#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
នៅដើមឆ្នាំ ខ្ញុំបានធ្វើការវះកាត់ភ្នែករបស់ខ្ញុំ នៅផ្នែកមួយដែលមានរបួសត្រូវការកាត់ចេញ ហើយដេរភ្ជាប់ចូលបំណែកនៃកែវភ្នែកដែលមានសុខភាពល្អ លុះត្រាតែចាក់ថ្នាំស្ពឹកទើបខ្ញុំអាចធ្វើតាមនូវសកម្មភាពរបស់គ្រូពេទ្យ។ ភាពភ័យខ្លាចថាតើខ្ញុំអាចមើលឃើញល្អដូចពីមុន ក្តីសង្ឃឹមដែលថាអាចនឹងមើលបានកាន់តែប្រសើរជាងមុននិង ភាពគ្មានអំណាចដែលខ្លាចថាមិនអាចជះឥទ្ធិពលនូវអ្វីដែលនឹងកើតឡើង វាបានលេចចេញនូវក្នុងគំនិតខ្ញុំគ្រប់ពេល។
រូបភាពដែលថាព្រះយេស៊ូជានរណា បានបង្ហាញនៅក្នុងការសន្ទនានៅពេលនោះ ប៉ុន្តែវាបានឆ្លើយតបយ៉ាងខុសប្លែក។ អ្នកខ្លះនិយាយថា: ”យើងស្គាល់ទ្រង់ជាលក្ខណៈបុគ្គល ទ្រង់ជាបុគ្គលធម្មតា យើងដឹងរឿងរបស់គាត់ ឪពុកម្តាយគាត់ និងអតីតកាលរបស់គាត់។ ហេតុអ្វីបានជាទ្រង់ជាកម្មសិទ្ធនៃអំណោយដ៏ពិសេស ដែលធ្វើឲ្យមនុស្សស្កប់ស្កល់ក្នុងនាមជា “នំបុ័ងស្ថានសួគ៌”?
តើមនុស្សដែលស្គាល់អ្នកតាំងពីអ្នកនៅកុមារភាពនិយាយអ្វីពីអ្នក? តើអ្នកជាមនុស្សសាមញ្ញ? តើអ្នកជាម្នាក់ដែលមិនអាចធ្វើការផ្លាស់ប្តូរបាន? តើអ្នកនៅតែជាមនុស្សដដែលដូចកាលពីមុន? ម្យ៉ាងវិញទៀត អ្នកមានអារម្មណ៍ពីខាងក្នុងថាព្រះបានដាក់អ្វីមួយក្នុងអ្នកដែលមិនមែនមកពីលោកិយ៍នេះ។ អំណោយពិេសស ការត្រាស់ហៅដ៏អស្ចារ្យ ។
ព្រះយេស៊ូមកពីស្រុកណាសារ៉ែតហើយទ្រង់ក៏មកពីស្ថានសួគ៌ដែរ បញ្ចូនមកដោយព្រះជាម្ចាស់។ របៀបទាំងពីរនៃការការវាយតម្លៃលើព្រះយេស៊ូនេះសុទ្ធតែត្រូវ ផ្អែកលើទស្សនៈវិស័យដែលបានបង្ហាញ។ ព្រះបើកភ្នែករបស់មនុស្សមួយចំនួនដើម្បីឲ្យមើលឃើញវិញ្ញាណនៃសេចក្តីពិតថាតើព្រះយេស៊ូជានរណា។ មិនត្រឹមតែមនុស្សម្នាក់ដែលគេស្គាល់ ប៉ុន្តែក៏ជាបុត្រានៃព្រះដែលជារបៀបដែលព្រះចង់ឲ្យមនុស្សស្គាល់ទ្រង់។
តើវាអាចទៅរួចយ៉ាងម៉េច ដោយមិនគ្រាន់តែធ្វើការវាយតម្លៃអ្វីមួយដោយផ្អែកលើភាពជាក់ស្តែង?
តើអ្នកអាចទទួលបានរូបភាពសម្រាប់ស្ថានភាពខាងព្រលឹងវិញ្ញាណដោយរបៀបណា?
ម្យ៉ាងវិញទៀតព្រះយេស៊ូបានហាមសិស្សទ្រង់ដាច់ខាត មិនឲ្យនិយាយទម្លាក់នរណាចុះ និង រអ៊ូអំពីវា។
ម៉្យាងវិញទៀត ទ្រង់បានជម្រុញពួកគេដើម្បីឲ្យពួកគេផ្ទាល់អាចចូលទៅកាន់តែជិតព្រះបិតាតាមរយៈទ្រង់។
ប្រហែលពួកគេមានអាម្មណ៍ថា ពួកគេគ្មានបានការ ដូចជាខ្ញុំធ្លាប់មានកាលពីអំឡុងពេលខ្ញុំធ្វើការវះកាត់ភ្នែក ពេលដែលខ្ញុំមិនអាចជះឥទ្ធិពលអ្វីទាំងអស់។ អ្នកមានរូបភាពព្រាលៗ ពីអ្វីដែលព្រះបានរៀបចំសម្រាប់ជីវិតអ្នកហើយអ្នកចង់បានការបញ្ជាក់ ប៉ុន្តែការនេះមិនអាចកើតឡើង ក្នុងរបៀបមនុស្សលោកនេះឡើយ។ ព្រះបាននាំមនុស្សមកជិតទ្រង់។ ព្រះមានបំណងបើកបង្ហាញពីព្រលឹងវិញ្ញាណទៅកាន់មនុស្សនៅពេលមួយដែលសមស្រប។
ការអនុវត្ត:
សាកល្បងវាយតម្លៃអ្វីគ្រប់យ៉ាងដែលអ្នកធ្លាប់មានបទពិសោធន៍នៅថ្ងៃនេះ ទោះយ៉ាងណាសូមកុំធ្វើការវាយតម្លៃតាមការជាក់ស្តែងដូចមនុស្ស ប៉ុន្តែសូមធ្វើតាមអ្វីដែលព្រះចង់បើកបង្ហាញទៅកាន់អ្នកតាមរយៈវា។
Stefan Hänsch – ICF Berlin
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus