#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
បញ្ញាត្តិដែលអស្ចារ្យ នោះគឺ “ចូរស្រលាញ់ព្រះនិងអ្នកជិតខាងអ្នក ឲ្យអស់ពីកម្លាំង” នៅខដំបូងនៃព្រះគម្ពីរ មានវិន័យមួយតភ្ជាប់នូវបញ្ញាត្តិនេះ “មនុស្សអាក្រក់គ្មានអនាគតភ្លឺស្វាងទេ ជីវិតរបស់គេប្រៀបដូចជាចង្កៀងរលត់។”
ជាមួយនឹងការយល់ដឹងពីលោកប៉ូលដែលថា
នេះមានន័យថា:អ្នកណាដែលនៅជាប់នឹងខ្ញុំ ដួងចិត្តរបស់គេនឹងត្រូវបានផ្លាស់ប្តូរដោយសេចក្តីស្រលាញ់របស់ទ្រង់ ហើយអ្នកអាចស្រលាញ់ទៅកាន់អ្នកដទៃនិងប្រព្រឹត្តិអំពើល្អ!
“សេចក្តីស្រលាញ់របស់ព្រះគឺបានចាក់បង្ហូរចូរក្នុងដួងចិត្តរបស់អ្នក”
អ្នកអាចចាក់បង្ហូរមកកាន់ខ្លួនឯងបាន ប៉ុន្តែចុះបើសិនជាសេចក្តីស្រលាញ់របស់ព្រះចាក់បង្ហូរមកកាន់អ្នកវិញ? ហើយបន្ទាប់មកហូរទៅកាន់ដួងចិត្តអ្នក? តើអ្នកធ្លាប់មានបទពិសោធន៍នៃអារម្មណ៍នេះនិងការជះឥទ្ធិពលនៃសេចក្តីស្រលាញ់ដែរទេ? ប្រសិនបើអ្នកមិនទាន់ទទួលបានបទពិសោធន៍នៅឡើយ ខ្ញុំចង់សួរអ្នកថា តើដួងចិត្តអ្នកមានបានបើកចំហរទទួលក្តីស្រលាញ់របស់ព្រះហើយឬនៅ? ព្រះយេស៊ូមានព្រះបន្ទូលថា: “ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ដួងចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។ (លូកា ១២:៣៤)
ទ្រពសម្បត្តិគឺជាអ្វីដែលអ្នកស្រលាញ់ ឲ្យតម្លៃ និង មានសារៈសំខាន់សម្រាប់អ្នក។ តើវាអាចជាដៃគូររបស់អ្នកមែនទេ? កាងាររបស់អ្នក? ឬជាចំណង់ចំណូលចិត្តរបស់អ្នក? បើដូច្នោះ នោះដួងចិត្តរបស់អ្នកនឹងនៅទីនោះ ហើយដូួងចិត្តរបស់អ្នកនឹងមិនបើកចំហរ សម្រាប់សេចក្តីស្រលាញ់ របស់ព្រះយេស៊ូនោះទេ! វាគួរឲ្យភ្ញាក់ផ្អើលណាស់មែនទេ ?
គោលបំណងនោះគឺ: ចូរយកព្រះនាមព្រះេយស៊ូធ្វើជាទ្រពសម្បត្តិដ៏ធំធេងសម្រាប់ថ្ងៃនេះ។ ហើយក៏ដាក់ទ្រង់នៅចំណុចកណ្តាលនៃប្រាក់កាក់របស់អ្នក នៅក្នុងទំនាក់ទំនង ក៏ដូចជាក្នុងការងាររបស់អ្នក។ បន្ទាប់មកដួងចិត្តរបស់អ្នកនឹងបើកចំហរសំរាប់សេចក្តីស្រលាញ់របស់ព្រះយេស៊ូ។ ពីព្រោះទ្រព្យសម្បត្តិរបស់អ្នកនៅទីណា ដួងចិត្តរបស់អ្នកក៏នៅទីនោះដែរ។ តើនឹងមានអ្វីកើតឡើងបន្ទាប់?
នៅពេលដែលសេចក្តីស្រលាញ់របស់ព្រះយេស៊ូ បង្ហូរចូលក្នុងដួងចិត្តរបស់អ្នក ដួងចិត្តរបស់អ្នកនឹងមានការផ្លាស់ប្តូរ។
ហើយនឹងត្រូវបានបង្ហាញឱ្យឃើញនៅក្នុងរបៀបរស់នៅដែលប្រកបដោយផ្លែផ្កា។ វាគ្មានអ្វីដែលមិនអាចទៅរួចចំពោះរឿងទាំងអស់នេះឡើយ។ គ្មាននរណាម្នាក់នឹងត្រូវតែ "ធ្វើអ្វីមួយ" ទៀតទេ។
គ្មាននរណាម្នាក់អាចដកយកគំនិតល្អរបស់អ្នកចេញបានឡើយ។ តើវាអស្ចារ្យណាស់មែនទេ?
ការអនុវត្ត:
គិតពីចំណុចទាំងនេះដូចជា (ថវិកា សុខភាព ការងារ ទំនាក់ទំនង) តើកន្លែងណាដែលអ្នកចង់អោយព្រះយេស៊ូជាេមចៅហ្វាយឬគ្រប់គ្រងការទាំងអស់នោះ? តើអ្វីខ្លះដែលអ្នកគួរតែធ្វើសំរាប់អោយការទាំងអស់នោះកើតឡើង?
Jörg Gräfingholt - ICF Freiburg
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus