#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
ខ្ញុំធ្លាប់មានបទពិសោធន៍នៃការសន្ទនាយ៉ាងល្អជាមួយនឹងព្រះជាម្ចាស់ នៅពេលដែលខ្ញុំកំពុងដើរកាត់ព្រៃជាការលំហាត់ប្រាណ។ ព្រះមានព្រះបន្ទូលមកកាន់ខ្ញុំ។ ខ្ញុំមានគំនិតល្អ! ជាអកុសលសព្វថ្ងៃនេះគំនិតនេះ វាលែង “ដំណើរការ” ហើយ។ ខ្ញុំចាប់ផ្តើមដឹងថាវាគួរឲ្យធុញ។ មានមនុស្សជាច្រើនទទួលបានបទពិសោធន៍ស្រដៀងគ្នាដែរ។
ហើយផលវិបាកនោះគឺថា ជាញឹកញ៉យពួកគេនិយាយថា : “ ជំនឿខ្ញុំបានបាត់បង់ ហើយខ្ញុំបានបាត់បង់ក្តីជំនឿ” ប្រហែលការនេះវាស្រដៀងគ្នាសម្រាប់អ្នកមែនទេ?
ឥលូវនេះអារក្សអាចវាយឆ្មក់ទំនាក់ទំនងរបស់អ្នកប្រៀបដូចជាដើមទំពាំងបាយជូរដែលសត្វកណ្តៀរសុីដើមវាចឹង គឺសុីពីខាងក្នុង។ វាកកេរគំនិតរបស់អ្នកពីខាងក្នុងដូចនេះ: “ទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូ តើវាល្អប្រសើរជាងកាលពីអតីតកាលទេ? ទោះបីជាអ្នកព្យាយាមធ្វើឲ្យវាល្អប្រសើរឡើង។ តើអ្នកទទួលបានគ្រប់គ្រាន់ដែរឬទេ? និយាយអញ្ចឹង តើនរណាជាមិត្តពិតប្រាកដរបស់អ្នក? គ្មាននរណាស្រលាញ់អ្នកពិតនោះទេ មែនទេ? នេះមើលទៅមិនល្អទាល់តែសោះ…”
ហើយវាចង់រំខាននិងទាញអ្នកចេញពីគំនិតអ្នក ចេញពីព្រយេស៊ូ ឆ្ពោះទៅកាន់បញ្ហានិងការព្រួយបារម្ភ។ អាវុធដ៏មានតម្លៃដែលប្រឆាំងនឹងការព្រួយបារម្ភ ភាពស្មុគស្មាញ និងការមិនបង្កើតផលផ្លែ វាធ្ងន់ជាងមួយគីឡូទៅទៀត ហើយវាតែងតែនិយាយមកកាន់ត្រចៀករបស់អ្នក។
កណ្តៀរ អារក្ស មិនមែនជាអ្នកគ្រប់គ្រងនិងបញ្ជាគំនិតរបស់អ្នកឡើយ។ វាគឺជាអ្នក! អ្នកមានសិទ្ធគិតពីអ្វីដែលអ្នកចង់គិត។
វាអាចទៅរួចដែលអ្នកធ្លាប់មានពេលល្អក្នុងការចូលទៅកាន់ព្រះពីមុន
ហើយវាលែងដំណើរការនៅថ្ងៃនេះមែនទេ?
ការលូតលាស់ខាងព្រលឹងវិញ្ញាណគឺទាក់ទងគ្នានឹងការស្វែងរកនិងស្រាវជ្រាវផ្លូវថ្មីទៅកាន់ព្រះយេស៊ូ។ សម្រាប់ដំណាក់កាលនីមួយៗក្នុងជីវិតខ្ញុំ ខ្ញុំចង់ស្វែងរក និងរកអ្វីមួយដែលអាចធ្វើឲ្យទំនាក់ទំនងរវាងខ្ញុំនិងព្រះយេស៊ូកាន់តែជិតស្និទ្ធ វាធ្វើឲ្យខ្ញុំភ្ងាក់ផ្អើល ស្របពេលតែមួយនោះគឺវាអាចជួយឲ្យខ្ញុំកាន់តែដូចនឹងអង្គព្រះយេស៊ូ។ ដូច្នេះខ្ញុំអាចស្រាវជ្រាវ និងទទួលបានបទពិសោធន៍ ដែលខ្ញុំមិនអាចនឹកដល់នៅថ្ងៃនេះ។
ខ្ញុំបានស្វែងរកឃើញអ្វីមួយថ្មីទាំងស្រុង: ខ្ញុំអង្គុយចុះលើសាឡុង
ហើយសរសេរសំណួរនិងចម្លើយរបស់ព្រះនៅក្នុងកុំព្យូទ័រដោយភ្នែករបស់ខ្ញុំបិទ។ អក្ខរាវិរុទ្ធវាមិនសំខាន់ទេ ប៉ុន្តែខ្ញុំបានយកគំនិតនោះគិតយ៉ាងម៉ត់ចត់។ នេះពិតជាការសន្ទនាមួយយ៉ាងជ្រៅ។
នេះគឺជាលទ្ធភាពដែលគ្មានដែនកំណត់អំឡុងពេលថ្ងៃ។ ទោះបីជាមួយតន្រ្តី គ្មានធម្មជាតិ គ្មានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ការអាន ភាពស្ងប់ស្ងាត់ ការតម រៀនព្រះគម្ពីរ ឬ ការជួយអ្នកដទៃ….
ការអនុវត្ត:
តើវិធីសាស្រ្តអ្វីដែលអ្នកចង់សាកល្បងថ្មីសម្រាប់ថ្ងៃនេះ ដើម្បីមាន
ទំនាក់ទំនងជាមួយព្រះយេស៊ូបន្ថែមទៀត?
Jörg Gräfingholt - ICF Freiburg
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus