ចូរកុំចុះចាញ់ឡើយគំរូ

Don't Give Up

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

ថ្ងៃទី ២—ចង្អុលពីចរិតលក្ខណៈរបស់អ្នក

រឿងនៃភាពអំណត់ស៊ូទ្រាំ នោះមានសមត្ថភាពក្នុងការជួយដុសខាត់ ទាំងបន្សុទ្ធអ្នកផង។ ខ្ញុំគិតសន្មត់ថាវាដូចជាភ្លើងសម្រាប់បន្សុទ្ធប្រាក់ ទាំងកម្ចាត់ចេញរាល់ភាពកខ្វក់ និងពង្រឹងឱ្យចរិតលក្ខណៈបានល្អប្រសើរឡើង។ ជារឿយៗ ដោយសារតែភាពអំណត់ដើរទន្ទឹមគ្នាជាមួយនឹងទុក្ខលំបាក ហើយទុក្ខលំបាកវាអាចបញ្ឆេះ (ឈឺចាប់) ដូចជាភ្លើង។

លទ្ធផលដ៏គួរឱ្យស្ញប់ស្ញែងមួយដែលចេញពីភាពអំណត់ខ្ជាប់ខ្ជួនដល់ទីបញ្ចប់ នោះគឺជាចរិតលក្ខណៈដូចអង្គព្រះគ្រីស្ទ។ វាជួយឱ្យអ្នកបានក្លាយទៅជាមនុស្សល្អប្រសើរជាងមុន ដោយភាពអំណត់ដកហូតនូវនិស្ស័យបាបចេញពីអ្នក ថែមទាំងបណ្ដុះនូវវិញ្ញាណដែលជាចិត្តសប្បុរស ចេះបន្ទាបខ្លួន អត់ធ្មត់ និងលើសពីអ្វីៗទាំងអស់ គឺការចេះដាក់អង្គព្រះគ្រីស្ទ នៅមុនរាល់អ្វីៗទាំងឡាយដែលមាននៅក្នុងជីវិត។

គម្ពីរ រ៉ូម ជំពូកទី ៥ ផ្ដល់នូវប្លង់មួយសម្រាប់ដំណើរជីវិតបែបនេះ។ វាមិនមែនជាដំណើរជីវិតងាយស្រួលនោះទេ ប៉ុន្តែវាគឺជាផ្លូវដ៏សំខាន់សម្រាប់អ្នកជឿគ្រប់រូប។ វាចាប់ផ្ដើមដោយដួងចិត្ត ដែលចេះជ្រើសរើសក្នុងការអបអរនិងរីករាយ ទោះក្នុងទុក្ខលំបាក សោកសង្រេងក្ដី។ នៅពេលណាដែលអ្នកអាចធ្វើដូច្នេះបាន នោះវាប្រៀបដូចជាអ្នកកំពុងតែបក់ទៅលើភ្លើងនៃភាពអំណត់ ដែលការនេះនឹងផលិតនូវចរិតលក្ខណៈ។

ប្រសិនបើអ្នកអាចដើរនៅក្នុងផ្លូវជីវិតដូច្នោះ នោះដូចគម្ពីរ រ៉ូម បានចែង អ្នកនឹងទទួលបានការបញ្ជាក់ពីចរិតលក្ខណៈរបស់ខ្លួន។ ហើយមិនមែននៅតែប៉ុណ្ណឹងតែប៉ុណ្ណោះទេ។ នៅក្នុង គម្ពីរ ភីលីព ជំពូកទី ១ បានសន្យាថា បើអ្នកនឹងរត់ជាមួយនឹងភាពស៊ូទ្រាំដល់ទីបញ្ចប់ នោះព្រះជាម្ចាស់នឹងបំពេញការល្អ ដែលព្រះអង្គបានចាប់ផ្ដើមតាំងពីប៉ុន្មានឆ្នាំកន្លងដែលអ្នកបានបែរត្រឡប់ដួងចិត្តរបស់អ្នកទៅឱ្យព្រះអង្គដែរ។

អ្នកនឹងមិនរកបាននូវភាពល្អឥតខ្ចោះក្នុងជីវិតសព្វថ្ងៃនេះទេ ប៉ុន្តែនៅថ្ងៃណាមួយ អ្នកនឹងបានទៅឯទីលំនៅដ៏ពិតរបស់អ្នក—ដែលព្រះគ្រីស្ទកំពុងរៀបចំឱ្យ—ហើយនៅត្រង់ទីនោះឯង ដែលអ្នកនឹងស្វែងរកឃើញនូវភាពពេញលេញ។ អ្នកនឺងដើរ ដោយមានសេរីភាពចេញពីអំពើបាប ហើយរស់ដោយភាពពេញគ្រប់លក្ខណៈ ដូចជាមនុស្សដែលព្រះបានប៉ងចង់ឱ្យអ្នកក្លាយទៅជា ក្នុងគម្រោងការដើមនោះវិញ។

ទោះបីជាថ្ងៃនេះ អ្នកប្រហែលជាចង់ចុះចាញ់ក្ដី ចូរចងចាំថា ការស៊ូទ្រាំអត់ធ្មត់របស់អ្នកនឹងដឹកនាំឱ្យអ្នកក្លាយទៅជាមនុស្សមួយប្រភេទផ្សេងទៀត ដែលប្រសើរជាងមុន ដែលចរិតលក្ខណៈនោះ គឺប្រហាក់ប្រហែលនឹងអង្គព្រះគ្រីស្ទ ហើយកាន់តែដូចទៅៗ ពីមួយគ្រាទៅមួយគ្រា។

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Don't Give Up

តើអ្នកមានធ្លាប់ហត់នឿយជាខ្លាំង ឬត្រូវជីវិតវាយដំរហូតដល់លែងហ៊ានធ្វើអ្វីផ្សេងក្រៅពីលើកកន្សែងស ដើម្បីចង់តែប្រកាសថាអ្នកចុះចាញ់ ដែរឬទេ? ព្រះគម្ពីរមានពេញដោយព្រះបន្ទូលលើកទឹកចិត្ត ដើម្បីឱ្យអ្នកអាចបន្តមានការអំណត់ខ្ជាប់ខ្ជួន និងបន្តដំណើរទៅមុខទៀតបាន! គម្រោងអានរយៈពេល ៧ ថ្ងៃនេះ នឹងនាំនូវភាពស្រស់ស្រាយមកដល់អ្នកសម្រាប់ផ្លូវដំណើរជីវិតតទៅខាងមុខ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ អ្នកស្រី ព្រីតនី រ៉ាស់ (Brittany Rust) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.brittanyrust.com