#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 46 ក្នុងចំណោម 48 ថ្ងៃ

ឆ្នាំមុនខ្ញុំឈរនៅមុខសួនមួយដែលមានផ្នូរនៅក្នុងក្រុងយេរូសាឡឹម។ ទោះបីជាវាមិនអាចបញ្ជាក់ក្នុងប្រវត្តិសាស្ត្រ ថាសាកសពព្រះយេស៊ូពិតជាបានកប់នៅក្នុងផ្នូរនេះមែន ឬក៏អត់ ប៉ុន្តែវាជាកន្លែងដែលពិសេសសម្រាប់ខ្ញុំ។ ខ្ញុំបានដឹងថានោះគឺជាកន្លែងដែលការអស្ចារ្យ   បានកើតឡើង។ ព្រះយេស៊ូបានសុគតក្នុងនាមជាមនុស្ស។ ទ្រង់បានប្រគល់អង្គទ្រង់ទៅកាន់ព្រះបិតាទ្រង់

ដោយពោរពេញដោយជំនឿ។ ក្រោយមកព្រះអង្គបង្ហាញខ្លួន នៅថ្ងៃទី ៣ ព្រះវិញ្ញាណបរិសុទ្ធបានដាស់ទ្រង់ចេញពីសេចក្តីស្លាប់។ ព្រះយេស៊ូដើរចេញពីផ្នូរ ជាមួយនឹងរូបកាយដែលរស់ឡើងវិញ។ គំនិតនេះធ្វើអោយខ្ញុំស្ងប់ស្ងែងយ៉ាងលើសលប់ ពីការអស្ចារ្យ របស់ព្រះយេស៊ូ។  

គឺព្រះយេស៊ូតែមួយ ប៉ុន្តែក្នុងរាងកាយថ្មី ដើរឆ្លងកាត់ផ្លូវក្រុងយេរូសាឡឹម។

វាមើលទៅហួសពីការស្មានទៅទៀត។ ព្រះគម្ពីរបានមានព្រះបន្ទូលថា  ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បងប្អូន​មែន​នោះ ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បងប្អូន ដែល​តែងតែ​ស្លាប់​នេះ មាន​ជីវិត​តាម​រយៈ​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បងប្អូន​នោះ​ដែរ។ (រ៉ូម ៨:១១)

សម្រាប់យើងការរស់ឡើងវិញជាមួយនឹងរូបរាងកាយថ្មីមិនទាន់មកដល់នោះទេ ប៉ុន្តែយើងត្រូវបានអនុញ្ញាតិ្ត ឲ្យហៅព្រះអាបាជាព្រះបិតារបស់យើងរួចហើយ ព្រោះព្រះវិញ្ញាបរិសុទ្ធនៅក្នុងយើងហើយបានសង្គ្រោះយើងចេញពីសេចក្តីស្លាប់។ យើងជាបងប្អូនប្រុស បងប្អូនស្រីក្នុងព្រះគ្រិស្តរួចទៅហើយ។

ប្រសិនបើយើងមានការប្រុងប្រយ័ត្ន នឹងគំនិត ដួងចិត្តរបស់យើង នោះអ្វីៗគ្រប់យ៉ាងគឺអាចទៅរួច។ ទោះបីជាយ៉ាងណាក៏ដោយ យើងនឹងមិនយល់យ៉ាងជាក់លាក់នោះទេ លុះត្រាតែព្រះវិញ្ញាណបរិសុទ្ធបើកសម្តែងបង្ហាញមកកាន់យើង ដូច្នេះសូមយើងបំពេញកិច្ចការនេះជាមួយនឹងជំនួយមកពីព្រះជាម្ចាស់។ 

ការអនុវត្ត:

សូមចាប់ផ្ដើមធ្វើការអធិស្ឋាននៅថ្ងៃនេះ ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធ បង្ហាញអ្នកនូវអំណាចដែលទ្រង់នឹងធ្វើការក្នុងចិត្តអ្នក។

Daniel Neudeck - ICF Reutlingen

អត្ថបទគម្ពីរ

ថ្ងៃ 45ថ្ងៃ 47

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus