#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
អាហារខាងព្រលឹងវិញ្ញាណ
ដើម្បីឲ្យយល់ពីកថាខណ្ឌនេះ យើងត្រូវការចំណេះដឹងមួយក្នុងនាមយើងជាអ្នកដែលស្តាប់។
មនុស្សជាច្រើនអ្នកកំពុងធ្វើការនៅចម្ការទំពាំងបាយជូរ ក្នុងសម័យព្រះយេស៊ូ។
សម្រាប់អ្នកដែលមិនមែនជាម្ចាស់ចម្ការ: ទំពាំងបាយជូរជាដើមនៃរុក្ខជាតិជាប់ជាមួយឬសរបស់វា។ វាមានផ្ទុកសាជាតិចិញ្ចឹម និងទឹកស្រូបចេញពីដីដើម្បីផ្តល់ទៅកាន់មែក។ ព្រះយេស៊ូធ្វើការអះអាងអំពីអង្គទ្រង់ថា: “ខ្ញុំជាឬសនៃជីវិតអ្នក ខ្ញុំជាឬសនៃជីវិតទាំងអស់។ តើអ្នកចង់ប្រព្រឹត្តិអំពើល្អដែរទេ? ខ្ញុំនេះហើយជាឬស និងជាដើមរបស់អ្នក”
ព្រះជាម្ចាស់ជាម្ចាស់ចម្ការ ទ្រង់ចង់បានអ្វីដែលល្អឥតខ្ចោះចេញពីអ្នក។ ទ្រង់ខ្វល់ខ្វាយពីអ្នក មានព្រះបន្ទូលមកកាន់អ្នក ទ្រង់លួសអ្នកនិងប្រទានពរដល់អ្នក។ ទ្រង់មានគោលបំណងតែមួយ:” តើអ្វីដែលខ្ញុំអាចផ្តល់ឲ្យ ដើម្បីឲ្យអ្នកអាចចេញផលផ្លែបានច្រើន?”
ទោះបីជាយ៉ាងណាក៏ដោយ មានរឿងមួយដែលយើងគួររៀនជាមុនសិន: ក្នុងនាមជាគ្រិស្ទាន ការបង្កើតផលផ្លែ មិនមែនជាតួនាទីចម្បងនោះឡើយ។ ហើយក៏មិនធ្វើឲ្យក្រុមជំនុំរីកលូតលាស់ដែរ។ ការទាំងនេះគ្រាន់តែជាការដាក់ព្រះយេស៊ូនៅចំចំណុចកណ្តាលតែប៉ុណ្ណោះ។
ព្រះយេស៊ូមានបន្ទូលថា:” ចូរមកនៅជាប់នឹងដើមទំពាំងបាយជូរ ផ្ទះរបស់ខ្ញុំក៏ដូចជាផ្ទះរបស់អ្នក។” វាទាក់ទងនឹងការនៅផ្ទះជាមួយព្រះយេស៊ូ ផ្ទះជាកន្លែងនៃការសម្រាក វាជាកន្លែងដែលមានសុវត្ថិភាព សន្តិភាព សុខុមាលភាព និង ភាពស្និទ្ធស្នាល...អ្នកដឹងពីរបៀបនៅកន្លែងជាមួយព្រះយេស៊ូ។ អ្នកមិនត្រូវការ Google Maps ដើម្បីស្វែងរកទូរទឹកកក ព្រោះអ្នកមិនមែនជាភ្ញៀវ: វាជាអាស័យដ្ឋានឯកជន ជាកន្លែងសម្រាប់សាកថ្មរបស់អ្នក អ្នកមានផាសុខភាពនៅក្នុងវត្តមានរបស់ទ្រង់។ អ្នកមានសេរីភាពក្នុងការធ្វើជាខ្លួនឯង នៅផ្ទះអ្នកអាចទម្លាក់អ្វីចុះក៏បាន។
ការអនុវត្ត:
តើអ្នកអាចនៅផ្ទះជាមួយព្រះយេស៊ូបានដោយរបៀបណា នៅពេលដែលវាចូលមកក្នុងគំនិតនិងពេលវេលារបស់អ្នក?
ព្យាយាមតភ្ជាប់ជាមួយព្រះយេស៊ូនៅក្នុងគំនិតរបស់អ្នកនិង ដើរកម្សាន្តជាមួយនឹងទ្រង់នៅថ្ងៃនេះ។
ហើយក្លាយជាមនុស្សស្មោះត្រង់ស្រូបយកសារជាតិចិញ្ចឹមនិងទទួលយកគំនិតជាមួយនឹងគោលដៅពេញលេញពីទ្រង់។ សារជាតិចិញ្ចឹមរបស់ព្រះយេស៊ូជាការចិញ្ចឹមបីបាច់របស់ព្រះបិតា។
Jörg Gräfingholt - ICF Freiburg
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus