ក្ដីសង្ឃឹមមកពីថ្ងៃណូអែលគំរូ
![The Hope Of Christmas](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1278%2F1280x720.jpg&w=3840&q=75)
ចូរជ្រើសរើសជីវិតប្រសើរជាងនេះ
ចូរអាននូវអត្ថបទគម្ពីរសម្រាប់ថ្ងៃនេះ
នៅពេលខ្ញុំនៅក្មេង ម្ដាយរបស់ខ្ញុំចូលចិត្ដធ្វើម្ហូប ស្ព៉ាកាទី ឲ្យខ្ញុំញ៉ាំណាស់។ ឲ្យតែបានញ៉ាំម្ដងៗ ខ្ញុំគិតថាម្ហូបនោះ វាជាអាហារដ៏ល្អលើសគេ! តែបន្ទាប់មក ខ្ញុំបានភ្លក់រសជាតិអាហារមួយមុខទៀត ដែលគេហៅវាថា ហែមប៊ឺហ្គឺ។ ភ្លាមនោះ ខ្ញុំចាប់ផ្ដើមស្គាល់រសជាតិជីវិតមួយច្រកទៀត គឺចេញពីជីវិតធម្មតា មកកាន់ជីវិតដ៏ប្រសើរជាងមុន។ ម្ហូប ស្ព៉ាកាទី វាឆ្ងាញ់ តែអាហារ ហែមប៊ឺហ្គឺ ដែលនឹកឡើងម្ដងៗនាំឲ្យស្រក់ទឹកមាត់នោះ វាឆ្ងាញ់ជាងអាហារមុនៗទៅទៀត។
បងប្អូនអាចគិតថាជីវិតសព្វថ្ងៃរបស់បងប្អូនវាល្អគ្រប់គ្រាន់ហើយ ប៉ុន្តែបើបងប្អូនដឹងថា នៅមានជីវិតមួយបែបទៀត ដែលល្អប្រសើរជាងនេះ នោះតើបងប្អូនមិនចង់យល់ឲ្យច្បាស់អំពីជីវិតនោះទេឬអី?
តែគួរឲ្យសោកស្ដាយ អ្វីដែលតែងឃាំងយើងមិនឲ្យឈោងចាប់យកនូវជីវិតដែលប្រសើរនោះ គឺក៏ដោយសារការគិតបែបគំនិតផ្ទាល់ខ្លួន ដោយយល់ថា ការមានគ្រប់គ្រាន់ដោយសមត្ថភាពខ្លួនឯង គឺវាជាការល្អប្រសើរណាស់ទៅហើយ។
នៅក្នុងទំនុកតម្កើង ១០៖៤ បានចែងដូច្នេះថា៖ «មនុស្សអាក្រក់ គេមានអំនួតណាស់។ ពួកគេមិនបានស្វែងរកព្រះជាម្ចាស់ទេ។ ពួកគេយល់ថា នៅក្នុងគំនិតរបស់គេ គ្មាននូវព្រះជាម្ចាស់នោះឡើយ!»។ [បកប្រែសម្រួលតាមអត្ថបទជាភាសាអង់គ្លេស (NCV)]។
ប្រៀបដូចជាម្ចាស់ផ្ទះសំណាក់នៅក្នុងសាច់រឿងថ្ងៃណូអែលមុនដំបូង (លូកា ២) អ៊ីចឹង យើងបានជឿថា យើងមិនត្រូវការឡើយនូវអ្នកមកមើល អ្នកមកលេងថែមទៀតនោះ។ យើងគិតថា យើងមាននូវអ្វីៗគ្រប់គ្រាន់ទៅហើយ។
នៅក្នុងដំណើរនៃការគិតដូច្នេះ មានតែបញ្ហាមួយទេដែលស្របនឹងភាពក្រអឺតក្រទមហ្នឹង នោះគឺថា៖ យើងគិតភ្លាត់ហួសនូវហេតុផលដ៏ចំបង ដែលព្រះជាម្ចាស់ទ្រង់បានបង្កើតបងប្អូនម្នាក់ៗមក។ ព្រះជាម្ចាស់ទ្រង់បានបង្កើតបងប្អូនមក ដើម្បីឲ្យបងប្អូនអាចមាននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធមួយជាមួយនឹងទ្រង់។ បងប្អូននឹងមិនអាចបំពេញនូវគោលបំណងដែលព្រះជាម្ចាស់មានសម្រាប់ជីវិតរបស់បងប្អូននោះឡើយ ទោះបើគោលបំណងនោះ មានលក្ខណៈធំសម្បើម ហើយវិសេសវិសាលលើសហួសពីការគិតស្មានរបស់បងប្អូនក៏ដោយ។ បងប្អូនមិនអាចយល់ដឹងនូវជីវិតដ៏វិសេសវិសាលនោះបាន ប្រសិនបើបងប្អូនមិនបានភ្ជាប់ខ្លួនទៅក្នុងព្រះជាម្ចាស់ ដែលជាប្រភពនៃអំណាចចេស្ដាពិតប្រាកដរបស់បងប្អូនទេនោះ។
តែអ្វីដែលជាដំណឹងល្អ នោះគឺថា ឥឡូវនេះ បងប្អូនមិនទាន់ហួសពេលនៅឡើយទេ។ បងប្អូនអាចមាននូវទំនាក់ទំនងជាមួយនឹងព្រះអង្គបាន មិនថាឡើយ បងប្អូនធ្លាប់ឆ្លងកាត់ និងជួបប្រទះអ្វីៗ នាពីអតីតកាលរបស់បងប្អូននោះឡើយ។ ហើយមិនថាឡើយបងប្អូនធ្លាប់បដិសេធទ្រង់ប៉ុន្មានដងក៏ដោយ នោះក៏ព្រះអង្គនៅតែទទួលបងប្អូនជានិច្ចដែរ។
ព្រះជាម្ចាស់ទ្រង់បានរៀបចំគម្រោងផែនការនៃក្ដីសង្គ្រោះនិងជីវិតដ៏ប្រសើរនោះ ក្នុងរបៀបមួយដ៏សាមញ្ញ ដែលនរណាក៏អាចយល់ដឹងបានដែរ។ និយាយឲ្យចំទៅ គឺមានតែប៉ុន្មានឃ្លានេះទេ៖ ចូរអញ្ជើញព្រះអង្គ មកក្នុងជីវិតរបស់បងប្អូនចុះ។
ព្រះយេស៊ូមានបន្ទូលថា៖ «មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារឲ្យយើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ» (វិវរណៈ ៣៖២០ គខប)។
ព្រះយេស៊ូកំពុងគោះទ្វារចិត្ដរបស់បងប្អូនហើយ។ ចូរឈោងចាប់យកនូវជីវិតដែលល្អប្រសើរជាងមុន ដោយអនុញ្ញាតឲ្យព្រះអង្គបានជាចំណែកនៅក្នុងជីវិតរបស់បងប្អូន។ ចូរអនុញ្ញាតឲ្យព្រះអង្គ បានក្លាយជាអ្នកចាត់ចែង ត្រួសត្រាយផ្លូវជីវិតរបស់បងប្អូនចុះ។
នោះគ្រប់អ្វីៗនឹងផ្លាស់ប្រែពីសភាពឥឡូវជាក់ជាមិនខាន។

អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![The Hope Of Christmas](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1278%2F1280x720.jpg&w=3840&q=75)
សម្រាប់មនុស្សជាច្រើន ថ្ងៃបុណ្យណូអែលបានក្លាយទៅជាថ្ងៃដែលត្រូវបំពេញភារកិច្ចជាច្រើនតាមបញ្ជីកិច្ចការ (ដូចជាការត្រូវទិញកាដូ គ្រឿងសម្ភារៈតុបតែង របស់របរផ្សេងៗ)។ ដោយហេតុនោះ អ្នកដែលត្រូវបំពេញ មានការនឿយណាយរហូតទាល់តែប៉ងឲ្យតែទៅដល់ថ្ងៃ ២៦ ខែធ្នូ (ថ្ងៃហួសបុណ្យណូអែល) ឲ្យបានឆាប់ៗ។ នៅក្នុងសារលើកទឹកចិត្ដប្រចាំថ្ងៃបន្តបន្ទាប់នេះ លោកគ្រូគង្វាល រីគ បានជួយឲ្យយើងចងចាំនូវហេតុផលពិតប្រាកដ ដែលនាំឲ្យយើងប្រារព្ធពិធីបុណ្យណូអែល ហើយចងចាំ ថាតើហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរ មិនត្រឹមតែរបៀបដែលយើងប្រារព្ធថ្ងៃដ៏វិសេសនេះ ប៉ុន្តែរបៀបរស់នៅពេញមួយជីវិតរបស់យើងផងនោះដែរ។
More
គម្រោងអានគម្ពីរជាមួយនិងការបរិយាយខ្លីនេះ © 2014 បានផ្ដល់ជូនដោយ លោក រីគ វរិន (Rick Warren). រក្សាសិទ្ធគ្រប់យ៉ាងដោយម្ចាស់និពន្ធ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត។