#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ
តើអ្នកមានយល់អារម្មណ៍នៃការខ្វះខាតឬមិនដឹងដំណោះស្រាយសម្រាប់បញ្ហាអ្នកដែរទេ? ចាប់ពីពេលមួយទៅពេលមួយ បុគ្គលគ្រប់រូបមានស្ថានភាពដែលពួកគេស្រេកឃ្លានចង់បានបន្ថែមទៀតលើសពីអាហារ។
ការស្រេកឃ្លានខាងសរីរាង្គ គ្មានអ្វីលើសពីសញ្ញានៃការខ្វះអាហារ ប៉ុន្តែជាញឹកញាប់យើងក៏មានកង្វះខាតនៅផ្នែកផ្សេងដែរ។ ឧទាហរណ៍ យើងតែងទទួលបានការរិះគន់ ការមិនអើពើឬការបដិសេធពីឪពុកម្តាយ មិត្តភ័ក្តិ ឬដៃគូររបស់យើង យើងទាមទារចង់បានសេចក្តីស្រលាញ់។ ប្រសិនបើយើងត្រូវបានចោទប្រកាន់ដោយមេរបស់យើង ឪពុកម្តាយ ឬដៃគូរ ម្តងឬច្រើនដង នោះយើងនឹងទាមទារចង់បានភាពយុត្តិធម៌។
ហើយព្រលឹងយើងតែងយំទាមទារដោយស្រេកឃ្លាន។ ស្រេកឃ្លានទាមទារចង់នៅជិតអ្នកដទៃ គោលបំណងនៃជីវិត ក្តីស្រលាញ់ ភាពយុត្តិធម៌ ក្តីសង្ឃឹម ការការពារ ការគាំទ្រ សេរីភាពខាងហិរញ្ញវត្ថុនិងអ្វីជាច្រើនទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះយេស៊ូបានផ្តល់ឲ្យយើងនូវផ្លូវចេញពីស្ថានភាព ដែលយើងមានអារម្មណ៍ថាខ្វះអ្វីមួយនេះ នៅពេលព្រះយេស៊ូជា”នំបុ័ងជីវិត” ចែងក្នុង ខ ៣៥ ដែលអស់អ្នកណាដែលមកកាន់ទ្រង់ ”នឹងមិនស្រេកឃ្លាន” បន្ទាប់មកទ្រង់មិនបញ្ជាក់សំដៅលើការស្រេកឃ្លានអាហារខាងសរីរាង្គ។
ព្រះយេស៊ូសន្យាទៅកាន់ប្រជាជនថា ពួកគេនឹងមិនស្រេកឃ្លានខាងក្នុង(ព្រលឹងវិញ្ញាណ)នោះទេ ប្រសិនបើពួកគេចូលទៅរកទ្រង់។
នេះស្តាប់មើលទៅវាល្អពេក សឹងតែមិនអាចជាការពិត ហើយប្រហែលជានេះជាមូលហេតុមួយ ដែលមនុស្សជាច្រើននៅពេលនោះហើយ សូម្បីតែពេលនេះ មិនជឿឬមិនទុកចិត្តព្រះយេស៊ូ។ តើអ្នកអាចបន្ទោសពួកគេបានទេ? ខ្ញុំពិតជាឆ្ងល់ថា ប្រជាជននៅជំនាន់នោះ ពិតជាមិនបានឃើញរឿងដែលកើតឡើងអំពីនំបុ័ង។ នាំមកនូវជីវិតទៅកាន់សាវ័កទេឬយ៉ាងណា និងពីរបៀបដែលចន្លោះក្នុងព្រលឹងវិញ្ញាណរបស់គេ ត្រូវបានបំពេញ បណ្តាលឲ្យមានការរងទុក្ខខាងរាងកាយនិងការព្យាបាលខាងព្រលឹងវិញ្ញាណ និងការដោះស្រាយ។ សាវ័កពោរពេញដោយអំណរ និងសន្តិភាពនៅក្នុងដួងចិត្ត ដែលក្រោយមកពួកគេបានត្រៀមខ្លួនក្នុងការលះបង់ជីវិតដើម្បីក្តីជំនឿរបស់ពួកគេ។
ការអនុវត្ត:
តើការស្រេកឃ្លានខាងព្រលឹងវិញ្ញាណអ្នកយ៉ាងម៉េចដែរ? តើអ្នកមានបានអនុញ្ញាត្តិឲ្យព្រះយេស៊ូបំពេញនូវភាពស្រេកឃ្លានរបស់អ្នកនៅថ្ងៃនេះហើយឬនៅ? សូមនូវនំបុ័ងនៃជីវិតមួយដុំពីព្រះសម្រាប់អ្វីដែលអ្នកចង់បានអស់មួយរយៈពេលមកហើយ ហើយប្រគល់វាទៅកាន់ទ្រង់ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ត្រូវវិនាសឡើយ។ (យ៉ូហាន ៦:៣៩)
Tim Aulhorn – ICF Grünheide
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអាចផ្លាស់ប្តូរជីវិតយើងជារៀងរហូត។ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវពាក្យរបស់ព្រះយេស៊ូដែលថា "ខ្ញុំជា" ហើយដោយការធ្វើដូច្នេះយើងនឹងរកឱ្យឃើញថាព្រះយេស៊ូវគឺជានរណានិងអ្វីទៅដែលទ្រង់ត្រូវតែផ្តល់ឱ្យយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។
More
យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus