ក្ដីសង្ឃឹមមកពីថ្ងៃណូអែលគំរូ
![The Hope Of Christmas](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1278%2F1280x720.jpg&w=3840&q=75)
អត្ថន័យនៃជីវិតដែលវង្វេង
ចូរអាននូវអត្ថបទគម្ពីរថ្ងៃនេះ
ប្រសិនបើបងប្អូនមិនយល់ពីហេតុផលនៃថ្ងៃណូអែលទេនោះ បងប្អូនប្រហែលជាគួរតែបំភ្លេច ភ្លើងដ៏ស្រស់សោភាផ្សេងៗនៃថ្ងៃណូអែល និង ការតុបតែងផ្សេងៗសម្រាប់ឆ្នាំនេះចុះ។ បងប្អូនក៏គួរតែបំភ្លេចនូវការទិញកាដូសម្រាប់ណូអែល។ ហើយបងប្អូនក៏គួរបំភ្លេចម្ហូបអាហារពិសេសៗ នាថ្ងៃបុណ្យណូអែលនោះដែរ។
ប្រសិនបើបងប្អូនមិនដឹងថាហេតុអ្វីបានជាយើងប្រារព្ធ អបអរថ្ងៃណូអែលទេ រាល់ការអបអរប្រារព្ធពិធីផ្សេងៗក៏វាគ្មាននូវអត្ថន័យអ្វីនោះដែរ។
ដើម្បីស្វែងយល់អំពីគោលបំណងនៃថ្ងៃបុណ្យណូអែល បងប្អូនត្រូវតែវិលត្រលប់សម្លឹងមើលឲ្យហួសពីក្រោលសត្វ ក្រុមអ្នកប្រាជ្ញ និង ពួកអ្នកគង្វាលចៀមដែរ។ ព្រះយេស៊ូទ្រង់មានបន្ទូលប្រាប់ឲ្យយើងដឹងអំពីនូវមូលហេតុ ដែលព្រះអង្គយាងមកកាន់នូវពិភពលោកនេះ នាថ្ងៃណូអែលមុនដំបូងបង្អស់៖ «បុត្រមនុស្សយាងមកដើម្បីស្វែងរកមនុស្សវង្វេងនិងបាត់បង់ ហើយសង្គ្រោះពួកគេ» (លូកា ១៩៖១០)។
ដោយហេតុផលងាយយល់ទេ គឺថា ព្រះយេស៊ូបានយាងមក ដោយសារតែមនុស្សលោក ពួកគេវង្វេង ដោយគ្មានព្រះជាម្ចាស់។ ភាពវង្វេងខាងឯព្រលឹងវិញ្ញាណគឺវាដូចគ្នានឹងការបែកចេញឆ្ងាយពីព្រះជាម្ចាស់ មិនបានផ្សាភ្ជាប់ ហើយរញេរញៃ មិនដឹងទិសដៅណាឡើយ។ ប្រសិនបើគ្មានអង្គព្រះយេស៊ូទេ គ្រប់មនុស្សក្នុងលោក ពិតវង្វេងមែន — មិនថាពួកគេមាន អំណាចខ្លាំងប៉ុនណា មានទ្រព្យច្រើនយ៉ាងណា ឬ ភាពល្បីល្បាយខ្ពស់កប់ពពកទេ។
ហើយភាពវង្វេងរបស់យើង មាននូវខ្នែងនិងមែកធាងដ៏ធំធេងនៅលើជីវិតរបស់យើង។ ដើម្បីដឹងថាហេតុអ្វីព្រះយេស៊ូទ្រង់បានយាងមកកាន់ផែនដីនេះ យើងត្រូវតែដឹងនូវអត្ថន័យនៃជីវិតដែលវង្វេងបាត់បង់។ បើគ្មានព្រះជាម្ចាស់ទេ យើងប្រាកដជាវង្វេងហើយ៖
• ទិសដៅរបស់យើង។ យើងធ្លាក់ទៅក្នុងការយល់ដឹងតិចតួចនៃគោលដៅដែលយើងត្រូវឆ្ពោះទៅមុខ ហើយនិងអ្វីដែលយើងត្រូវធ្វើនៅក្នុងជីវិតនេះ។
• ការការពាររបស់ព្រះអង្គ។ យើងស្ថិតនៅក្រោមការការពារផ្ទាល់ខ្លួន នៅពេលដែលយើងមិនមានព្រះជាអ្នកមើលថែការពារនោះ។ តែនេះជាវិបត្ដិដ៏ធំ ដែលមានមនុស្សជាច្រើន គេកំពុងមិនដឹងថាត្រូវដោះស្រាយយ៉ាងដូចម្ដេច។ អ៊ីចឹង ពួកគាត់ខំប្រឹងប្រែងរស់នៅក្រោមការថែទាំដោយខ្លួនឯង ជំនួសនឹងការមើលថែការពារពីព្រះ។
• សក្ដានុភាពរបស់យើង។ យើងនឹងមិនដែលយល់ឲ្យបានពេញលេញនូវអំណោយទាន និង ទេពកោសល្យដែលយើងមាន ប្រសិនបើ យើងមិនស្ថិតនៅក្នុងទំនាក់ទំនងជាមួយនឹងទ្រង់ទេនោះ។
• សុភមង្គលរបស់យើង។ យើងអាចមានលុយដ៏ច្រើនសន្ធឹក ហើយអំណាចកប់ពពក នៅក្នុងពិភពលោកនេះ ប៉ុន្តែប្រសិនបើគ្មានព្រះជាម្ចាស់ទេ យើងនឹងមិនដែលមាននូវអំណរដ៏ពិតនោះឡើយ។
• ផ្ទះយើងនៅឯស្ថានសួគ៌។ ព្រះជាម្ចាស់អនុញ្ញាតឲ្យយើងបះបោរប្រឆាំង ក្នុងខណៈពេលដែលយើងរស់នៅក្នុងពិភពលោកនេះ ប៉ុន្តែគ្មានឡើយនូវការបះបោរប្រឆាំងនៅឯស្ថានសួគ៌។
ប៉ុន្តែអស់អ្នកដែលកំពុងវង្វេងមិនបានបាត់បង់តម្លៃ សូម្បីតែបន្តិច ចំពោះព្រះជាម្ចាស់។ បើទោះបី បងប្អូនមិនមាននូវទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ក៏ដោយចុះ បងប្អូនពិតមានតម្លៃដ៏ធំមហាសាលចំពោះព្រះជាម្ចាស់។ ភាពវង្វេងបញ្ជាក់អំពីតម្លៃ។ អ្វីដែលនរណាម្នាក់ហ៊ានចំណាយ ដើម្បីឲ្យរកឃើញវិញ នូវអ្វីដែលបានបាត់ នោះបង្ហាញថា របស់នោះ ពិតជាមានតម្លៃខ្លាំងណាស់។
នៅក្នុងខគម្ពីរដ៏ល្បីបំផុត នៅក្នុងព្រះគម្ពីរ ព្រះយេស៊ូទ្រង់បានពន្យល់ប្រាប់ឲ្យយើងដឹងយ៉ាងច្បាស់ នូវតម្លៃរបស់យើងចំពោះព្រះថា៖ «ព្រះជាម្ចាស់ទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងដល់ម្ល៉េះ ទើបទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអស់អ្នកដែលជឿលើទ្រង់ មិនត្រូវរង្វេង (វិនាស) តទៅទៀតនោះឡើយ ប៉ុន្តែឲ្យពួកគេមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣៖១៦)។
ដំណឹងល្អនោះ គឺថា ព្រះជាម្ចាស់ទ្រង់ស្រឡាញ់យើងខ្លាំងណាស់ រហូតដល់ទ្រង់បញ្ជូនរាជបុត្រាទ្រង់មកឯផែនដី នៅថ្ងៃណូអែលមុនដំបូងបង្អស់ ដើម្បីស្វែងរក និង សង្គ្រោះយើងរាល់គ្នា។ នេះហើយ ជាមូលហេតុដែលគួរឲ្យយើងអបអរ និង ប្រារព្ធថ្ងៃណូអែលនោះ!

អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![The Hope Of Christmas](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1278%2F1280x720.jpg&w=3840&q=75)
សម្រាប់មនុស្សជាច្រើន ថ្ងៃបុណ្យណូអែលបានក្លាយទៅជាថ្ងៃដែលត្រូវបំពេញភារកិច្ចជាច្រើនតាមបញ្ជីកិច្ចការ (ដូចជាការត្រូវទិញកាដូ គ្រឿងសម្ភារៈតុបតែង របស់របរផ្សេងៗ)។ ដោយហេតុនោះ អ្នកដែលត្រូវបំពេញ មានការនឿយណាយរហូតទាល់តែប៉ងឲ្យតែទៅដល់ថ្ងៃ ២៦ ខែធ្នូ (ថ្ងៃហួសបុណ្យណូអែល) ឲ្យបានឆាប់ៗ។ នៅក្នុងសារលើកទឹកចិត្ដប្រចាំថ្ងៃបន្តបន្ទាប់នេះ លោកគ្រូគង្វាល រីគ បានជួយឲ្យយើងចងចាំនូវហេតុផលពិតប្រាកដ ដែលនាំឲ្យយើងប្រារព្ធពិធីបុណ្យណូអែល ហើយចងចាំ ថាតើហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរ មិនត្រឹមតែរបៀបដែលយើងប្រារព្ធថ្ងៃដ៏វិសេសនេះ ប៉ុន្តែរបៀបរស់នៅពេញមួយជីវិតរបស់យើងផងនោះដែរ។
More
គម្រោងអានគម្ពីរជាមួយនិងការបរិយាយខ្លីនេះ © 2014 បានផ្ដល់ជូនដោយ លោក រីគ វរិន (Rick Warren). រក្សាសិទ្ធគ្រប់យ៉ាងដោយម្ចាស់និពន្ធ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត។