កំពុងរង់ចាំព្រះអង្គនៅទីនេះ៖ ដំណើរទន្ទឹងចាំក្ដីសង្ឃឹមគំរូ

Waiting Here for You, An Advent Journey of Hope

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

ព្រះយេស៊ូវជាពិធីជប់លៀងនៃយើង

ជញ្ជឹងគិត

ព្រះយេស៊ូវមិនគ្រាន់តែប្រទានឱ្យអ្នកនូវអ្វី ដែលជាក្ដីត្រូវការរបស់អ្នកប៉ុណ្ណោះឡើយ។ ព្រះអង្គគឺជាសេចក្ដីត្រូវការរបស់អ្នក។ ដួងចិត្ដរបស់អ្នកត្រូវបានបង្កើតមកដោយព្រះអង្គ ហើយក៏សម្រាប់ព្រះអង្គ។ អ្នកអាចតយុទ្ធ ហើយស្រវាស្រទេញ ដើម្បីទទួលបានអ្វីៗក្នុងលោកិយ ប៉ុន្តែប្រសិនបើគ្មានអង្គព្រះយេស៊ូវនោះទេ នោះអ្នកនឹងមិនដែលស្កប់ស្កល់ចិត្ដទាល់តែសោះ។

ប្រសិនបើមានភាពទោមនស្ស មិនស្កប់ក្នុងចិត្ដ សែនជ្រៅនៅក្នុងដួងចិត្ដរបស់អ្នក--ដែលជាក្ដីស្រេកឃ្លាន មិនអាចបំពេញបានដោយមនុស្ស ភាពកម្សាន្តរីករាយ ពិធីជប់លៀង សម្ភារៈនានា ឬគ្រប់ស្នាដៃទាំងឡាយ--នៅថ្ងៃនេះ គឺជាថ្ងៃ ដែលអ្នកអាចបើកចំហដួងចិត្ដរបស់អ្នក ទៅកាន់គំនិតមួយ ថាអ្នកបានបង្កើតមក ដើម្បីនឹងសម្រាប់អង្គព្រះយេស៊ូវ។ ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅកាន់ "ភាពខ្វះចន្លោះ" ដើម្បីឱ្យអ្នកអាចទូលសូមដល់ព្រះអង្គ ដើម្បីឱ្យទ្រង់អាចក្លាយទៅជា "ភាពទាំងអស់" ដល់អ្នកវិញ។ ព្រះយេស៊ូវ ជាអ្វីដែលគ្រប់គ្រាន់សម្រាប់អ្នក។ ហើយព្រះអង្គគង់នៅទីនេះ។

ចូរស្មឹងស្មាធិ៍

អូ យាងមក ព្រះអេម៉ាញូអែល

អូ! យាងមក ព្រះអេម៉ាញូអែល
ដល់អស់ពួកអ្នកដែលជាប់ជាឈ្លើយ
ដែលសោយសោកក្នុងភាពនិរទេសជាយូរមកហើយ
ដ្បិតបុត្រានៃព្រះបានប្រសូតហើយ។

ចូរអរឡើង! ចូរសប្បាយឡើង!
ព្រះអេម៉ាញូអែលបានយាងមកសម្រាប់អ្នកហើយ។

យាងមក ព្រះនៃពង្សរបស់ស្ដេចដាវីឌ
យាងមក ដើម្បីប្រោសលោះមនុស្សគ្រប់រូប!
សង្គ្រោះពួកគេ ចេញពីរណ្ដៅនៃស្ថាននរក
ហើយប្រទានដល់ពួកគេនូវជ័យជម្នះលើក្ដីស្លាប់។

ចូរអរឡើង! ចូរសប្បាយឡើង!
ព្រះអេម៉ាញូអែលបានយាងមកសម្រាប់អ្នកហើយ។

បទចម្រៀងពី ជំនាន់សតវត្សទី ១២
ដោយ ផ្សលធូរីលឹម (Psalteriolum Cantionum Catholicarum, Köln) ឆ្នាំ ១៧១០
បកប្រែដោយលោក ចន មេសិន នៀល (John Mason Neale) ឆ្នាំ ១៨១៨ ដល់ ១៨៦៦
ឃ្លាទី ១ និង ៤

សេចក្ដីអធិស្ឋាន

ឱ ព្រះបិតាអើយ មានតែព្រះអង្គទេ ដែលដឹងថាទូលបង្គំបានស្វះស្វែងរកនូវភាពស្កប់ស្កល់ពីមនុស្ស និងអ្វីៗក្នុងលោកិយនេះ អស់រយៈពេលយ៉ាងយូរប៉ុណ្ណា។ ប៉ុន្តែអ្វីៗទាំងអស់នោះ សុទ្ធតែជារបស់ដែលបាក់បែក ហើយទូលបង្គំក៏ដូចគ្នាដែរ។ មានតែព្រះអង្គតែមួយប៉ុណ្ណោះ ដែលអាចបំពេញដួងចិត្ដស្រេកឃ្លានរបស់ទូលបង្គំបាន។ មានតែព្រះអង្គមួយប៉ុណ្ណោះ ដែលមានក្ដីស្រឡាញ់ មិនអាចរកទីឯណាទៀតបាន។ ព្រះអង្គមិនដែលប្រួលប្រែឡើយ។ សូមព្រះអង្គបានបើកភ្នែករបស់ទូលបង្គំនៅថ្ងៃនេះ។ សូមបង្ហាញដល់ទូលបង្គំនូវសម្បត្តិនិងសិរីរុងរឿងរបស់ព្រះអង្គ។ សូមជួយដល់ទូលបង្គំឱ្យស្គាល់ព្រះអង្គថែមទៀត។​ សូមជួយឱ្យទូលបង្គំបានមើលឃើញពីពិធីជប់លៀងរបស់ព្រះអង្គ ដែលព្រះអង្គបានរៀបចំនៅពីមុខទូលបង្គំ ដើម្បីឱ្យទូលបង្គំបានរីករាយចិត្ដនៅក្នុងព្រះអង្គតែមួយ។ អាមែន។

អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Waiting Here for You, An Advent Journey of Hope

គ្រាទន្ទឹងចាំ គឺជារដូវកាលនៃការរំពឹងរង់ចាំនិងជាពេលត្រៀមរៀបចំខ្លួន។ សូមចូលរួមជាមួយនឹងលោកគ្រូគង្វាល និងជាកវីនិពន្ធ លោក លូអ៊ី ហ្គីក្លិអូ (Louie Giglio) នៅក្នុងដំណើរនៃគ្រាទន្ទឹងចាំ ដើម្បីស្វែងរកឃើញថា គ្រារង់ចាំ គឺមិនមែនជាពេលខាតបង់ នៅពេលដែលអ្នកកំពុងរង់ចាំព្រះអម្ចាស់នោះឡើយ។ ចូរកាន់ឱ្យជាប់នូវឱកាស ដើម្បីឱ្យអ្នកអាចលាតត្រដាងពីក្ដីសង្ឃឹមដ៏ធំធេង ដែលបានផ្ដល់មកឱ្យអ្នក​ តាមរយៈដំណើរនៃគ្រាទន្ទឹងចាំនេះ។ នៅក្នុងរយៈពេល ៧ ថ្ងៃបន្តទៅមុខ អ្នកនឹងស្វែងរកឃើញសន្តិភាព និងការលើកទឹកចិត្ដ សម្រាប់ព្រលឹងរបស់អ្នក ក្នុងខណៈពេលការរំពឹងចាំនឹងនាំអ្នកទៅរកពិធីអបអរ!

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ លោក លូអ៊ី ហ្គីក្លិអូ (Louie Giglio) ដែលជាអ្នកនិពន្ធនៃអត្ថបទ៖ រង់ចាំព្រះអង្គនៅទីនេះ (រោងពុម្ព ផាស៊ិន - Passion Publishing) សម្រាប់ការផ្ដល់ជូនគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.passionresources.com