ចូរកុំចុះចាញ់ឡើយគំរូ

Don't Give Up

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

ថ្ងៃទី ៦—ស្ត្រីមេម៉ាយដែលមានះ

រឿងស្ដ្រីមេម៉ាយតែងតែលើកទឹកចិត្តខ្ញុំឱ្យប្រឹងបន្តដើរទៅមុខនៅក្នុងទុក្ខលំបាករបស់ខ្ញុំ។ ខ្ញុំចងចាំពីភាពអំណត់និងភាពស្មោះត្រង់របស់គាត់ នៅពេលដែលដួងចិត្តរបស់ខ្ញុំគិតតែពីចង់ចុះចាញ់។ រឿងរបស់គាត់នាំឱ្យខ្ញុំមានក្ដីសង្ឃឹម នៅពេលដែលក្ដីសង្ឃឹមរបស់ខ្ញុំចាប់ផ្ដើមចង់រលត់បាត់ទៅ។

នៅក្នុងប្រស្នាដែលព្រះយេស៊ូវបានចែករំលែក មានស្រ្តីមេម៉ាយដែលកំពុងតែស្វែងរកភាពយុត្តិធម៌ ហើយគាត់បានកាន់រឿងក្ដីរបស់គាត់ ទៅដាក់ស្នើទៅឱ្យចៅក្រមដែលគ្មានចិត្តអាណិតមេត្តាម្នាក់។ ដើមដំបូងឡើយគាត់បានបដិសេធស្រ្តីម្នាក់នោះ—ម្ដងហើយម្ដងទៀតៗ គាត់មិនខ្វល់ តែយូរៗទៅ គាត់បែរជាមានការផ្លាស់ប្រែចិត្ត។ ដោយព្រោះស្រ្តីមេម៉ាយនោះ ពុំព្រមចុះចាញ់។ បន្ទាប់ពីបានប្រឹងព្យាយាមម្ដងហើយម្ដងទៀត សុំអង្វរឱ្យចៅក្រមស្វែងរកយុត្តិធម៌ ជាចុងក្រោយ ចៅក្រមនោះបានផ្ដល់អ្វីដែលស្រ្តីម្នាក់នោះបានស្នើសុំ។ ហេតុអ្វីបានជាដូច្នេះ? គឺដើម្បីឱ្យស្ត្រីមេម៉ាយនោះ ឈប់មករំខានគាត់តទៅទៀត!

ព្រះយេស៊ូវបន្តជាមួយមេរៀននេះដោយមានបន្ទូលថា ប្រសិនបើចៅក្រមគ្មានយុត្តិធម៌ហ៊ានផ្ដល់តាមការស្នើរបស់ស្រ្តីមេម៉ាយ ដែលជាមនុស្សគាត់មិនខ្វល់ទាល់តែសោះ ប៉ុន្តែដោយយោងទៅលើភាពមានះរបស់ស្រ្តីមេម៉ាយ អំណឹះដូច្នេះ ចុះទម្រាំព្រះជាម្ចាស់វិញ តើព្រះអង្គនឹងមិនឆ្លើយតបមកកាន់បុត្រធីតាផ្ទាល់របស់ព្រះអង្គ នៅពេលដែលពួកគេមកទូលថ្វាយការស្នើទាំងប៉ុន្មានមកព្រះអង្គទេដែរឬយ៉ាងណា។

ព្រះជាម្ចាស់ទ្រង់ល្អ ហើយព្រះអង្គទ្រង់ស្មោះត្រង់។ ព្រះអង្គយុត្តិធម៌ ហើយព្រះអង្គពិតជាព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់ប្រជារាស្រ្តរបស់ព្រះអង្គ។ នឹងមានពេលខ្លះ ដែលអ្នកមានអារម្មណ៍ថាសេចក្ដីអធិស្ឋានរបស់អ្នក ប្រៀបដូចជាធ្លាក់ទៅលើត្រចៀកមនុស្សថ្លង់ ឬក៏យល់ថា ព្រះជាម្ចាស់ប្រហែលជាមិនខ្វល់ពីអ្នក ដូចព្រះដទៃ ឬនរណាម្នាក់ផ្សេង។ ខ្ញុំធ្លាប់ជួបប្រទះហើយ ហើយវាពិតជាពិបាកយ៉ាប់យ៉ឺនមែន។ ប៉ុន្តែ អ្នកមិនត្រូវចុះចាញ់ឡើយ! 

ស្រ្តីមេម៉ាយមិនព្រមបញ្ឈប់ឡើយនៅពេលដែលគាត់ទៅតតាំងជាមួយនឹងចៅក្រមអយុត្តិធម៌នោះ។ ជាមួយនឹងរឿងនេះជាប់នៅក្នុងចិត្តគំនិត សូមឱ្យអ្នកបានទទួលការលើកទឹកចិត្ត ដើម្បីអ្នកបន្តដេញតាមព្រះដែលយុត្តិធម៌ សម្រាប់រាល់គ្រប់អ្វីៗដែលមានសារៈសំខាន់ចំពោះអ្នក។ ព្រះអង្គពិតជាស្ដាប់ពីអ្នកជាក់ជាមិនខាន។ ព្រះអង្គប្រហែលជាមិនឆ្លើយតបចំៗទៅតាមរបៀប និងពេលវេលាដែលអ្នកប្រាថ្នាចង់បាន ប៉ុន្តែព្រះអង្គតែងតែឆ្លើយតប តាមរបៀបដ៏ល្អឥតខ្ចោះ នៅក្នុងពេលវេលាដ៏ត្រឹមត្រូវជានិច្ច។ 

អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Don't Give Up

តើអ្នកមានធ្លាប់ហត់នឿយជាខ្លាំង ឬត្រូវជីវិតវាយដំរហូតដល់លែងហ៊ានធ្វើអ្វីផ្សេងក្រៅពីលើកកន្សែងស ដើម្បីចង់តែប្រកាសថាអ្នកចុះចាញ់ ដែរឬទេ? ព្រះគម្ពីរមានពេញដោយព្រះបន្ទូលលើកទឹកចិត្ត ដើម្បីឱ្យអ្នកអាចបន្តមានការអំណត់ខ្ជាប់ខ្ជួន និងបន្តដំណើរទៅមុខទៀតបាន! គម្រោងអានរយៈពេល ៧ ថ្ងៃនេះ នឹងនាំនូវភាពស្រស់ស្រាយមកដល់អ្នកសម្រាប់ផ្លូវដំណើរជីវិតតទៅខាងមុខ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ អ្នកស្រី ព្រីតនី រ៉ាស់ (Brittany Rust) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.brittanyrust.com