#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
ព្រះយេស៊ូមានបន្ទូលថាយើងជាផ្នែកនៃហ្វូងចៀមរបស់ទ្រង់។វាមិនមែនត្រឹមតែមានន័យថាយើងលែងជាអ្នកដើរជុំវិញដោយគ្មានគោលដៅ និងតែឯងទៀតទេ តែក៏មានន័យថាឥឡូវនេះយើងជាផ្នែកមួយនៃសហគមន៍។ វាពិតជាអស្ចារ្យ មែនទែន ដែលដឹងថា អ្នកមានមនុស្សនៅជុំវីញអ្នក ដែលតែងតែនៅទីនោះសម្រាប់អ្នក អ្នកដែលនឹងស្តាប់អ្នក លើកទឹកចិត្ត កម្សាន្តចិត្ត លើកអ្នកឡើង និងដើរឆ្លងកាត់ជីវិតជាមួួយអ្នក។ ប៉ុន្តែតើអ្នកដឹងទេថា វាទាមទារអ្វី ដើម្បីឲ្យករណីនេះកើតឡើងបាន? គឺអ្នក! វាតម្រូវឲ្យអ្នកចំណាយពេលដើម្បីស្តាប់អ្នកដទៃ លើកទឹកចិត្តពួកគេ កម្សាន្តចិត្តពួកគេ លើកពួកគេឡើង និងឆ្លងកាត់ជីវិតជាមួយពួកគេ។ វាតម្រូវឲ្យអ្នកមានបំណងចិត្តធ្វើឲ្យខ្លួនឯងក្លាយជាម្នាក់ដែលងាយស្រួលចូលទៅជិតនិងចុះចូលជាមួយអ្នកដទៃ។ វាតម្រូវ ឲ្យ អ្នកក្លាយជាផ្នែកមួយនៃហ្វូងចៀមនេះ មិនមែនត្រឹមតែជាផ្នែកមួយតែ ជាផ្នែកដែលបញ្ចេញសកម្មភាព។
សហគមន៍នេះគឺជាក្រុមជំនុំ។ តើអ្នកក្លាយជាផ្នែកមួយនៃសហគមន៍ឬអ្នកនៅតែព្យាយាមធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង? វាពិបាកក្នុងការរស់នៅជីវិតប្រចាំថ្ងៃដោយប្រើប្រាស់ក្តីជំនឿ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកកំពុងឈរតែឯង។ សម្រាប់ហេតុផលជាក់លាក់នេះ លោកប៉ូលបានប្រៀបធៀប គ្រិស្តបរិស័ទ្ធទៅនឹងរូបរាងកាយដែលផ្គុំឡើងពីផ្នែកផ្សេងៗ។ យើងត្រូវការគ្នាទៅវិញទៅមក តើអ្នកត្រៀមខ្លួនហើយឬនៅ? តើអ្នកមានក្រុមជំនុំហើយឬនៅ? តើអ្នកជាផ្នែកមួយនៃក្រុមជាក់លាក់ណាមួយនៅក្រុមជំនុំរបស់អ្នកដែរទេ? មានតែតាមរយៈការនេះទេ ដែលធ្វើឲ្យក្រុមជំនុំរួមតូចនិងមានលក្ខណៈផ្ទាល់ខ្លួន។ តើអ្នកត្រៀមខ្លួនសម្រាប់ដំណើរជាមួយក្រុមហ្វូងចៀមហើយឬនៅ? មែនហើយ វាជាដំណើរផ្សងព្រេង។ វាមិនមែនតែងតែងាយស្រួលនោះទេ។ មនុស្សនៅតែជាមនុស្ស ទោះបីនៅក្នុងហ្វូងចៀមក៏ដូចជានៅខាងក្រៅក៏អញ្ចឹងដែរ។មានន័យថាពេលខ្លះ ពិបាកនិងមានឧបសគ្គ ដូចជាក្រុមគ្រួសារចឹង។ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន យើងបានរៀនអំពីការលើកលែងទោសតាមរយៈព្រះយេស៊ូ។ សូមកុំភ្លេច។
ការអនុវត្ត:
១. តើអ្នកក្លាយជាផ្នែកមួយនៃក្រុមជំនុំឬក្រុមហើយឬនៅ?
តើកន្លែងណាដែលអ្នកអាចនិយាយជាមួយអ្នកដទៃអំពីក្តីជំនឿរបស់អ្នក ភាពជោគជ័យនិងឧបសគ្គរបស់អ្នក?
សូមបានស្វែងរកកន្លែងដែលអ្នកអាចចាក់ឬសនៅក្នុងសហគមន៍បាន។
២. សូមសួរព្រះ ថានរណាដែលយើងអាចលើកទឹកចិត្តបាននៅក្នុងសប្តាហ៍នេះ។ ប្រហែលជាព្រះដាក់មនុស្សជាក់លាក់ណាមួយក្នុងដួងចិត្តអ្នកឬអ្នកអាចចូលទៅកាន់នរណាម្នាក់ដែលត្រូវការជំនួយ ។ សូមបានស្វែងយល់ពីមនុស្សនៅជុំវិញអ្នកហើយឲ្យពួកគេទទួលបានបទពិសោធន៍នៃសហគមន៍មួយដែលស្មោះត្រង់។ តើវាមានទម្រង់បែបណា? គ្រប់ពេលដែលអ្នកគិតឃើញពីចំនុចវិជ្ជមានសូមបាននិយាយវាចេញ
៣. ប្រហែលជាអ្នកធ្លាប់ទទួលបានការឈឺចាប់ដោយនរណាម្នាក់នៅក្នុងហ្វូងចៀម។ សូមបានបើកចំហរទទួលការលើកលែងទោសនិងស្វែងរកសន្តិភាព។ សូមបាននាំយកបុគ្គលម្នាក់នោះទៅកាន់ព្រះយេស៊ូនៅក្នុងការអធិស្ធានរបស់អ្នកនិងលន់តួទៅកាន់ស្ថានភាពដើម្បីស្វែងរកព្រះ។ សូមបានរកពេលដើម្បីសន្ទនាជាមួយបុគ្គលម្នាក់នោះ ហើយប្រសិនបើចាំបាច់ សូមបានសុំជំនួយពីមេដឹកនាំណាម្នាក់។
René Wagner - ICF Leipzig
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus