កំពុងរង់ចាំព្រះអង្គនៅទីនេះ៖ ដំណើរទន្ទឹងចាំក្ដីសង្ឃឹមគំរូ
ចូរនៅស្ងៀម
ពេលវេលានៃភាពស្ងៀមស្ងប់ស្ងាត់ ក្នុងខណៈពេលយើងរង់ចាំ នៅក្នុងក្ដីសង្ឃឹម ចំពោះព្រះអម្ចាស់។
ជញ្ជឹងគិត
ពេលវេលាស្ងប់ស្ងៀម នោះវាមិនងាយរកបានទេ ហើយវាក៏ពិបាកស្វែងរកភាពនឹងនដែរ ប៉ុន្តែចូរអ្នកចំណាយពេលពីរបីនាទីថ្ងៃនេះ ដើម្បីនៅស្ងៀមស្ងាត់ ហើយថ្លឹងថ្លែងពិចារណាឱ្យបានជ្រាលជ្រៅចំពោះព្រះអម្ចាស់។ ចូរកុំព្យាយាមអាន ឬសិក្សា ឬយកអ្វីមករំខាន--គ្រាន់តែនៅស្ងប់ស្ងៀម ហើយស្មឹងស្មាធិ៍ ដល់អង្គព្រះយេស៊ូវ និងអំពីរាល់គ្រប់អ្វីៗ ដែលព្រះអង្គបានធ្វើសម្រាប់រូបអ្នក។ ចូរគិតអំពីកំណើតរបស់ព្រះអង្គ។ ចូរគិតអំពីភាពជាទារករបស់ព្រះអង្គ។ ចូរគិតអំពីទីផ្ដើមនៃពន្លឺ ដែលកំពុងតែរះឡើងនៅលើពិភពលោកដ៏ងងឹតសោយសោកនេះ។ ចូរគិតអំពី ការសុគត ការលះបង់ និងគិតអំពីកាដូ ដែលព្រះអង្គបានបន្តប្រទានដល់រូបអ្នក។ ចូរស្មឹងស្មាធិ៍ពីការរស់ឡើងវិញរបស់ព្រះអង្គ។ គិតអំពីអំណាចចេស្ដាព្រះអង្គនៅលើភាពងងឹត និងក្ដីស្លាប់។ ចូរទទួលទានពីព្រះវត្ដមាននៃព្រះអង្គ ហើយនៅគ្រាស្ងប់ស្ងៀមនេះ ចូរស្វែងរកព្រះភ័ក្ដ្ររបស់ព្រះអង្គ។ ហើយចូរគិតអំពីការយាងមករបស់ព្រះអង្គ ដែលជាថ្ងៃអ្នកនឹងមើលឃើញព្រះអង្គមុខទល់នឹងមុខ។
ចូរស្មឹងស្មាធិ៍
ចូរចំណាយពេលបន្តិច ហើយគ្រាន់តែស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ នៅចំពោះព្រះអង្គ។ ចូរគិតអំពីព្រះយេស៊ូវ ហើយចូរទទួលយកទំនុកចិត្ដនៅក្នុងព្រះអង្គ។
សេចក្ដីអធិស្ឋាន
ព្រះបិតាអើយ ទូលបង្គំកំពុងទន្ទឹងរង់ចាំព្រះអង្គ នៅទីនេះ។ សូមព្រះអង្គមកជួបទូលបង្គំនៅទីស្ងប់ស្ងាត់នេះ។ សូមមកជួបទូលបង្គំនៅក្នុងគ្រានេះ។ សូមមកជួបទូលបង្គំ ដោយតាមរយៈព្រះបុត្រា និងដោយព្រះវិញ្ញាណរបស់ព្រះអង្គ។ អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
គ្រាទន្ទឹងចាំ គឺជារដូវកាលនៃការរំពឹងរង់ចាំនិងជាពេលត្រៀមរៀបចំខ្លួន។ សូមចូលរួមជាមួយនឹងលោកគ្រូគង្វាល និងជាកវីនិពន្ធ លោក លូអ៊ី ហ្គីក្លិអូ (Louie Giglio) នៅក្នុងដំណើរនៃគ្រាទន្ទឹងចាំ ដើម្បីស្វែងរកឃើញថា គ្រារង់ចាំ គឺមិនមែនជាពេលខាតបង់ នៅពេលដែលអ្នកកំពុងរង់ចាំព្រះអម្ចាស់នោះឡើយ។ ចូរកាន់ឱ្យជាប់នូវឱកាស ដើម្បីឱ្យអ្នកអាចលាតត្រដាងពីក្ដីសង្ឃឹមដ៏ធំធេង ដែលបានផ្ដល់មកឱ្យអ្នក តាមរយៈដំណើរនៃគ្រាទន្ទឹងចាំនេះ។ នៅក្នុងរយៈពេល ៧ ថ្ងៃបន្តទៅមុខ អ្នកនឹងស្វែងរកឃើញសន្តិភាព និងការលើកទឹកចិត្ដ សម្រាប់ព្រលឹងរបស់អ្នក ក្នុងខណៈពេលការរំពឹងចាំនឹងនាំអ្នកទៅរកពិធីអបអរ!
More