#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
នៅក្នុងពិធីបុណ្យរោងនៅប្រទេសអុីស្រាអែល មានដងទៀនជាច្រើនបានរៀបចំនៅក្នុងទីធ្លាព្រះវិហាររបស់ស្រ្តី និងភ្លឺនៅពេលព្រលប់។ ពន្លឺបានភ្លឺចាំងលើទីក្រុងទាំងមូលនៃប្រទេសយេរូសាឡឹមនៅពេលយប់។ ប្រហែលនេះជាហេតុផលដែលកើតមានប្រយោគដ៏ល្បីរបស់ព្រះយេស៊ូ:
«ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។ យ៉ូហាន ៨:១២
ព្រះយេស៊ូមានព្រះបន្ទូលថា :ខ្ញុំជាពន្លឺបំភ្លឺ និងជាពន្លឺដែលមានអំណាចយ៉ាងខ្លាំង។ វាបណ្តេញភាពងងឹតចេញ វាចែងចាំងពន្លឺទៅកាន់ផ្លូវ។ ប៉ុន្តែវាអាចខ្លាំងជាងនឹងទៅទៀត នៅពេលដែលអ្នកដាក់វាមួយដុំ ផ្គុំគ្នា វាកាន់តែខ្លាំងដែលសូម្បីតែលោហៈក៏អាចរលាយ។
នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង យើងចូលទៅដុំភ្លើងឡាស៊ែរនៅពេលដែលវា “រុញចេញ” ភាគច្រើនរឿងដែលរំខានអ្នក ដូចជាសសៃ ស្នាមពីកំណើត រោមដែលមិនត្រូវការឬ ការសាក់នៅក្រោមខ្នង។
មានជ្រុងខ្លះនៃដួងចិត្តយើងគឺស្រដៀងគ្នាទៅនឹងការសាក់ក្រោមខ្នងដែរ។អ្នកបានរៀនពីវាក្នុងជីវិត ហើយសឹងតែគ្រប់ពេល
អ្នកអាចលាក់បាំងវាបានយ៉ាងល្អនៅក្នុងអាវអ្នក។សូម្បីតែមិត្តជិតស្និទ្ធរបស់អ្នកក៏មិនដឹងពីវា ព្រោះអ្នកគិតថាពួកគេនឹងសើចចម្អកចំពោះអំពើបាបដែលអ្នកប្រព្រឹត្ត។ នៅក្នុងជីវិតប្រចាំថ្ងៃ អ្នកសឹងតែភ្លេចថា វានៅទីនោះហើយអ្នកមិនបានគិតពីវា។ ប៉ុន្តែនៅពេលក្រោយដែលអ្នកអនុញ្ញាត្តិឲ្យនរណាម្នាក់ចូលមកកាន់តែជិតអ្នកឬមើលមកកាន់ខ្លួនឯងនៅក្នុងកញ្ចក់បន្ទាប់ពីងូតទឹករួច ស្នាមខៀវ មិនសូវច្បាស់នៅលើខ្នងរបស់អ្នកបែរជាមើលឃើញយ៉ាងច្បាស់។
អ្នកប្រហែលជាចង់លុបស្លាកស្នាមសាក់ចាស់នោះចោល ប៉ុន្តែអ្នកគ្មានថវិការឬគ្មានភាពក្លាហាន។ អ្នកដឹងថាវានឹងឈឺចាប់ អ្នកដឹងថាវានឹងមិនបាត់មួយរំពេចបន្ទាប់ពីការលុបម្តង វាត្រូវការពេលវេលានិងភាពអត់ធ្មត់ ហើយលើសពីហ្នឹងអ្នកត្រូវការគ្រូពេទ្យ ជាម្នាក់ដែលអ្នកគិតថាអាចមើលថែអ្នកបាននិងជាម្នាក់ដែលអ្នកជឿទុកចិត្ត។
តើអ្នកមានស្នាមសាក់នៅពីក្រោយខ្នងក្នុងដួងចិត្តអ្នកប៉ុន្មាន? ហើយតើមានស្នាមខៀវដែលមិនច្បាស់ប៉ុន្មានដែលវាធ្លាប់ឈឺចាប់ម្តងរួចហើយពីមុនមក ដែលអ្នកនៅតែស្ពាយជាប់ជាមួយអ្នកអស់រយៈពេលយូរមកហើយ? ព្រះយេស៊ូមានអំណាច ក្នុងការលុបស្នាមដានទាំងអស់នេះ។ ប្រហែលជាវាឈឺ និងប្រហែលជាត្រូវចំណាយអ្វីមួយ ប៉ុន្តែព្រះយេស៊ូសន្យានឹងអ្នកថា នឹងគ្មានដាម និង ស្លាកស្នាមណាមួយនឹងនៅជាប់អ្នកឡើយ។
Kathi Dannert - ICF Essen
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus