ក្ដីសង្ឃឹមមកពីថ្ងៃណូអែលគំរូ

The Hope Of Christmas

ថ្ងៃទី 1 ក្នុងចំណោម 10 ថ្ងៃ

ពាក្យពេចន៍ជូនដល់អ្នកមានប្រាជ្ញាទាំងឡាយ

ចូរអាននូវអត្ថបទគម្ពីរថ្ងៃនេះ។

ចូរមើលទៅកាន់រឿងរ៉ាវដែលកើតមានឡើងក្នុងថ្ងៃព្រះយេស៊ូបានប្រសូត នោះបងប្អូននឹងសម្លឹងមើលឃើញថាមានតួអង្គមួយក្រុម ដែលមិនសមនៅក្នុងក្រោលសត្វទាល់តែសោះ។ អ្នកទាំងនោះ គឺពួកអ្នកប្រាជ្ញ ("ហោរាចារ្យ")។ ឲ្យតែមើលរឿង ឬ រូបភាពណូអែល យើងឃើញពួកគាត់នៅក្រោលសត្វ ដូច្នេះយើងស៉ាំទៅហើយ។ ប៉ុន្តែ បើយើងពិនិត្យមើលក្នុងឆាករូបភាពមួយប្លង់ហ្នឹង រូបអ្នកប្រាជ្ញមិនសមនឹងនៅទីក្រោលសត្វឡើយ ជាពិសេស បើឲ្យយើងពិនិត្យមើលទៅកាន់សម្លៀកបំពាក់ ព្រមទាំងអំណោយដែលពួកគាត់យកមកថ្វាយនោះ។

ប៉ុន្តែចំពោះរូបខ្ញុំវិញ ពួកអ្នកប្រាជ្ញគឺជាក្រុមមនុស្សដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងរឿងណូអែល។ យើងអត់ដឹងរឿងរ៉ាវច្រើនអំពីពួកគាត់។ យើងមិនដឹងថាពួកគេជានរណា ឬមកពីណាទេ។ ព្រះគម្ពីរបានហៅពួកគេថាជា "ពួកហោរាចារ្យ"។ តាមការស្វែងយល់ដឹង ពួកហោរាចារ្យ មានទាំង ទស្សនវិទូ វិទ្យាសាស្រ្ដវិទូ និង តារាវិទូ ជាដើម។ ពួកគេជាក្រុមមនុស្សដែលមានទ្រព្យសម្បត្តិ និង មានចំណេះដឹងខ្ពង់ខ្ពស់ណាស់។ ប៉ុន្តែនេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ដែលយើងអាចស្គាល់អំពីពួកគាត់ទាំងហ្នឹង។

ប៉ុន្តែយើងដឹងថាពួកគាត់ជាមនុស្សដែលមានប្រាជ្ញា។ តាមពិតទៅ យើងរាល់គ្នា អាចរៀនសូត្រពីប្រាជ្ញាដែលពួកគេបានបើកបង្ហាញនៅក្នុងរឿងណូអែលនោះជាច្រើន។

ក្នុងចំណោមមេរៀនទាំងឡាយដែលយើងអាចសិក្សាពី ពួកហោរាចារ្យ យើងទទួលបាននូវគំរូដ៏ប្រសើរ ពីពួកគាត់។នោះគឺថា យើងគួរតែរៀបចំខ្លួនឲ្យបានក្លាយជាអ្នកដែលចេះស្វះស្វែងរកនូវសេចក្ដីពិត។ មនុស្សមានប្រាជ្ញាមិនសប្បាយដោយគ្រាន់តែ គាត់មានគំនិតគិតទាយ ឬ ប្រផ្នូលលើអ្វីមួយនោះឡើយ។ ពួកគាត់ចង់ដឹងអំពី សេចក្ដីពិត នៃព្រះជាម្ចាស់ អតីតកាលរបស់ពួកគាត់ និង អនាគតកាលរបស់ពួកគាត់ផង។ អ្នកប្រាជ្ញបានសួរថា៖ «តើបុត្រដែលទើបកើត ជាស្ដេចនៃសាសន៍យូដា ទ្រង់គង់នៅឯណា?» (ម៉ាថាយ ២៖២)។

ពួកហោរាចារ្យទាំងនោះ កំពុងតែស្វែងរកព្រះយេស៊ូ។ ដោយលែក មនុស្សប្រុសស្រីដែលមានប្រាជ្ញា ក៏កំពុងស្វះស្វែងរកព្រះអង្គដែរ សព្វថ្ងៃនេះ។

នេះជាមនុស្សពីរប្រភេទដែលតទល់ទៅនឹងសេចក្ដីពិត នៅពេលដែលគេប្រទះជួបនូវការពិត នៅក្នុងជីវិតរបស់គេ៖ គាត់អាចជាមនុស្សដែលប្រផ្នូលគិត និង ជាមនុស្សដែលស្វះស្វែងរកការពិត។ មនុស្សដែលប្រផ្នូលគិត គេចូលចិត្ដស្មានទាយអំពីសេចក្ដីពិត។ ពួកគាត់គិតថា គាត់ស្គាល់ថាព្រះជាម្ចាស់មានសភាព ឬ លក្ខណៈយ៉ាងណា។

អ្នកប្រផ្នូលគិត ស្រឡាញ់ការជជែកនិងពិភាក្សាអំពីព្រះ ប៉ុន្តែពួកគាត់គ្រាន់តែស្មានទាយទេ--ពីព្រោះអី ពួកគាត់មិនចង់ដឹងនូវសេចក្ដីពិតឡើយ។ ពួកគាត់គ្រាន់តែចូលចិត្ដចង់និយាយអំពីប្រធានបទពីព្រះតែប៉ុណ្ណោះ។

បែរមកម្ខាងទៀត ព្រះជាម្ចាស់មានព្រះទ័យស្រឡាញ់អស់អ្នកដែលចំណាយពេលក្នុងការស្វែងយល់អំពីសេចក្ដីពិត។ អ្នកស្វះស្វែងរកការពិត តែងធ្វើកិច្ចការទាំងបួននេះ៖
• ពួកគាត់សួរសំណួរផ្សេងៗ
• ពួកគាត់ធ្វើការសិក្សាស្វែងយល់
• ពួកគាត់សង្កេតមើលនូវអ្វីៗដែលកើតមានឡើងជុំវិញពួកគាត់
• ពួកគាត់ធ្វើអ្វីៗក៏ដោយ ឲ្យតែបានទទួលនូវចម្លើយ

ពួកគាត់បានស្វះសែ្វងរកអង្គព្រះយេស៊ូអស់ពីសមត្ថភាពរបស់ពួកគាត់។ ព្រះជាម្ចាស់ស្រឡាញ់អស់អ្នកដែលស្វះស្វែងរកការពិត។ ព្រះគម្ពីរបានប្រាប់យើងថា៖ «ប្រសិន​បើ​អ្នក​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ព្រះអង្គ​មិន​ខាន» (ទុតិយកថា ៤៖២៩)។

ប្រសិនបើបងប្អូនពិតប្រាកដជាមានចិត្ដជ្រះស្អាត មុតមាំក្នុងការស្វែងរកឲ្យឃើញនូវសេចក្ដីពិត នោះបងប្អូនប្រាកដច្បាស់ជានឹងរកឃើញការពិតជាក់ជាមិនខាន។

ក្នុងការព្យាយាមរបស់បងប្អូន ព្រះនឹងមិនឲ្យបងប្អូនផុងឡើយ។ ទ្រង់នឹងបើកសំដែងឲ្យបងប្អូនរកឃើញ។

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

The Hope Of Christmas

សម្រាប់មនុស្សជាច្រើន ថ្ងៃបុណ្យណូអែលបានក្លាយទៅជាថ្ងៃដែលត្រូវបំពេញភារកិច្ចជាច្រើនតាមបញ្ជីកិច្ចការ (ដូចជាការត្រូវទិញកាដូ គ្រឿងសម្ភារៈតុបតែង របស់របរផ្សេងៗ)។ ដោយហេតុនោះ អ្នកដែលត្រូវបំពេញ មានការនឿយណាយរហូតទាល់តែប៉ងឲ្យតែទៅដល់ថ្ងៃ ២៦ ខែធ្នូ (ថ្ងៃហួសបុណ្យណូអែល) ឲ្យបានឆាប់ៗ។ នៅក្នុងសារលើកទឹកចិត្ដប្រចាំថ្ងៃបន្តបន្ទាប់នេះ លោកគ្រូគង្វាល រីគ បានជួយឲ្យយើងចងចាំនូវហេតុផលពិតប្រាកដ ដែលនាំឲ្យយើងប្រារព្ធពិធីបុណ្យណូអែល ហើយចងចាំ ថាតើហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរ មិនត្រឹមតែរបៀបដែលយើងប្រារព្ធថ្ងៃដ៏វិសេសនេះ ប៉ុន្តែរបៀបរស់នៅពេញមួយជីវិតរបស់យើងផងនោះដែរ។

More

គម្រោងអានគម្ពីរជាមួយនិងការបរិយាយខ្លីនេះ © 2014 បានផ្ដល់ជូនដោយ លោក រីគ វរិន (Rick Warren). រក្សាសិទ្ធគ្រប់យ៉ាងដោយម្ចាស់និពន្ធ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត។