#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
ទ្វារដែលព្រះយេស៊ូបានរៀបរាប់នៅក្នុងគម្ពីរយ៉ូហានជំពូកទី១០ ជាទ្វារនៃក្រោលចៀម។ ក្រោលចៀមនាសម័យនោះ ខុសប្លែកពីពេលសព្វថ្ងៃនេះ។ វាគឺមានជញ្ជាំងព័ទ្ធជុំវិញដោយវាលស្មៅខៀវខ្ចី។ ចៀមដេកនៅទីនោះនៅពេលយប់។ ប្រសិនបើគ្មានទ្វារអ្នកគង្វាលអង្គុយមុខដើម្បីការពារចៀមពីអ្នកឈ្លានពាននិងដើម្បីប្រាកដថាចៀមមិនរត់
ចេញនៅពេលយប់។ រៀងរាល់ព្រឹក សត្វចៀមចេញទៅវាលស្មៅតាមច្រកទ្វារ។
ព្រះមិនចង់ឲ្យយើងចំណាយជីវិតយើងនៅក្នុងក្រោលចៀមនោះទេ។ ទ្រង់ចង់ឲ្យយើងចេញទៅក្រៅជារៀងរាល់ថ្ងៃ ដើម្បីជះឥទ្ធិពលទៅកាន់មនុស្សដទៃដែលនៅជុំវិញយើង។ ប៉ុន្តែយើងមិនចាំបាច់ព្យាយាមយកឈ្នះជីវិតតែម្នាក់ឯងនោះទេ ដូចជាសត្វចៀមយ៉ាងដូច្នោះឯង គឺយើងមានឱកាសក្នុងការចាប់ផ្តើមថ្ងៃរបស់យើងដោយ “ឆ្លងកាត់តាមច្រកទ្វារ” យើងអាចចាប់ផ្តើមថ្ងៃរបស់យើងជាមួយព្រះយេស៊ូ។ ក្នុងជីវិតប្រចាំថ្ងៃ យើងតែងប្រឈមមុខ: ជាមួយក្រុមគ្រួសារយើង ជាមួយមិត្តភ័ក្តិ នៅកន្លែងធ្វើការ ក្នុងព្រះវិហារជាដើម។ ទោះបីជានៅក្នុង “រដូវកាលធម្មតា” នៃជីវិតយើងអាចប្រើប្រាស់ជំនួយមកពីព្រះ។ សេចក្តីសុខសាន្ត ប្រាជ្ញា ការអត់ទោស ការសម្រាក សេចក្តីស្រលាញ់ ការទទួលយក កម្លាំង ភាពអត់ធ្មត់ ការចេះទប់ចិត្តខ្លួនឯង វិញ្ញាណនៃការដឹងជាមុននូវអ្វីដែលនឹងត្រូវមកដល់ និងអ្វីជាច្រើនទៀត។
លោកប៉ូលបានសរសេរសំបុត្រទៅកាន់ជនជាតិភីលីស្ទីន អំឡុងពេលដែលគាត់ជាប់ពន្ធធនាគា នៅទីក្រុងរ៉ូម។ គាត់បានលើកទឹកចិត្តទៅកាន់សហគមន៍នៅទីក្រុងភីលីព ឲ្យពួកគេកោតខ្លាចដល់ព្រះជាម្ចាស់ ដោយដួងចិត្តនៃការដឹងគុណ។ ហើយអ្វីដែលបានត្រឡប់មកវិញគឺ ព្រះបានសន្យាឲ្យយើងនូវសេចក្តីសុខសាន្តដ៏លើសលប់ជារៀងរាល់ថ្ងៃ។
តើអ្វីនឹងអាចផ្លាស់ប្តូរក្នុងជីវិតអ្នក ប្រសិនបើអ្នកចាប់ផ្តើមថ្ងៃរបស់អ្នករាល់ថ្ងៃជាមួយព្រះយេស៊ូ? តើអ្នកមានយល់ដឹងពី កម្លាំង ប្រាជ្ញា អំណរ និងសេចក្តីសុខសាន្តដែលព្រះយេស៊ូមានរួចជាស្រេចសម្រាប់អ្នកហើយឬនៅ? ព្រះយេស៊ូមិនមែនគ្រាន់តែជាទ្វារទៅកាន់ព្រះជាម្ចាស់តែមួយពេលនោះទេ។ ផ្ទុយទៅវិញ ទ្រង់នៅតែបន្តផ្តល់ឲ្យអ្នកនូវអ្វីដែលអ្នកត្រូវការ ដើម្បីឲ្យជីវិតអ្នកកាន់តែប្រសើរ ខណៈពេលដែលអ្នកមានជីវិតរស់នៅ ទោះបីជាមានពេលខ្លះជីវិតយើងជួបភាពលំបាក ឬក៏អរសប្បាយក៏ដោយ។ ព្រះយេស៊ូមិនបានដកយករាល់ភាពលំបាកនិងឧបសគ្គក្នុងជីវិតអ្នកចេញនោះទេ ប៉ុន្តែជាមួយព្រះយេស៊ូ ជីវិតយើងកាន់តែអាចធ្វើបាន។ ព្រោះតាមរយៈព្រះយេស៊ូ យើងផ្ទាល់មិនល្អប្រសើរទេ ប៉ុន្តែអ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរសម្រាប់យើង។
ការអនុវត្ត:
១. សាកល្បងការនេះនាពេលព្រឹក: មុននឹងអ្នកដើរចេញពីទ្វារដើម្បីចាប់ផ្តើមថ្ងៃរបស់អ្នក សូមបានចំណាយពេលពេល១០នាទី ជាមួយព្រះយេស៊ូ។ សូមបានរកកន្លែងអង្គុយដែលស្រួលសម្រាប់អ្នកនៅត្រង់ជ្រុងណាមួយនៃផ្ទះរបស់អ្នក ហើយសូមឲ្យទ្រង់ចាក់បំពេញអ្នក សម្រាប់ថ្ងៃថ្មីដែលនឹងកើតឡើង។
២. សាកល្បងការនេះនាពេលល្ងាច: តើអ្នកមានការអរគុណចំពោះអ្វីនៅថ្ងៃនេះ? សូមសរសេរ ១០ចំណុច អំពីព្រះពរដែលអ្នកទទួលបានពីព្រះជាម្ចាស់នៅថ្ងៃនេះ។
René Wagner - ICF Leipzig
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus