#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
នៅក្នុងព្រះគម្ពីយ៉ូហាន១៤:៦ព្រះយេស៊ូមានព្រះបន្ទូលទៅថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។
ប៉ុន្មានឆ្នាំមុន ប្រពន្ធរបស់ខ្ញុំនិងខ្ញុំបានទិញផ្ទះមួយ។ វានៅជាន់ក្រោម ក្រោមផ្ទះប៉ារបស់ខ្ញុំ។ ប៉ាម៉ាក់របស់យើងក្លាយជាអ្នកជិតខាងរបស់យើង។ ថ្ងៃមួយខ្ញុំបានកសាងផ្លូវមួយដើម្បីអាចឡើងទៅផ្ទះប៉ារបស់ខ្ញុំយ៉ាងលឿនដោយមិនចាំបាច់ដើរតាមផ្លូវវាងឆ្ងាយ។ដូច្នេះគ្រប់គ្នាក៏សប្បាយចិត្តដែលផ្លូវនោះវាងាយស្រួលសម្រាប់គ្រប់គ្នា។ នៅពេលដែលខ្ញុំកសាងផ្លូវនោះ រាងកាយខ្ញុំត្រូវខ្លោចដោយសារកម្តៅព្រះអាទិត្យ កាងារនោះធ្វើឲ្យខ្ញុំបែកញើស និងអស់កម្លាំង ដោយសារជណ្តើរបេតុងដ៏ធ្ងន់ដែលត្រូវរៀបចំ លៃតម្រូវឲ្យត្រូវ។ម៉ាក់របស់ខ្ញុំអង្គុយលើរទេះរុញហើយមើលមកខ្ញុំ។ គាត់លើកទឹកចិត្តខ្ញុំម្តងហើយម្តងទៀត ហើយអរគុណខ្ញុំដែលបានកសាងផ្លូវនេះ។ ប៉ុន្តែថ្ងៃនោះជាថ្ងៃចុងក្រោយដែលម៉ាក់ខ្ញុំនៅក្នុងផ្ទះនោះ។ នៅក្នុងថ្ងៃតែមួយគាត់ត្រូវបានបញ្ចូនទៅពេទ្យសង្គ្រោះបន្ទាន់ដោយឧទ្ធម្ភាគចក្រសណ្តោង ហើយពីរបីថ្ងៃក្រោយមកគាត់បានស្លាប់។ រហូតដល់ថ្ងៃនេះ ផ្លូវនោះនៅតែរំលឹកខ្ញុំពីអំណររបស់ម៉ាក់ខ្ញុំ។ គាត់ពិតជាសប្បាយចិត្តអំពីផ្លូវនេះណាស់។ នេះជាអារម្មណ៍មួយដ៏អស្ចារ្យ ។ ប៉ារបស់ខ្ញុំមានអាយុជាង៩០ឆ្នាំហើយ ប៉ុន្តែខ្ញុំចូលចិត្តនៅពេលមានគាត់នៅជិតខ្ញុំ។
ដូចគ្នាទៅនឹងបិតានៅស្ងានសួគ៌ដែរ។ ទ្រង់បានបញ្ចូនព្រះរាជបុត្រារបស់ទ្រង់ដើម្បីបង្កើតផ្លូវ ហើយទ្រង់ត្រូវលះបង់ជីវិតដើម្បីវា។ ទ្រង់បានលះបង់តំណែងដ៏មានតម្លៃ ទ្រង់បានបង់ថ្លៃដោយព្រះលោហិតរបស់ទ្រង់។ ទោះជាយ៉ាងណា ផ្លូវនោះត្រូវបានកសាងតែម្តងសម្រាប់មនុស្សទាំងអស់គ្នា។ អ្នកណាដែលដើរឆ្លងផ្លូវនោះ អាចចូលទៅកាន់ព្រះវត្តមានរបស់ព្រះ។ ព្រះវត្តមានរបស់ព្រះជារឿងមួយដ៏អស្ចារ្យ ដែលយើងអាចទទួលបានក្នុងជីវិត។
អ្នកនិពន្ធចម្រៀងបានបញ្ចេញវាមកក្នុងចម្រៀងមួយក្នុងគម្ពីរ ទំនុកតម្កើង ៨៤:១០
“មួយថ្ងៃ នៅក្នុងព្រះវិហាររបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ មាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់។”
ការអនុវត្ត:
តើអ្នកបានស្វែងរកឃើញផ្លូវទៅកាន់ព្រះបិតាហើយឬនៅ?
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថាត្រូវតែទៅរកព្រះបិតា?
សូមធ្វើការអរគុណទ្រង់នៅថ្ងៃនេះសម្រាប់អ្វីដែលអ្នកផ្តល់តម្លៃ ជាពិសេសចំពោះព្រះវត្តមានរបស់ទ្រង់
Dan Schmid - ICF Stuttgart
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus