#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 33 ក្នុងចំណោម 48 ថ្ងៃ

តើអ្នកមានអារម្មណ៍ថាឥឡូវនេះ អ្វីគ្រប់យ៉ាងល្អប្រសើរទេ? តើអ្នកមានអារម្មណ៍ថាដូចជារដូវក្តៅទេនៅក្នុងជីវិតអ្នក? ខ្ញុំផ្ទាល់ ចូលចិត្តរដូវក្តៅ។ ប្រហែលជាអ្នកធ្លាប់មានបទពិសោធន៍ដែលថានៅរដូវក្តៅ យើងងាយស្រួលក្នុងការចូលទៅកាន់ព្រះនិងការមានបំណងចិត្តចង់ចំណាយពេលជាមួយទ្រង់។ ខ្ញុំចង់មានន័យថា អ្វីគ្រប់យ៉ាងគឺដំណើរការល្អ ប៉ុន្តែវាមិនស្ថិតនៅក្នុងរដូវក្តៅរហូតនោះទេ ត្រូវទេ? ចុះរដូវដែលអ្នកមានអារម្មណ៍មួរម៉ៅ អារម្មណ៍ប្រែប្រួលនិងសើម? ប្រហែលនេះអាចជារដូវដែលអ្នកកំពុងស្ថិតនៅ ហើយប្រហែលជាជីវិតមិនដំណើរការរលូនសោះ។

នៅពេលណាចៀមត្រជាក់ឬឃ្លាន ពួកគេអាចចូលទៅក្រោលដើម្បីទទួលបានម្លប់និងអាហារ។ ក្រោលនោះក៏អាចការពារពីចចកនិងចោរផងដែរ។ ចៀមដែលមិនចូលទៅខាងក្នុងអំឡុងពេលរដូវរងារ ពេល ត្រជាក់ ដូចជាដាក់ខ្លួនឯងនៅក្នុងគ្រោះថ្នាក់ដូច្នោះដែរ។

ចៀមអាចចូលទៅក្នុងក្រោលពេលរដូវរងារ ដូចគ្នានឹងអ្នកដែរ អ្នកក៏អាចចូលទៅកាន់ព្រះជាម្ចាស់នៅពេលជីវិតជួបឧបសគ្គដូចគ្នា។ នៅពេលខាងក្រៅត្រជាក់ហើយអ្នកនៅគាំងនឹងរដូវរងារ អ្នកអាចចូលទៅកាន់ព្រះសម្រាប់ការលួងលោម និងភាពកក់ក្តៅគ្រប់ពេលវេលា។ តើឥឡូវនេះ អ្នកកំពុងស្ថិតនៅរដូវនេះមែនទេ? ដូច្នេះសូមក្រោកឡើងហើយចូលទៅកាន់ព្រះយេស៊ូ ដែលជាម្នាក់ដែលរៀបចំកន្លែងដែលអ្នកអាចសម្រាក ផ្តល់កម្លាំងនិងការលួងលោមមកកាន់អ្នក។ អ្នកអាចទទួលបានបទពិសោធន៍នៃការអត់ទោស ស្វែងរកការព្យាបាលនិងបំពេញដោយក្តីសង្ឃឹមជាថ្មី។ អ្នកជាកូនរបស់ព្រះ អ្នកអាចផ្ទេរបន្ទុកទាំងអស់របស់អ្នកទៅទ្រង់។

ជាញឹកញាប់ នៅពេលដែលយើងស្ថិតនៅក្នុងរដូវរងារ យើងអនុញ្ញាត្តិឲ្យសម្លេងរបស់មនុស្សមកធ្វើឲ្យយើងមានការភ័ន្តច្រឡំ ប៉ុន្តែចចកនិងចោរមិនអាចមានឱកាសយកឈ្នះព្រះយេស៊ូបានទេ។ សូមកុំរស់នៅដោយភាពគ្រោះថ្នាក់ ដោយការព្យាយាមឆ្លងកាត់ជីវិតតែម្នាក់ឯង។ ប្រសិនបើអ្នកចង់រស់នៅក្នុងភាពគ្រោះថ្នាក់ សូមបានធ្វើវាជាមួយកម្លាំងមកពីព្រះនិងបង្ហាញឲ្យចចកឃើញថានរណាជាមេ។

ហើយសូម្បីតែនៅក្នុងរដូវក្តៅ សូមធ្វើវាឲ្យក្លាយជាទម្លាប់ក្នុងការចូលទៅក្នុងក្រោលជាទៀងទាត់។ បើទោះបីជាចៀមត្រូវការចូលមកដើម្បីទឹកនិងអាហារ ព្រោះដោយសារតែអ្វីគ្រប់យ៉ាងដំណើរការល្អ មិនមែនមានន័យថាអ្នកមិនត្រូវការពេលវេលាជាមួយព្រះយេស៊ូដែរ។ ទម្លាប់ដែលអ្នកបានអភិវឌ្ឍន៍ក្នុងពេលវេលាល្អនឹងជួយទ្រទ្រង់អ្នកនៅពេលរដូវរងារមកដល់។ទ្វារទៅកាន់ព្រះយេស៊ូជាទ្វារដ៏ល្អបំផុតដែលអ្នកអាចដើរកាត់បាន។ ចចកនិងចោរមិនមែនបង្ហាញខ្លួនតែពេលរដូវរងារទេ សូមស្គាល់ថាក្រោលរបស់អ្នកនៅទីណា និងចូលទៅរកព្រះជាទៀងទាត់។

ការអនុវត្ត:

១.សូមស្វែងរកក្រុមមួយ ចែកចាយដួងចិត្តអ្នក សូមស្មោះត្រង់ជាពិសេសពេលនៅរដូវរងារ

២.សូមតេទៅរកមិត្តភ័ក្តិអ្នក នៅថ្ងៃនេះដើម្បីនិយាយពី”ពេលនៅក្នុងក្រោល” និងលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីឲ្យពួកគេនៅតែបន្តទៅមុខ

René Wagner - ICF Leipzig
ថ្ងៃ 32ថ្ងៃ 34

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus