ក្ដីសង្ឃឹមមកពីថ្ងៃណូអែលគំរូ

The Hope Of Christmas

ថ្ងៃទី 4 ក្នុងចំណោម 10 ថ្ងៃ

រវល់ពេកមែនអត់សម្រាប់ព្រះយេស៊ូ?

មានឆ្នាំមួយពេលកូនៗខ្ញុំនៅក្មេង ប្រពន្ធរបស់ខ្ញុំគាត់បានសម្រេចចិត្ដឲ្យខ្ញុំ ធ្វើជាអ្នកជ្រើសរើសកន្លែងកំសាន្ដសម្រាប់វិស្សមកាលរបស់គ្រួសារខ្ញុំ។ ដូច្នេះ ខ្ញុំក៏បានសម្រេចចិត្ដថានឹងទៅកំសាន្ដកន្លែងមួយដោយមិនបានត្រៀមទុកជាមុន ហើយក៏និងមិនមានគម្រោងអ្វីដែរ គឺថាធ្វើអីភ្លាមៗតែម្ដង។ ក្នុងនាមខ្ញុំ ជាគ្រូគង្វាលនិងជាអ្នកដឹកនាំ ជាប្រចាំថ្ងៃ ជីវិតរបស់ខ្ញុំតែងមាននូវគម្រោងផែនការ ហើយរៀបចំគ្រប់ជ្រុងជ្រោយទាំងអស់។ ដូច្នេះ ការត្រៀមរៀបចំគម្រោងធ្វើផែនការសម្រាប់ទៅកំសាន្ដវិស្សមកាល វាដូចជានាំឲ្យធុញទ្រាំទៅវិញ។ គ្មានអីសប្បាយទេ!

ការទៅដើរលេងវិស្សមកាលដោយគ្មានការត្រៀមនិងគ្រោងទុកជាមុន បន្ទាប់ពីពេលរៀបការហើយនិងមានកូន វាមិនមែនជាគំនិតល្អនោះឡើយ។ ដោយគ្មានរៀបចំគម្រោងផែនការអ្វីមួយ អស់រយៈពេលប្រាំយប់ ហើយដើរអស់ ៥ ទីក្រុង ពួកយើងត្រូវគេងតែនៅក្នុងឡាន ដោយសារតែ ផ្ទះសំណាក់ពេញអស់ គ្មានបន្ទប់ណាទំនេរទេ។ កូនៗខ្ញុំ ពួកគាត់ក៏មិនមែនជាអ្នកពូកែផ្សងព្រេងអីដែរ អ៊ីចឹងគាត់រអ៊ូរហូត។ ដូច្នេះ នៅយប់ថ្ងៃទីប្រាំ ពួកយើងក៏បានចំណាយពេលរៀបចំគម្រោងផែនការវិញ។

ដំណើរវិស្សមកាលរបស់យើងនេះ បានជួយឲ្យយើងយល់នូវអ្វីដែលព្រះគម្ពីរបានចែង និង អត្ថន័យដ៏ស៊ីជម្រៅមួយ នៅក្នុងអំឡុងពេល ដែលកើតឡើងនៅក្នុងរឿងណូអែលមុនដំបូងបង្អស់ ត្រង់ចំណុចសាច់រឿង ពេលនាង ម៉ារី និង លោក យ៉ូសែប មិនអាចស្វែងរកផ្ទះសំណាក់សម្រាប់សម្រាកនាថ្ងៃនោះ។

ការយាងមកនៃព្រះដ៏គង់នៅអស់កល្បជានិច្ច និង ព្រះសង្គ្រោះតាមសេចក្ដីសន្យា ត្រូវបានមានការទន្ទឹងរងចាំអស់ជាច្រើនពាន់ឆ្នាំហើយ។ តាមពាក្យទំនាយបានថ្លែងពីសេចក្ដីពិតនៃព្រះសង្គ្រោះរបស់ពិភពលោក គឺថា ព្រះអង្គទ្រង់ពិតជាយាងមកកាន់នូវផែនដីនេះ។ កំណើតព្រះអង្គពិតសំខាន់ណាស់ រហូតដល់ប្រវត្ដិសាស្រ្ដនឹងចែកចេញជាពីរ រវាងនៃការតាំងឆ្នាំ មុនគ្រិស្ដសករាជ និង គ្រិស្ដសករាជ។ ថ្ងៃខួបកំណើតរបស់បងប្អូន ស្ថិតនៅក្នុងរាជកាលដែលព្រះយេស៊ូ ទ្រង់បានចាប់បដិសន្ឋិនាក្នុងលោកនេះ។

តែទោះជាយ៉ាងនេះក្ដី នៅពេលដែលបុត្រានៃព្រះជាម្ចាស់ បានយាងមកក្នុងពិភពលោកនេះ គ្មានបន្ទប់ណាទំនេរ បើកចំហរសម្រាប់ទ្រង់ឡើយ។ ម្ចាស់ផ្ទះសំណាក់ បានបាត់បង់នូវឱកាសដ៏វិសេសវិសាល។ ប្រសិនបើព្រះយេស៊ូត្រូវបានប្រសូតនៅក្នុងបន្ទប់ណាមួយនៅក្នុងផ្ទះសំណាក់របស់គាត់ នោះប្រហែលជា ផ្ទះសំណាក់នោះ បានក្លាយទៅជាអាគារមួយដ៏ខ្ពស់ និងល្បីល្បាញ ដូចជានៅ ទីក្រុង ឡាសវេហ្កាស ទាំងមាន ស្លាកសញ្ញាដាក់ឲ្យមនុស្សគ្រប់គ្នាបានដឹងផងថា៖ «បុត្រានៃព្រះបានប្រសូតនៅទីនេះ!» ជាមិនខាន។ ម្ចាស់ផ្ទះសំណាក់ អាចនឹងដាក់តម្លៃជួលដ៏ខ្ពស់សម្រាប់បន្ទប់នីមួយៗរបស់គាត់ផង! តែជួសវិញ គាត់បានបាត់បង់នូវឱកាស បាត់បង់នូវ ព្រះពរដ៏សម្បើម ដោយសារតែគាត់មិនមានបន្ទប់ណាមួយសម្រាប់ព្រះយេស៊ូ។

យើងមិនអាចស្ដីបន្ទោសខ្លាំងៗឲ្យម្ចាស់ផ្ទះសំណាក់ ដោយសារតែគាត់មិនមានបន្ទប់សម្រាប់ព្រះយេស៊ូបាននោះឡើយ។ យើងក៏បានប្រព្រឹត្ដដូច្នោះផងដែរ ស្ទើរតែគ្រប់វេលា។

យើងរាល់គ្នា បានបដិសេធ មិនថ្វាយដល់ទ្រង់នូវអ្វីដែលយើងចាត់ទុកថាជាសារៈសំខាន់នៅក្នុងជីវិតរបស់យើង ទៅតាមអ្វីដែលព្រះសមនឹងទទួលនោះឡើយ។ យើងបានបំពេញនូវកាលវិភាគប្រចាំថ្ងៃរបស់យើង ជាមួយនឹងផែនការផ្សេងៗ ដែលមិនសូវមានភាពសំខាន់ បើប្រៀបទៅនឹងកិច្ចការរបស់ព្រះយេស៊ូនោះ។ យើងបានចំណាយប្រាក់កាសរបស់យើងទៅលើគ្រឿងអេឡិចត្រូនិចថ្មីៗ ហើយគ្មានអ្វីសេសសល់សម្រាប់ថ្វាយទៅកាន់ព័ន្ធកិច្ចរបស់ព្រះ ដែលមាននៅជុំវិញពិភពលោកទេ។ យើងបានចំណាយពេលរបស់យើងទាំងអស់ ក្នុងការតម្កើងនូវអាជីពការងារខ្លួន ហើយដូចយ៉ាងនេះ យើងបាននិយាយថា យើងគ្មានពេលវេលាក្នុងការជួយដល់បងប្អូនដទៃផ្សេងទៀត នៅក្នុងក្រុមជំនុំ និង សហគមន៍របស់ខ្លួនទេ ពេលពួកគាត់ត្រូវការចាំបាច់។

តើបងប្អូនត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការអបអរ និង ប្រារព្ធនូវរដូវបុណ្យណូអែលឆ្នាំនេះ? ចូរបងប្អូនសួរខ្លួននូវសំណួរនេះ៖ តើបងប្អូនមានរៀបចំបន្ទប់នៅក្នុងដួងចិត្ដរបស់បងប្អូនសម្រាប់ព្រះយេស៊ូឬទេ?

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

The Hope Of Christmas

សម្រាប់មនុស្សជាច្រើន ថ្ងៃបុណ្យណូអែលបានក្លាយទៅជាថ្ងៃដែលត្រូវបំពេញភារកិច្ចជាច្រើនតាមបញ្ជីកិច្ចការ (ដូចជាការត្រូវទិញកាដូ គ្រឿងសម្ភារៈតុបតែង របស់របរផ្សេងៗ)។ ដោយហេតុនោះ អ្នកដែលត្រូវបំពេញ មានការនឿយណាយរហូតទាល់តែប៉ងឲ្យតែទៅដល់ថ្ងៃ ២៦ ខែធ្នូ (ថ្ងៃហួសបុណ្យណូអែល) ឲ្យបានឆាប់ៗ។ នៅក្នុងសារលើកទឹកចិត្ដប្រចាំថ្ងៃបន្តបន្ទាប់នេះ លោកគ្រូគង្វាល រីគ បានជួយឲ្យយើងចងចាំនូវហេតុផលពិតប្រាកដ ដែលនាំឲ្យយើងប្រារព្ធពិធីបុណ្យណូអែល ហើយចងចាំ ថាតើហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរ មិនត្រឹមតែរបៀបដែលយើងប្រារព្ធថ្ងៃដ៏វិសេសនេះ ប៉ុន្តែរបៀបរស់នៅពេញមួយជីវិតរបស់យើងផងនោះដែរ។

More

គម្រោងអានគម្ពីរជាមួយនិងការបរិយាយខ្លីនេះ © 2014 បានផ្ដល់ជូនដោយ លោក រីគ វរិន (Rick Warren). រក្សាសិទ្ធគ្រប់យ៉ាងដោយម្ចាស់និពន្ធ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត។