ក្ដីសង្ឃឹមមកពីថ្ងៃណូអែលគំរូ

ព្រះយេស៊ូសក្ដិសមនឹងការពុះពារព្យាយាមរបស់យើង
ចូរអាន អត្ថបទគម្ពីរ ម៉ាថាយ ២៖១
ការស្វែងរកនូវសេចក្ដីពិតមិនមែនជាការងារក្រៅម៉ោងនោះឡើយ។ វាតម្រូវឲ្យបងប្អូនចំណាយអ្វីៗទាំងអស់ដែលបងប្អូនមាន។ ពួកអ្នកប្រាជ្ញបានបង្រៀនយើងយ៉ាងដូច្នេះ យើងអាចអានបាននៅក្នុងសាច់រឿងណូអែល។
ពួកអ្នកប្រាជ្ញសុខចិត្ដហ៊ានធ្វើដំណើរយ៉ាងវែងឆ្ងាយ ដើម្បីស្វែងរកឲ្យឃើញនូវសេចក្ដីពិត។ ក្នុងគម្ពីរ ម៉ាថាយ ២៖១ បានចែងថា៖ «នៅពេលព្រះយេស៊ូទ្រង់បានប្រសូត មានពួកអ្នកប្រាជ្ញ មកពីទិសខាងកើត បានធ្វើដំណើរទៅកាន់ក្រុងយេរូសាឡឹម»។ យើងអាចសន្មតបានថា ពួកអ្នកប្រាជ្ញទាងនោះ បានធ្វើដំណើរជាច្រើនគីឡូម៉ែត្រ ពីចុងទិសខាងកើត រហូតដល់ទីក្រុងមួយនៅក្នុងភូមិភាគកណ្ដាលនៃពិភពលោក ដែលត្រូវចំណាយអ្វីៗជាច្រើន ដើម្បីឲ្យពួកគេ បានអាចស្វែងរកឃើញនូវព្រះបុត្រាតូចយេស៊ូ។
ព្រះយេស៊ូទ្រង់បានប្រសូតនៅក្នុងភូមិបេថ្លេហិម ដែលមានចំងាយប្រមាណជាង ១០ គីឡូម៉ែត្រ ពីទីក្រុងយេរូសាឡឹម។ នៅពេលដែលព្រះយេស៊ូទ្រង់ប្រសូត ទីក្រុងយេរូសាឡឹម គឺជាតំបន់ដ៏ធំ ដែលមនុស្សគ្រប់រូប គេធ្វើដំណើរមក ដើម្បីថ្វាយបង្គំ និងស្វែងរកព្រះ។ នៅក្នុងទីក្រុងនេះ មានការប្រារព្ធពិធី មានការបួងសួង និង អបអរព្រះ ក្នុងសកម្មភាពជាច្រើនបែប។ អ្នកដឹកនាំមានមុខមាត់ដ៏ល្បីល្បាញខាងឯសាសនា មានវត្ដមាននៅក្នុងទីក្រុងនេះ ប៉ុន្តែក្នុងចំណោមពួកគេ គ្មាននរណាបានខំប្រឹងស្វែងរកព្រះយេស៊ូទេ។ មានតែមនុស្សដែលនៅខាងក្រៅតំបន់នោះតែប៉ុណ្ណោះ — ពួកអ្នកប្រាជ្ញដែលមកពីវប្បធម៌ដទៃ — ពួកគេជាក្រុមមនុស្សដែលស្វែងរកព្រះយេស៊ូ។
ស្ដេចហេរ៊ូដ មិនបានដឹងថា ព្រះយេស៊ូមានប្រភពមកពីណាទេ។ ហើយអ្នកដឹកនាំខាងជំនួញជាច្រើននៃភូមិបេថ្លេហិមក៏ដូចគ្នាដែរ។ សូម្បីតែ បងប្អូនខ្លះ ក៏ដូច្នោះដែរ បងប្អូនអាចមានអង្គព្រះយេស៊ូនៅកណ្ដាលចំណោមបងប្អូន ប៉ុន្តែនៅតែមិនដឹងអំពីព្រះអង្គ ប្រសិនបើបងប្អូនមិនបានស្វែងរកទ្រង់ទេនោះ។
ប៉ុន្តែ ពួកអ្នកប្រាជ្ញបានស្វែងរកមើលព្រះយេស៊ូ។ ពួកគេសុខចិត្ដចំណាយពេលប្រមាណជា ៤ ទៅ ៥ ខែ ដើម្បីធ្វើដំណើរកាត់ទីរហោស្ថានដ៏សែនក្ដៅ ដើម្បីឲ្យបានរកឃើញអង្គព្រះយេស៊ូ។ ពួកគេមានភាពមុតមាំ ហើយប្រាកដជាក់ ក្នុងការស្វះស្វែងរកអង្គព្រះជាម្ចាស់។ ពួកគេស្ម័គ្រចិត្ដ និង លះចិត្ដ ធ្វើអ្វីក៏ដោយ ហើយបើទោះអស់អ្វីក៏ដោយ ក៏ពួកគេព្រម ដើម្បីឲ្យស្វែងរកឃើញនូវព្រះអង្គដែរ។
នេះពិតបានគេហៅថាអ្នកមានប្រាជ្ញាមែន។ ហើយនេះ ក៏ជាអ្វីដែលយើងគ្រប់គ្នាគួរធ្វើផងដែរ។ យើងមិនគួរឲ្យអ្វីមួយក្លាយជាឧបសគ្គដល់ការស្វះស្វែងរកព្រះជាម្ចាស់របស់យើងនោះឡើយ។ ដោយកិច្ចការនេះគឺជាផលសម្រេចដ៏សំខាន់ណាស់នៅក្នុងពិភពលោកនេះ។
ព្រះយេស៊ូមានបន្ទូលថា ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងកែវមុក្ដា ដែលមានតម្លៃក្រៃលែង ដែលយើងត្រូវតែលក់អ្វីៗទាំងអស់ដែលយើងមាន ដើម្បីនឹងអាចទទួលវាបាន។ ដូច្នេះហើយ អ្វីដែលពួកអ្នកប្រាជ្ញ ដែលមកពីទិសខាងកើតបានធ្វើ នោះបញ្ជាក់បង្ហាញថាពួកគេ យល់អំពីសារៈនៃទង្វើនោះ មុននឹងព្រះយេស៊ូ មានបន្ទូល ប្រាប់អំពីប្រស្នានោះទៅទៀត។
ពួកអ្នកប្រាជ្ញទាំងនោះ បានសុខចិត្ដ និង ហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីឲ្យពួកគេអាចទៅឃើញ និង ថ្វាយបង្គំដល់ព្រះអង្គម្ចាស់យេស៊ូ។ ពួកគេហ៊ានសុខចិត្ដ លះបង់នូវភាពស្រណុកសុខស្រួលរបស់គេ ដើម្បីធ្វើដំណើរដ៏វែងឆ្ងាយ ពីព្រោះពួកគេ មានគោលដៅ និង បំណងចិត្ដយ៉ាងច្បាស់លាស់ ក្នុងការស្វែងរកឲ្យឃើញនូវព្រះយេស៊ូ។ ពួកគេពិតចង់ថ្វាយបង្គំព្រះអង្គ។
តើបងប្អូននឹងហ៊ានសុខចិត្ដលះបង់អ្វីខ្លះដែរ ដើម្បីឲ្យបងប្អូនអាចថ្វាយបង្គំព្រះយេស៊ូបាននោះ?

អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

សម្រាប់មនុស្សជាច្រើន ថ្ងៃបុណ្យណូអែលបានក្លាយទៅជាថ្ងៃដែលត្រូវបំពេញភារកិច្ចជាច្រើនតាមបញ្ជីកិច្ចការ (ដូចជាការត្រូវទិញកាដូ គ្រឿងសម្ភារៈតុបតែង របស់របរផ្សេងៗ)។ ដោយហេតុនោះ អ្នកដែលត្រូវបំពេញ មានការនឿយណាយរហូតទាល់តែប៉ងឲ្យតែទៅដល់ថ្ងៃ ២៦ ខែធ្នូ (ថ្ងៃហួសបុណ្យណូអែល) ឲ្យបានឆាប់ៗ។ នៅក្នុងសារលើកទឹកចិត្ដប្រចាំថ្ងៃបន្តបន្ទាប់នេះ លោកគ្រូគង្វាល រីគ បានជួយឲ្យយើងចងចាំនូវហេតុផលពិតប្រាកដ ដែលនាំឲ្យយើងប្រារព្ធពិធីបុណ្យណូអែល ហើយចងចាំ ថាតើហេតុអ្វីបានជាយើងត្រូវផ្លាស់ប្ដូរ មិនត្រឹមតែរបៀបដែលយើងប្រារព្ធថ្ងៃដ៏វិសេសនេះ ប៉ុន្តែរបៀបរស់នៅពេញមួយជីវិតរបស់យើងផងនោះដែរ។
More
គម្រោងអានគម្ពីរជាមួយនិងការបរិយាយខ្លីនេះ © 2014 បានផ្ដល់ជូនដោយ លោក រីគ វរិន (Rick Warren). រក្សាសិទ្ធគ្រប់យ៉ាងដោយម្ចាស់និពន្ធ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត។