#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
តើចាំដល់យូរប៉ុណ្ណា…? តើខ្ញុំត្រូវចាំរហូតដល់ពេលខ្ញុំស្វែងរកការងារបានមែនទេ? តើត្រូវចាំរហូតដល់ខ្ញុំឬអ្នកនៅជិតខ្ញុំមានសុខភាពល្អមែនទេ? តើត្រូវចាំដល់ពេលណាទើបខ្ញុំអាចយកឈ្នះភាពភ័យខ្លាចដែលឃាំងខ្ញុំមិនឲ្យមានសេរីភាពបាន?
តើដល់ពេលណាទើបទំនាក់ទំនងខ្ញុំជាមួយដៃគូរខ្ញុំមានភាពពោរពេញឡើងវិញ? តើដល់ពេលណាទើបបញ្ហាខាងហិរញ្ញវត្ថុរបស់ខ្ញុំត្រូវបានដោះស្រាយ?
ប្រហែលជាអ្នកបានអធិស្ឋាន ហើយសម្តែងចិត្តស្មោះចំពោះព្រះជាម្ចាស់ ប៉ុន្តែវាមើលទៅដូចជាអ្នកត្រូវបានដាក់ផ្អាកឲ្យរង់ចាំ។ តើព្រះពិតជាមិនបានឮពីអ្នកមែនទេ? ឬប្រហែលជាអ្នកមិនបានបង្ហាញពីខ្លួនអ្នកឲ្យបានច្បាស់លាស់ គ្រប់គ្រាន់?
ម៉ាថានិងម៉ារី ប្រហែលជាមានបទពិសោធន៍នៃអារម្មណ៍ស្រដៀងនេះ។ បងប្អូនប្រុសរបស់នាងគឺ ឡាសារ ឈឺធ្ងន់ធ្ងរ ហើយពួកគេបានបញ្ចូនមនុស្សឲ្យទៅប្រាប់សារនេះទៅកាន់ព្រះយេស៊ូ «លោកម្ចាស់ អ្នកដែលលោកស្រឡាញ់កំពុងតែមានជំងឺ» (យ៉ូហាន ១១:៣)
“ព្រះយេស៊ូ នេះជាដំណឹងបន្ទាន់ អំពីលោកឡាសារ។ មិនមែនអ្នកដទៃទេ គឺជាមិត្តជិតស្និទ្ធរបស់ទ្រង់ដែលកំពុងត្រូវការទ្រង់។ យើងត្រូវការទ្រង់នៅទីនេះ ឥឡូវនេះ!”
ប៉ុន្តែព្រះយេស៊ូមិនបានចេញទៅភ្លាមៗនោះទេ ផ្ទុយទោវិញ ទ្រង់បានឆ្លើយតបចំពោះដំណឹងនេះដោយផ្តល់នូវបរិបទថ្មីទៅវិញ។ ទ្រង់ផ្លាស់ប្តូរទស្សនៈនិងការផ្តោតអារម្មណ៍របស់ទ្រង់។
ទ្រង់មានបន្ទូលថា: "ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យព្រះបុត្រារបស់ព្រះអង្គសម្តែងសិរីរុងរឿងវិញ .” (យ៉ូហាន ១១:៤)
ខ្ញុំទទួលបានបទពិសោធន៍បែបនេះជាញឹកញាប់។ ខ្ញុំមើលឃើញតែពីតម្រូវការភ្លាមៗរបស់ខ្ញុំ គឺ “ជម្ងឺ”។ ខ្ញុំអនុញ្ញាត្តិឲ្យវាចូលមកហើយខ្ញុំមានភាពភ័យខ្លាច ពីស្ថានភាពដែលកំពុងដឹកនាំខ្ញុំ ហើយនៅពេលខ្ញុំមានអារម្មណ៍ថា ដូចជាត្រូវដាក់ទុកឲ្យរង់ចាំ ខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំមិនយល់ពីសេចក្តីស្រលាញ់របស់ព្រះ។
ប៉ុន្តែតាមការមើលឃើញរបស់ព្រះ គឺវាមានអ្វីលើសនឹងទៅទៀត។ វាជាក់ស្តែងណាស់ថា ចំពោះព្រះគឺគ្មានអ្វីដែលមិនអាចទៅរួចឡើយ។ ក្តីស្រលាញ់របស់ទ្រង់ធំធេងលើសអ្វីដែលយើងនឹកមិនដល់ ហើយតែងតែស្ថិតស្ថេរជានិច្ច ទោះបីជាខ្ញុំមើលមិនឃើញ ឬមិនទទួលបានអារម្មណ៍ អ្វីក្នុងអំឡុងពេលនោះក៏ដោយ។
តើអ្នកកំពុងតែជួបបទពិសោធន៍នៃ "ជម្ងឺ"នៅក្នុងជីវិតអ្នកមែនទេ?
ព្រះយេស៊ូមានព្រះបន្ទូលថា: “ខ្ញុំជាព្រះរស់ឡើងវិញនិងជាជីវិត” ទ្រង់ចង់ឲ្យអ្នកទទួលបានបទពិសោធន៍ អំណាចនៃការរស់ឡើងវិញរបស់ទ្រង់។ ទ្រង់អាចស្តារក្តីសុបិន្តរបស់អ្នកឡើងវិញ ស្តារទំនាក់ទំនងរបស់អ្នក រំដោះអ្នកឲ្យមានសេរីភាពពីភាពតប់ប្រមល់ ផ្តល់ឲ្យអ្នកនូវក្តីសង្ឈឹមថ្មី ទោះបីជាពេលរបស់ទ្រង់ ខុសពីអ្វីដែលចិត្តយើងចង់បានក៏ដោយ។
ការអនុវត្ត:
តើអ្នកមានស្គាល់នរណាម្នាក់នៅក្នុងជីវិតរបស់អ្នកដែលកំពុងស្ថិតនៅ
ក្នុងស្ថានភាពពិបាកដែរទេ? តើនៅថ្ងៃនេះ អ្នកអាចធ្វើអ្វីពិសេសខ្លះដើម្បីលើកទឹកចិត្តគាត់?
Rainer und Helga Arndt - ICF Balingen
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus