#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
“បរិភោគសាច់?”
សម្រាប់កុលសម្ព័ន្ធកានីបាល់ នេះគ្រាន់តែជាការយល់សបិ្តមួយប៉ុណ្ណោះ, សម្រាប់អ្នកដទៃវាជាគំនិតដែលចម្លែក មិនមែនគ្រាន់តែសម្រាប់អ្នកតមសាច់ អ្នកបរិភោគអាហារបួស អ្នកបរិភោគសាច់ម្តងម្កាល អ្នកបរិភោគអាហាររើសទេ។ ជាគំនិតមួយដ៏ចម្លែក ក្នុងការសាកល្បងមើលព្រះយេស៊ូនិងទទួលយកទ្រង់ តើនៅកន្លែងនេះព្រះយេស៊ូចង់សម្តៅទៅលើអ្វី? តើទ្រង់ពិតជាចង់ឲ្យអ្នកស្តាប់ទ្រង់នៅពេលនោះឬ... ប៉ុន្តែក៏ដូចជានៅថ្ងៃនេះដូចគ្នា-ក្នុងការចាប់យកសមស្លាបព្រាហើយកម្មង់”ព្រះយេស៊ូ- ឆ្អិនល្អ”មែនទេ?
ព្រះយេស៊ូបានប្រើរូបភាពនេះម្តងទៀតនៅក្នុងការនិទានរឿងរបស់ទ្រង់ ប្រស្នានិងការពន្យល់មើលទៅដូចជា”ពិបាក”ក្នុងបរិបទនេះ។ វាពិតជាខុសគ្នាខ្លាំងដែលថាអ្វីមួយត្រូវបានបង្កើតឲ្យក្លាយជាការពិតនិងថ្ងៃមកកាន់ផែនដី ឬ ជាផ្លូវដែលរស់រវើកនិងការបំផុសគំនិត។
បទពិសោធន៍:
ធម្មតាគួរឲ្យធុញគ្មានអ្វីដែលពិសេស:អតិថិជនរបស់យើងរីករាយក្នុងការមើលទៅបង្អួចហាងរបស់យើង។
រស់រវើក គួរឱ្យចាប់អារម្មណ៍និងការបញ្ចុះបញ្ចូល: អតិថិជនដែលរំភើប ច្រមុះរបស់ពួកគេធុំក្លិនឈ្ងុយ ចង់ដឹងដោយមើលតាមបង្អួច បើប្រៀបធៀបវាដូចគ្នា ប៉ុន្តែផលប៉ះពាល់គឺខុសគ្នា។
ព្រះយេស៊ូជ្រាបនូវរាល់កិច្ចការនេះទាំងអស់និងមិនបានអនុវត្តនូវភាសានេះ ព្រោះថារូបភាពជួយយើងឲ្យយល់ពីទំនាក់ទំនង និងជួយយើងឲ្យចងចាំរឿងបានយ៉ាងងាយ។ ប៉ុន្តែតើទ្រង់ពិតជាចង់មានន័យយ៉ាងដូចម្តេច តាមរយៈការឲ្យយើងបរិភោគសាច់និងឈាមរបស់ទ្រង់? នៅក្នុងការពិតប្រចាំថ្ងៃរបស់យើង យើងប្រើរូបមន្តដូចគ្នា: នៅពេលសៀវភៅគួរឱ្យចាប់អារម្មណ៍ ខ្ញុំបញ្ចេញដោយនិយាយថា”ស្រេកឃ្លានចង់បាន”វា ប្រាកដណាស់ថា នៅពេលខ្ញុំនិយាយបែបនេះ មិនមែនខ្ញុំមានន័យថាខ្ញុំបរិភោគវាទេ ប៉ុន្តែគឺថាខ្ញុំ”ស្រូបយក”នៅអត្ថបទនោះ។ ម៉្យាងវិញទៀត មានកិច្ចការមួយចំនួនក្នុងជីវិតខ្ញុំដែលខ្ញុំបានអង្គុយដោយធ្ងន់ពោះ ឬអ្វីមួយដែល”ពិបាកនឹងរំលាយ” ឬ ”ផ្តល់អាហារឲ្យខ្ញុំធ្វើឲ្យខ្ញុំគិតជាយូរ” មុននឹងវាត្រូវបានដោះស្រាយ។
អ្នកណាពិសា”សាច់” និង”លោហិត”របស់ព្រះយេស៊ូ អ្នកនោះមានជីវិតអស់កល្បជានិច្ចនិងត្រូវបានលើកឡើង។ ប្រស្នាដែលអាចពន្យល់កាន់តែច្បាស់គឺនៅក្នុង(ខ៤០) បានចែងថានរណាដែល ”ឃើញ” ព្រះបុត្រាហើយ ”ជឿ” លើទ្រង់នឹងទទួលបានជីវិតអស់កល្បជានិច្ចនិងត្រូវលើកឡើង។ ដូច្នេះសូមពិសារ ”សាច់” និង “លោហិត” មានន័យថាមើលឃើញទ្រង់ និងជឿលើទ្រង់។ វាមិនមែនពីពួកកានីបាល់ (ដែលជាគ្រិស្ទានដំបូងដែលត្រូវបានគេចោទប្រកាន់ពីអ្នកក្រៅ) ប៉ុន្តែអំពីរូបភាពដែលព្រះយេស៊ូចង់នាំយើងចូលទៅកាន់ទ្រង់ប៉ុណ្ណា ក៏ដូចជាខ្លឹមសារនិងពាក្យសម្តីរបស់ទ្រង់ដែរ។
នៅពេលនោះ វាជារឿងធម្មតាក្នុងការប្រើឃ្លា ”ផឹកទឹក” នៅពេលស្តាប់អ្នកបង្រៀនខាងសាសនា (អ្នកប្រាជ្ញ) ។ នៅពេលនោះមនុស្សនិយាយថាព្រះគម្ពីរនិងការបង្រៀនល្អតម្រូវឲ្យមានការស្រេកឃ្លានចង់រៀនដើម្បីឲ្យឆាប់យល់ពេញលេញ ឬដូចជាឪពុកអូរីហ្គេននៃព្រះវិហារនិយាយថា កិច្ចការនេះត្រូវស្រូបយកដោយបុគ្គលម្នាក់ដោយខ្លួនឯង ចូលទៅក្នុងព្រលឹងវិញ្ញាណមួយ ដើម្បីឲ្យពួកគេអាចយល់យ៉ាងច្បាស់។ ក្នុងអត្ថបទរបស់ភាសាក្រិកពាក្យ ”រូបរាង” ត្រូវបានយកមកប្រើ។ ពាក្យនេះមិនមែនមានន័យថា សាច់ដែលយើងដាក់ក្នុងចាន ប៉ុន្តែជាសាច់របស់មនុស្សតាមរយៈលោហិតដែលហូរ ជាសាច់ឈាមដែលមានជីវិត។
យើងអាចប្រៀបធៀបដូចគ្នានៅថ្ងៃនេះ ឧទាហរណ៍ ការបង្ហោះដ៏ឡូយនៅប្រព័ន្ធសង្គម ធ្វីតធើ ជាអ្វីមួយដែលនាំឲ្យអ្នក ”ចូលជ្រៅ” ហើយប្រសិនបើវាសំខាន់យ៉ាងពិសេស អ្នកនិងចែកចាយវាបន្ត។
ការអនុវត្ត:
រាល់ពេលដែលអ្នកឃើញការផ្សព្វផ្សាយដែលពិពណ៌នាដោយរូបភាពផ្សេងៗ សូមចាំថាព្រះយេស៊ូវបានមានបន្ទូលដូចគ្នាដែល។ វិធីនេះទ្រង់អាចផ្លាស់ប្តូរគំនិត និងជីវិតរបស់អ្នកបាន។ ពេលក្រោយនៅពេលដែលអ្នកនិយាយអំពីព្រះយេស៊ូវ (ទៅមិត្តភក្តិ សមាជិកគ្រួសារ ឬនៅកន្លែងធ្វើការ) សូមនិយាយតាមរបៀបដូចគ្នាដោយអាចប្រើរូបភាពច្នៃប្រឌិតល្អប្រសើរបាន។
Heiko Kienbaum – ICF Friedrichshain
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus