#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
“ហាមចូល” យើងតែងតែបានឃើញផ្លាកសញ្ញានេះនៅពេលណាមួយមិនខាន។ នៅក្នុងដំណើរកម្សាន្តរបស់ខ្ញុំក្នុងឆ្នាំថ្មីៗនេះ ខ្ញុំតែងតែឃើញសញ្ញានេះនៅតាមព្រលានយន្តហោះច្រើនប្រភេទ បិទច្រកផ្លូវសម្រាប់គ្រប់គ្នា លើកលែងបុគ្គលិក។ ផ្លាកសញ្ញាបានព្យួរលើទ្រពសម្បត្តិឯកជន ដើម្បីហាមមិនឲ្យភ្ញៀវដែលល្មើសចូល នៅកន្លែងអង្គុយលេងរបស់គ្រូ មានតែគ្រូទេដែលអនុញ្ញាត្តិឲ្យចូល។ នៅការិយាល័យរបស់ចៅហ្វាយ មានតែចៅហ្វាយទេដែលអាចចូលដោយសេរី។ នៅក្នុងសង្គមយើង វាជារឿងធម្មតា សម្រាប់តំបន់មួយចំនួនខ្លះដែលត្រូវបានហាមឃាត់សម្រាប់មនុស្សមួយចំនួន។
ប៉ុន្តែសម្រាប់ព្រះយេស៊ូគឺខុសគ្នា។ នៅពេលព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំហ្នឹងហើយជាទ្វារ” ទ្រង់ចង់សម្តៅថាជាទ្វារដើម្បីចូលទៅកាន់ព្រះបិតា។ តាមរយៈព្រះយេស៊ូ គ្រប់គ្នាមានឱកាសដើម្បីចូលទៅនិងមានទំនាក់ទំនងជាមួយព្រះ។ មុនពេលព្រះយេស៊ូសុគតនៅលើឈើឆ្កាងនិងពេលវាំងននត្រូវបានរហែកជាពីរ មានតែជនជាតិអុីស្រាអែលតែប៉ុណ្ណោះដែលអាចចូលទៅកាន់ព្រះបាន។ វាំងនននៅក្នុងព្រះវិហារប្រៀបដូចជាសញ្ញាប្រាប់ថា “ហាមចូល”។ មានតែមហាបូជាចារ្យ ទើបអនុញ្ញាត្តិឲ្យចូលកន្លែងដែលបរិសុទ្ធនិងចូលបានមួយឆ្នាំតែម្តងក្រោមលក្ខខណ្ឌមួយដ៏តឹងរឹងបំផុត។ នៅពេលវាំងននបានរហែក គឺមានការបើកឲ្យចូលដោយសេរី មិនថាប្រជាជនដែលមិនមែនជាកម្មសិទ្ធរបស់ជនជាតិអុីស្រាអែលក៏ដោយ។ ព្រះយេស៊ូជាផ្លូវទៅកាន់ព្រះ ជាទ្វារដែលបើកសម្រាប់គ្រប់គ្នា ដែលចង់ចូល។
គ្មានលក្ខខណ្ឌអ្វីទាំងអស់ គ្មានការកត់សម្គាល់ គ្មានការកំណត់រូបរាង គ្មានតម្រូវការអ្វីត្រឹមត្រូវ ឬចំណង់ចំណូលចិត្ត។គ្មានអ្វីដែលអ្នកអាចធ្វើដើម្បីទទួលបានការអនុញ្ញាត្តិឲ្យចូលក្នុងតំបន់ដែលមានផ្លាកសញ្ញា ”ហាមចូល”។ មានតែព្រះយេស៊ូដែលអាចធ្វើកិច្ចការនេះបាន។
ប្រហែលជាអ្នកបានអធិស្ធាននូវការអធិស្ធានដូចកាលពីម្សិលមិញ។ ប្រហែលជាអ្នកបានលាងជម្រះនូវអ្វីដែលគ្មានប្រយោជន៍ក្នុងជីវិតអ្នក ដើម្បីឲ្យអ្នកអាចដើរឆ្លងកាត់ផ្លូវ។ ដូច្នេះថ្ងៃនេះជាថ្ងៃក្នុងការទទួលយកអ្វីមួយដែលថ្មី។ តាមរយៈការឆ្លងកាត់ការរហែកនៃវាំងនន អ្នកក្លាយជាមនុស្សថ្មី ជារៀងរាល់ថ្ងៃ។ ទោះបីជាអ្នកចូលចិត្តខ្ញុំ ធ្លាប់ដើរតាមព្រះមួយរយៈពេលហើយ អ្នកនៅតែត្រូវការរំលឹកខ្លួនឯង តើវាមានន័យយ៉ាងណាក្នុងការរស់នៅ “គោរពតាមព្រះ” ព្រោះថាបើយើងធ្វើតាម មានអ្វីជាច្រើនដែលអាចកើតឡើង។ ទោះបីជាយ៉ាងណាក៏ដោយជីវិតប្រចាំថ្ងៃតែងតែរវល់និងមានភាពអ៊ូអរ ធ្វើឲ្យយើងតែងតែភ្លេចវា។ ឥឡូវនេះអ្នកជាកូនរបស់ព្រះ។ ទ្រង់បានរៀបចំមរតកសម្រាប់អ្នកគឺព្រះវិញ្ញាណបរិសុទ្ធ។ ហើយតាមរយៈការឆ្លងកាត់ទ្វារ អ្នកទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់ជាចំណែកនៃមរតកអស់កល្បរបស់អ្នកគឺនៅស្ថានសួគ៌។ ដូចបានចែងនូវក្នុងព្រះគម្ពីរវិវរណៈថា កិច្ចការថ្មីនឹងកើតឡើងមក។ ហើយតាមរយៈវាំងននដែលរហែក តាមរយៈអត្តសញ្ញាណរបស់យើងក្នុងនាមជាកូនព្រះ ហើយតាមរយៈព្រះវិញ្ញាណបរិសុទ្ធ អ្វីគ្រប់យ៉ាងដែលបានសរសេរចូលនៅក្នុងព្រះគម្ពីរវិវរណៈ ឥឡូវនេះវាអាចកើតមានឡើង។ ព្រះរស់នៅក្នុងអ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់មានអ្វីជាច្រើនទៀតដែលទុកសម្រាប់អ្នក។ តើអ្នកត្រៀមខ្លួនក្នុងការទទួលយកជីវិតដែលពោរពេញដោយការផ្សងព្រេងជាមួយទ្រង់ហើយឬនៅ?
ការអនុវត្ត:
១. សុំសួរព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យទ្រង់បំពេញអ្នកនិងដឹកនាំអ្នកជារៀងរាល់ថ្ងៃ។
២. សូមបានចំណាយពេលនៅថ្ងៃនេះ ដើម្បីស្តាប់ដោយប្រុងប្រយ័ត្នពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធចង់ណែនាំអ្នក សម្រាប់កិច្ចការជាក់លាក់ដែលព្រះវិញ្ញាណបរិសុទ្ធចង់បង្ហាញអ្នក។
៣. តើអ្វីដែលអាចរារាំងអ្នកចេញពីការដើរជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ? សូមស្តាប់ អធិស្ធាន និងចុះចូលជាមួយព្រះយេស៊ូ។ ទ្រង់ជាអ្នកគង្វាលដ៏ល្អ។
René Wagner - ICF Leipzig
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus