#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
ពាក្យតែពីរម៉ាត់ តែវាសំខាន់!
ពេលដែលលឺថាឡាសារស្លាប់ ព្រះយេស៊ូទ្រង់ព្រះកន្សែង។ ទ្រង់ស្រឡាញ់ឡាសារខ្លាំងណាស់!»។
ព្រះយេស៊ូខ្វាយខ្វល់អំពីយើងនិង អ្វីដែលយើងធ្វើ។ ទ្រង់ស្រលាញ់យើងម្នាក់ៗខ្លាំងណាស់។ ទោះពេលមានឧបសគ្គនិងជួចពេលវេលាពិបាក ទ្រង់រងទុក្ខជាមួយពួកយើង ទ្រង់ទទួលអារម្មណ៍ដូចជាយើងដែរ។ ព្រះយេស៊ូស្គាល់ពីភាពភ័យខ្លាចនិងការព្រួយបារម្ភ ។ ក្នុងពេលវេលាដែលងងឹតរបស់ទ្រង់គឺទ្រង់បានសួរទៅព្រះបិតារបស់ទ្រង់ដោយព្រះកន្សែង ដើម្បីជួយទ្រង់ពីការរងទុក្ខនិងសេចក្តីស្លាប់។
នៅពេលដែលប្តីរបស់ខ្ញុំមានជម្ងឺមហារីកកាលពី៩ឆ្នាំមុន ភ្លាមនោះជីវិតខ្ញុំបែរជាក្រឡាប់ចាក់។
ខ្ញុំភ័យខ្លាចខ្លាំងណាស់ ខ្លាចនៃការវះកាត់ដែលនឹងកើតឡើង ខ្លាចនៃផលវិបាកនៃសារធាតុគីមី ខ្លាចការព្យាបាលដោយវិទ្យុសកម្ម។ ខ្ញុំភ័យខ្លាចនៃសេចក្តីស្លាប់។ យើងស្ថិតនៅស្ថានភាពដែលមានអារម្មណ៍មិននឹងនរជាច្រើនខែ។ តើព្រះគិតថាយើងអាចរ៉ាប់រ៉ងបានប៉ុណ្ណាទៅ?
ក្រុមគ្រួសាររបស់យើងនិងមិត្តរបស់យើងជាច្រើន នៅជាមួយយើងគ្រប់ពេល ជួយយើងក្នុងកាលៈទេសៈនេះ អធិស្ឋានសម្រាប់យើង រងទុក្ខជាមួយយើង យំជាមួយយើង។ បើទោះបីជាមានភាពឈឺចាប់ ប៉ុន្តែនេះជាពេលដែលមានតម្លៃ។
ជាមួយនឹងជីវិតដែលមិននឹកស្មានដល់ សន្តិភាពដ៏ជ្រៅក្នុងចិត្ត ប្តីរបស់ខ្ញុំបានស្លាប់នៅថ្ងៃខួបកំណើតទី៣៩របស់គាត់។
ព្រះយេស៊ូយកឈ្នះសេចក្តីស្លាប់ បន្ទាប់ពីការសុគតនៅលើឈើឆ្កាងសម្រាប់យើង ដោយដៃបើកចំហរ ទ្រង់មានបន្ទូលថា:
"ខ្ញុំជាព្រះរស់និងជាជីវិត!"
ការសន្យានេះបានជួយឪ្យខ្ញុំដោះលែងវាឲ្យទៅ។ ខ្ញូំប្រាកដណាស់ថា ព្រះយេស៊ូកំពុងរង់ចាំប្តីរបស់ខ្ញុំដោយដៃបើកចំហរ និង កាន់ដៃខ្ញុំជាប់និងយំជាមួយខ្ញុំ។
សូមឲ្យប្រាកដ៏ថាអ្នកនឹងតែងតែរំលឹកខ្លួនឯងថាព្រះយេស៊ូស្រលាញ់អ្នកដូចគ្នា។
ការអនុវត្ត:
តើអ្នកមានស្គាល់នរណាម្នាក់ដែលឆ្លងកាត់ពេលវេលាលំបាកដែរទេ? សូមអធិស្ឋានសម្រាប់បុគ្គលម្នាក់នោះហើយឪបគាត់ឲ្យជាប់។ ពេលខ្លះទឹកភ្នែកអាចល្អជាងពាក្យសម្តីមួយពាន់ពាក្យទៅទៀត។
Sonja Bauer - ICF Reutlingen
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus