#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 19 ក្នុងចំណោម 48 ថ្ងៃ

អស់រយៈពេលមួយសប្តាហ៍ដែលជនជាតិអ៊ីស្រាអែលបានប្រារព្ធពិធី “ថ្ងៃ​បុណ្យ​រោង​សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់” នៅក្នុងព្រះវិហារព្រោះថាព្រះកាពារនិងអមពួកគេនៅវាលខ្សាច់។ សម្រាប់ការនេះពួកគេបានធ្វើខ្ទមពីស្លឹកហើយពឹងទៅលើថាមនុស្សបញ្ចេញសកម្មភាពប៉ុណ្ណា ពួកគេអាចនឹងរស់នៅក្នុងនោះមួយអាទិត្យឬគ្រាន់តែញ្ញាំអាហារនៅក្នុងនោះ។

ជារៀងរាល់ថ្ងៃបូជាចារ្យ  បង្ហាញពិធីបុណ្យដោយចាក់ទឹកលើអាសនៈទាំងនោះ ពួកគេយកដបធ្វើពីមាសជាមួយនិងក្បួនដង្ហែរដោយពួកបូជាចារ្យ   ពួកគេទៅអាងនៃក្រុងសុីឡូមដងទឹកចេញពីនោះហើយយកមកអាសនៈវិញ។ 

ទឹកក៏ដូចជាស្រា ត្រូវបានចាក់ចូលចានមួយបន្ទាប់មកចាក់ចូលអាសនៈ ជានិមិត្តសញ្ញាដែលថាព្រះបានផ្គត់ផ្គង់ទឹកភ្លៀងសម្រាប់ដំណាំ ប៉ុន្តែនៅពេលនោះព្រះក៏បានផ្តល់ទឹកនៅវាលខ្សាច់ផងដែរ ហើយ នៅទីបញ្ចប់ទ្រង់នឹងចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធមកកាន់យើង។

វាប្រហែលជាការបង្ហាញមួយ ព្រោះនៅក្នុងរបាយការណ៍ក្នុងឯកសាររបស់ជនជាតិយូដាបានសរសេរ:

“នរណាមិនដែលធ្វើជាសាក្សីសម្រាប់ពិធីនេះ មិនដែលធ្លាប់មានបទពិសោធ៍នៃអំណរពិតប្រាកដក្នុងជីវិតឡើយ”

ក្នុងស្ថានភាពនេះ ព្រះយេស៊ូមានព្រះបន្ទូលនៅក្នុងយ៉ូហាន ៧;៣៧-៣៩ ថា នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ជា​ថ្ងៃ​ឱឡា‌រិក​បំផុត ព្រះ‌យេស៊ូ​ឈរ​នៅ​មុខ​បណ្ដា‌ជន បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ស្រេក​ទឹក សុំ​អញ្ជើញ​មក​រក​ខ្ញុំ ហើយ​ពិសា​ចុះ។ ៣៨ អ្នក​ណា​ជឿ​លើ​ខ្ញុំ នឹង​មាន​ទន្លេ​បង្ហូរ​ទឹក​ផ្ដល់​ជីវិត​ចេញ​ពី​អ្នក​នោះ​មក ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ស្រាប់»។ ៣៩ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​សំដៅ​ទៅ​លើ​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​លើ​ព្រះអង្គ​នឹង​ត្រូវ​ទទួល ដ្បិត​ពេល​នោះ ព្រះ‌ជាម្ចាស់​ពុំ​ទាន់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ទេ ពី‌ព្រោះ​ព្រះ‌យេស៊ូ​ពុំ​ទាន់​សម្តែង​សិរី‌រុងរឿង ​នៅ​ឡើយ។

អំឡុងពេលនោះ ទៀន៤ដុំ ដែលមានកម្ពស់ប្រហែល២៥ម បានកសាងឡើងនៅក្នុង”តំបន់ខាងមុខនៃអគាររបស់ស្រ្តី”។ ជណ្តើរបានដាក់ពីលើវាដើម្បីឲ្យសិស្សបូជាចារ្យ  អាចឡើងដោយយួរធុងប្រេង ដើម្បីបំពេញធុងនៅខាងលើជាមួយនឹងប្រេង។ ខោអាវចាស់ៗរបស់បូជាចារ្យ  ត្រូវបានប្រើសម្រាប់ធ្វើជាស្នូលសម្រាប់បញ្ឆេះ ភ្លើងទាំងនេះយើងឃើញនៅក្រុងយេរូសាឡឹម បុរសទាំងនោះបានរាំជារង្វង់ជាមួយភ្លើងពិលនៅនឹងដៃហើយពួកលេវីលេងឧបករណ៍ភ្លេងរបស់ពួកគេ ​ពិតជាក្បាច់រាំដ៏អស្ចារ្យ មែន។

នៅថ្ងៃចុងក្រោយនៃពិធីបុណ្យភ្លើងត្រូវបានដាច់។ យើងក៏មិនចូលចិត្តផ្នែកនេះប៉ុន្មានដែរ ដកការតុបតែងចេញនិងភ្លើងចេញពីដើមណូអែល។ សម្រាប់ជនជាតិយូដា ការនេះពិតជាអាក្រក់ ព្រោះមានម្តងដែលពួកគេបានភ្ញាក់ដឹងខ្លួនថាសិរីរុងរឿងរបស់ព្រះ ពពករបស់ទ្រង់ មិនបានបើកបង្ហាញជាច្រើនសតវត្សមកហើយ។

វាជាបរិយាកាសជាក់លាក់នៃការរំដោះនិងចុងបញ្ចប់នៃពិធីបុណ្យដែលព្រះយេស៊ូបានមានព្រះបន្ទូល។ ទ្រង់នៅក្នុងបន្ទប់កំណប់ជាមួយនឹងទៀនដែលតំណាងឲ្យសិរីរុងរឿងរបស់ព្រះដែលបានបាត់ទៅហើយ ឥឡូវនេះទ្រង់មានបន្ទូលពាក្យទាំងនេះ:”ខ្ញុំជាពន្លឺ” នេះជាឃ្លាដែលឆ្កួតលេលា។

“នូវអ្វីដែលអ្នកចង់បាន អ្វីដែលអ្នកចង់បានមកវិញ” គឺជាខ្ញុំ! មិនដូចជាហោរា ឬគ្រូវិញ្ញាណដែលចង្អុលទៅកាន់សិរីរុងរឿង ប៉ុន្តែគឺជាពន្លឺផ្ទាល់។ របៀបដែលព្រះបំភ្លឺអាចរស់នៅក្នុងដួងចិត្តអ្នកអស់កល្ប ហើយអ្នកនៅក្នុងទ្រង់”

ការអនុវត្ត:

ព្រះយេស៊ូក៏ចង់ក្លាយជាពន្លឺរបស់អ្នកនិងតម្រង់ទិសអ្នក។ 

សូមប្រាប់ទ្រង់នៅកន្លែងណាដែលអ្នកចង់ឲ្យទ្រង់បង្ហាញផ្លូវនៅថ្ងៃនេះ នៅក្នុងសេចក្តីអធិស្ឋានរបស់អ្នក។

John-Michael Warkentin - ICF München
ថ្ងៃ 18ថ្ងៃ 20

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus