កំពុងរង់ចាំព្រះអង្គនៅទីនេះ៖ ដំណើរទន្ទឹងចាំក្ដីសង្ឃឹមគំរូ

Waiting Here for You, An Advent Journey of Hope

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

ភាពបន្ទាបខ្លួន នោះគឺជាផលនៃការស្ថិតនៅជាប់ជាមួយអង្គព្រះយេស៊ូវ។ ចំពោះអស់អ្នកដែលដើរយ៉ាងជិតស្និទ្ធជាមួយនឹងអង្គព្រះយេស៊ូវ នោះគេនឹងមិនគិតធំពីខ្លួនឯង ដូចអ្វីដែលមនុស្សទូទៅគិតនោះឡើយ។ គេបានក្លាយជាមនុស្សដែលព្រះយេស៊ូវស្រឡាញ់ ហើយគេបានអញ្ជើញទៅក្នុងទំនាក់ទំនងជាមួយព្រះអង្គ។ ទាំងនេះគឺជាអ្វីដែលយើងត្រូវការ ហើយល្មមគ្រប់គ្រាន់សម្រាប់រូបយើង ហើយយើងក៏បានទទួលពីព្រះគុណនិងភាពទន់ភ្លន់នៃព្រះអង្គ ចំពោះរូបយើងហើយដែរ។

ភាពបន្ទាបខ្លួន មិនមែនជាភាពនាំឱ្យយើងត្រូវទន់ជ្រាយ និងខ្សត់ខ្សោយទេ។ ព្រះជាម្ចាស់បានប្រទានរាល់គ្រប់អ្វីៗ ដើម្បីឱ្យអ្នកអាចរស់នៅដោយមានទំនុកចិត្ដ ក្នុងនាមអ្នក ជាកម្មសិទ្ធិរបស់ព្រះអង្គ។ ចំពោះអ្នកមានអំនួត នោះពួកគេនឹងមិនអាចលើកតម្កើងនាមព្រះ ឱ្យបានពិតប្រាកដ ក្នុងការសរសើរតម្កើងរបស់គេឡើយ។ តែព្រះអង្គលើកតម្កើងអស់អ្នកដែលបន្ទាបខ្លួន ទៅដល់ចំណុចខ្ពង់ខ្ពស់មួយថ្មី។

ចូរស្មឹងស្មាធិ៍ ហើយនិងអធិស្ឋាន

កំណាព្យនៃភាពបន្ទាបខ្លួនផ្ទាល់មួយ

ព្រះយេស៊ូវអើយ សូមជួយរូបខ្ញុំ ឱ្យចេញពីក្ដីប្រាថ្នាចង់បានការលើកតម្កើងផង។
ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ឱ្យចេញពីក្ដីប្រាថ្នាចង់បានកិត្តិយសផង។

ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ចេញពីក្ដីប្រាថ្នាចង់មានគ្រប់សព្វផង។
ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ចេញពីក្ដីប្រាថ្នាចង់ឱ្យគេសុំយោបល់រហូតផង។
ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ចេញពីក្ដីប្រាថ្នាចង់បានការយល់ស្របពីមនុស្សរហូតផង។
ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ចេញពីក្ដីប្រាថ្នាចង់បានភាពសុខស្រួលរហូតផង។
ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ចេញពីក្ដីភ័យខ្លាចថានឹងមានគេចង់បន្ថោកខ្ញុំផង។
ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ចេញពីក្ដីភ័យខ្លាចថានឹងមានគេរិះគន់ខ្ញុំផង។
ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ចេញពីក្ដីភ័យខ្លាចថានឹងមានគេធ្វើលើសខ្ញុំនោះផង។
ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ចេញពីក្ដីភ័យខ្លាចថាគ្មាននរណាចង់រាប់រក ទុកខ្ញុំចោលនោះផង។
ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ចេញពីក្ដីភ័យខ្លាចថាខ្ញុំនឹងនៅឯកាផង។

ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ចេញពីក្ដីភ័យខ្លាចថាមានគេធ្វើឱ្យខ្ញុំឈឺចាប់ផង។
ព្រះយេស៊ូវអើយ សូមជួយរំដោះខ្ញុំ ចេញពីក្ដីភ័យខ្លាចនៃទុក្ខវេទនាផង។

ដើម្បីឱ្យអ្នកដទៃបានទទួលក្ដីស្រឡាញ់ច្រើនជាងខ្ញុំ។
ព្រះយេស៊ូវអើយ សូមប្រទានដល់ខ្ញុំនូវព្រះគុណ ឱ្យខ្ញុំមានក្ដីប្រាថ្នាចង់បានសម្រាប់ទង្វើនេះ។
ដើម្បីឱ្យអ្នកដទៃអាចទទួលបានការជ្រើសរើស ហើយខ្ញុំនៅត្រឹមជាអ្នកបម្រុងចុះ
ព្រះយេស៊ូវអើយ សូមប្រទានដល់ខ្ញុំនូវព្រះគុណ ឱ្យខ្ញុំមានក្ដីប្រាថ្នាចង់បានសម្រាប់ទង្វើនេះ។
ដើម្បីឱ្យអ្នកដទៃបានទទួលការសរសើរ ហើយខ្ញុំមិនសូវមានគេនឹកចាំចុះ
ព្រះយេស៊ូវអើយ សូមប្រទានដល់ខ្ញុំនូវព្រះគុណ ឱ្យខ្ញុំមានក្ដីប្រាថ្នាចង់បានសម្រាប់ទង្វើនេះ។

ឱ ព្រះយេស៊ូវអើយ សូមជួយឱ្យដួងចិត្ដខ្ញុំនៅសុភាព និងឱនលំទោន។ សូមឱ្យដួងចិត្ដរបស់ខ្ញុំ បានដូចជាដួងចិត្ដរបស់ព្រះអង្គ។
ឱ ព្រះយេស៊ូវអើយ សូមជួយឱ្យដួងចិត្ដខ្ញុំនៅសុភាព និងឱនលំទោន ហើយសូមពង្រឹងដល់ខ្ញុំ ដោយព្រះវិញ្ញាណរបស់ព្រះអង្គ។
ឱ ព្រះយេស៊ូវអើយ សូមជួយឱ្យដួងចិត្ដខ្ញុំនៅសុភាព និងឱនលំទោន ហើយបង្រៀនដល់ខ្ញុំពីរបៀបរបស់ព្រះអង្គ។

ឱ ព្រះយេស៊ូវអើយ សូមជួយឱ្យដួងចិត្ដខ្ញុំនៅសុភាព និងឱនលំទោន
សូមជួយខ្ញុំ ឱ្យដកហូតការគិតថាខ្លួនឯងសំខាន់តែមួយ នោះចេញ
ដើម្បីឱ្យខ្ញុំរៀនពីរបៀបចេះសហការជាមួយនឹងអ្នកដទៃ
ដើម្បីបានជាប្រយោជន៍ឱ្យគេបានដឹងពីវត្តមាននៃព្រះដំណាក់របស់ព្រះអង្គ ដែលជាអ័បា ព្រះវរបិតា។ អាមែន។

 

សម្របសម្រួលចេញពីសេចក្ដីអធិស្ឋានរបស់លោក រ៉ាហ្វាអែល (Rafael)
ព្រឹទ្ធាចារ្យនៃ ម៉ារី ដេល វេល (Cardinal Merry Del Val) ឆ្នាំ ១៨៦៥ ដល់ ១៩៣០

អត្ថបទគម្ពីរ

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Waiting Here for You, An Advent Journey of Hope

គ្រាទន្ទឹងចាំ គឺជារដូវកាលនៃការរំពឹងរង់ចាំនិងជាពេលត្រៀមរៀបចំខ្លួន។ សូមចូលរួមជាមួយនឹងលោកគ្រូគង្វាល និងជាកវីនិពន្ធ លោក លូអ៊ី ហ្គីក្លិអូ (Louie Giglio) នៅក្នុងដំណើរនៃគ្រាទន្ទឹងចាំ ដើម្បីស្វែងរកឃើញថា គ្រារង់ចាំ គឺមិនមែនជាពេលខាតបង់ នៅពេលដែលអ្នកកំពុងរង់ចាំព្រះអម្ចាស់នោះឡើយ។ ចូរកាន់ឱ្យជាប់នូវឱកាស ដើម្បីឱ្យអ្នកអាចលាតត្រដាងពីក្ដីសង្ឃឹមដ៏ធំធេង ដែលបានផ្ដល់មកឱ្យអ្នក​ តាមរយៈដំណើរនៃគ្រាទន្ទឹងចាំនេះ។ នៅក្នុងរយៈពេល ៧ ថ្ងៃបន្តទៅមុខ អ្នកនឹងស្វែងរកឃើញសន្តិភាព និងការលើកទឹកចិត្ដ សម្រាប់ព្រលឹងរបស់អ្នក ក្នុងខណៈពេលការរំពឹងចាំនឹងនាំអ្នកទៅរកពិធីអបអរ!

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ លោក លូអ៊ី ហ្គីក្លិអូ (Louie Giglio) ដែលជាអ្នកនិពន្ធនៃអត្ថបទ៖ រង់ចាំព្រះអង្គនៅទីនេះ (រោងពុម្ព ផាស៊ិន - Passion Publishing) សម្រាប់ការផ្ដល់ជូនគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.passionresources.com