កំពុងរង់ចាំព្រះអង្គនៅទីនេះ៖ ដំណើរទន្ទឹងចាំក្ដីសង្ឃឹមគំរូ
តើឱ្យខ្ញុំត្រូវខ្លាចអ្វី?
ជញ្ជឹងគិត
នៅត្រង់កណ្ដាលទីតយុទ្ធនិងភាពវឹកវរ ចូរបន្តសម្លឹងមើលទៅដល់អង្គព្រះយេស៊ូវ។ ព្រះអង្គកំពុងតែប្រយុទ្ធជួសអ្នក។ ព្រះអេម៉ាញូអែលនៅជិតបង្កើយ។ ទោះជាការចោទប្រកាន់វាយវាត់មក ហើយសត្រូវប្រហារចិត្ដគំនិតរបស់អ្នក ហើយទោះបីជាមនុស្សព្យាយាមបំបាក់អ្នក ហើយអូសទាញឈ្មោះរបស់អ្នកទៅក្នុងទីភក់ជ្រាំ និងទោះបីជាគម្រោងអាក្រក់បានបាញ់មក ពេញដោយក្ដីល្បួងយ៉ាងសន្ធោសន្ធៅ ហើយទោះបីជាខាងសាច់ឈាមរបស់អ្នកខ្សត់ខ្សោយ ហើយស្រែករកក្ដីសងសឹកយ៉ាងណា--នោះក្ដីសង្ឃឹមរបស់អ្នក គឺស្ថិតនៅក្នុងព្រះអម្ចាស់ ដែលកំពុងតែតយុទ្ធសម្រាប់អ្នក។ អ្នកមានសុខសុវត្ថិភាពនៅក្នុងក្ដីស្រឡាញ់នៃព្រះ និងអំណាចចេស្ដានៃព្រះនាមដ៏មហិមា។
ចូរស្មឹងស្មាធិ៍
ចូរកុំភ័យខ្លាច តែទុកចិត្ដដល់ព្រះ នៅកណ្ដាលព្យុះ
ចូរកុំភ័យខ្លាច តែទុកចិត្ដលើព្រះក្នុងគ្រាមានព្យុះ
ព្រះអង្គតែងតែគង់នៅក្បែរជានិច្ច។
ព្រះអង្គយាងមក ដើម្បីឱ្យក្ដីភ័យខ្លាចបានស្ងប់
ហើយអស់អ្នកដែលនឿយអើយ ចូរកុំភ័យខ្លាច។
ច្រៀងរួមបន្ទរទាំងអស់គ្នា
ចូរកុំភ័យ ព្រះអង្គគង់នៅជាមួយយើង
ចូរកុំភ័យ ព្រះអង្គគង់នៅជាមួយយើង
ចូរកុំភ័យ ព្រះអង្គគង់នៅជាមួយយើង
ទ្រង់គង់នៅជាមួយយើងជាដរាប។
មើលទៅព្រះអង្គហាក់បីដូចជាមិននៅក្បែរ
ដូចជាអ្វីដែលយើងទូលសូមព្រះអង្គទេ
ប៉ុន្តែនៅទីស្ងប់ស្ងាត់ និងទីមានព្យុះ
នោះអ្នកនឹងមិននៅឯកាតែឯងឡើយ។
ច្រៀងរួមបន្ទរទាំងអស់គ្នា
ចូរកុំភ័យ ទុកចិត្ដលើព្រះចេស្ដានៃទ្រង់
ចេស្ដានាំមកនូវការសង្គ្រោះ។
ព្រះអង្គបានរងទុក្ខ ដើម្បីឱ្យអ្នកបានមានជីវិត
គឺដើម្បីឱ្យអ្នកបានមកុដនៃជីវិត។
ច្រៀងរួមបន្ទរទាំងអស់គ្នា
ចម្រៀងនិពន្ធដោយ លោក ជេ ដាប់បលយូ ហ័វី (J.W. Howe) ឃ្លាទី ១ ដល់ទី ៣
សេចក្ដីអធិស្ឋាន
ព្រះបិតាអើយ នៅត្រង់កណ្ដាលព្យុះភ្លៀង នោះទូលបង្គំសូមដាក់ក្ដីសង្ឃឹមរបស់ទូលបង្គំនៅក្នុងព្រះអង្គ។ ព្រះអង្គតយុទ្ធសម្រាប់ទូលបង្គំ ហើយព្រះអង្គមានចេស្ដាជាងសត្រូវទាំងឡាយរបស់ទូលបង្គំ។ គ្មានអ្វីមួយដែលទូលបង្គំនឹងជួបនៅថ្ងៃនេះ មានអំណាចជាងព្រះអង្គនោះឡើយ។ ព្រះអង្គគឺជាទីដ៏រឹងមាំ ដែលទូលបង្គំអាចឈរពីលើបាន។ សូមអរគុណព្រះអង្គ ដែលបានឡោមព័ទ្ធអស់អ្នកដែលបានឡោមព័ទ្ធទូលបង្គំ។ សូមព្រះអង្គបានផ្ដល់ក្ដីសុខសាន្ដដល់ទូលបង្គំ នៅក្នុងវត្ដមាននៃសត្រូវរបស់ទូលបង្គំ ទាំងឱ្យទូលបង្គំដឹងថាព្រះអង្គទតឃើញទូលបង្គំ និងចាំការពារទូលបង្គំ នៅក្នុងក្ដីស្រឡាញ់របស់ព្រះអង្គ។ អាមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
គ្រាទន្ទឹងចាំ គឺជារដូវកាលនៃការរំពឹងរង់ចាំនិងជាពេលត្រៀមរៀបចំខ្លួន។ សូមចូលរួមជាមួយនឹងលោកគ្រូគង្វាល និងជាកវីនិពន្ធ លោក លូអ៊ី ហ្គីក្លិអូ (Louie Giglio) នៅក្នុងដំណើរនៃគ្រាទន្ទឹងចាំ ដើម្បីស្វែងរកឃើញថា គ្រារង់ចាំ គឺមិនមែនជាពេលខាតបង់ នៅពេលដែលអ្នកកំពុងរង់ចាំព្រះអម្ចាស់នោះឡើយ។ ចូរកាន់ឱ្យជាប់នូវឱកាស ដើម្បីឱ្យអ្នកអាចលាតត្រដាងពីក្ដីសង្ឃឹមដ៏ធំធេង ដែលបានផ្ដល់មកឱ្យអ្នក តាមរយៈដំណើរនៃគ្រាទន្ទឹងចាំនេះ។ នៅក្នុងរយៈពេល ៧ ថ្ងៃបន្តទៅមុខ អ្នកនឹងស្វែងរកឃើញសន្តិភាព និងការលើកទឹកចិត្ដ សម្រាប់ព្រលឹងរបស់អ្នក ក្នុងខណៈពេលការរំពឹងចាំនឹងនាំអ្នកទៅរកពិធីអបអរ!
More