន្តិភាពនិងកម្លាំង។ យើងអាចធ្វើការប្រកបគ្នាដោយមានអំណរជាមួយព្រះនិងអ្នកដែលមានជំនឿដូចគ្នា។

ហើយនៅគ្រប់ពេលដែលចោរចង់លួចអ្វីមួយចេញពីជីវិតយើង យើងគួរតែប្រុងប្រយ័ត្ន។ វាអាចជាពេលដែលយើងចង់អធិស្ធានជាមួយកូនៗយើង ប៉ុន្តែបែរជាគ្មានសន្តិភាព។ ឬនៅពេលដែលយើងចំណាយពេលដើម្បីអធិស្ឋានហើយក៏មានការរំខានដែលបែរយើងចេញពីការធ្វើកិច្ចការដែលសំខាន់ប្រចាំថ្ងៃ។ 

នៅក្នុងកាលៈទេសៈបែបនេះ សូមប្រុងប្រយ័ត្ន សូមកុំឲ្យវាដកនូវជីវិតចេញពីអ្នក។ ព្រះយេស៊ូចង់ឲ្យអ្នកបំពេញមុខងារធំជាងនេះ។ សិស្សរបស់ព្រះយេស៊ូបានបន្តការងាររបស់ទ្រង់ ឆ្ពោះទៅមុខកាន់តែវិសេសវិសាល ព្រោះថាព្រះយេស៊ូបំពេញកិច្ចការទ្រង់ក្នុងមនុស្សជាច្រើនក្នុងពេលតែមួយ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះអ្វីដែលសំខាន់ជាងគេគឺត្រូវការពារជីវិតនេះនិងយល់ដឹងនូវអំណាចរបស់អ្នកក្នុងព្រះគ្រិស្ត។

ការអនុវត្ត:

សម្រេចចិត្តធ្វើអ្វីមួយដើម្បីដាំដុះ”ជីវិតបរិបូរណ៍”ជាថ្មី

(ឧ: ដើរជាមួយព្រះ ការអធិស្ឋានជាទៀងទាត់ពេលកំពុងបើកឡាន អ្វីមួយដែលបំពេញយើងខាងព្រលឹងវិញ្ញាណ)។    - - - សូមធ្វើម្តងហើយម្តងទៀតនូវអ្វីដែលអ្នកបានសម្រេចចិត្តធ្វើ ក្នុងរយៈពេល២១ថ្ងៃ។ បន្ទាប់មកវានឹងក្លាយជាជីវិតប្រចាំថ្ងៃថ្មីរបស់អ្នក

Dan Schmid - ICF Stuttgart

អត្ថបទគម្ពីរ

ថ្ងៃ 25ថ្ងៃ 27

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus