ចូរកុំចុះចាញ់ឡើយគំរូ
![Don't Give Up](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F11747%2F1280x720.jpg&w=3840&q=75)
ថ្ងៃទី ៤—រង្វាន់ដែលមាននៅពីមុខអ្នក
គ្មានអ្នករត់ប្រណាំងណាអាចទទួលបានពានរង្វាន់ ដោយគ្មានការរត់ប្រណាំងនោះទេ។ គ្មានកីឡាករបាល់ទាត់ណាអាចទទួលបានពានពិភពលោក ប្រសិនបើគេគ្មានការហ្វឹកហាត់និងមានការប្រឹងប្រែងប្រកួត រហូតបានដល់យកឈ្នះ នោះដែរ។ គ្មានចុងភៅចម្អិនដ៏ប៉ិនប្រសព្វណាអាចទទួលបានពានរង្វាន់ដ៏ខ្ពង់ខ្ពស់ ដោយគ្មានការប្រឹងប្រែងនិងការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងចង្រ្កានដែរ។ (បើអ្នកដូចខ្ញុំរឿងជំនាញខាងចំណីអាហារ នោះគឺជាកិត្តិយសដ៏ពិសេស!)។
ចំណុចសំខាន់នោះគឺថា រាល់គ្រប់ពានរង្វាន់នីមួយៗ នោះសុទ្ធតែបានមកដោយភាពអំណត់ស៊ូទ្រាំជានិច្ច។ ពិតប្រាកដមែន ហើយការអស់ទាំងនេះត្រូវមានន័យថា ចំពោះរាល់ការល្អៗនៅលើផែនដីនេះ វាគួរតែជាលទ្ធផលនៃការស្វះស្វែងរកព្រះជាម្ចាស់ជាមុនសិន។ ហើយអ្វីដែលល្អប្រសើរជាងរង្វាន់នាសម័យកាលនេះ នោះគឺជារង្វាន់ដ៏អស់កល្បជានិច្ច នោះវិញ។ ចំពោះអ្នកជឿ រង្វាន់នេះ គឺជាព្រះពរយ៉ាងវិសេសវិសាលបន្ថែមទៀតទៅដល់អស់អ្នកជឿដ៏ស្មោះត្រង់។
អ្នកមិនត្រូវចុះចាញ់នៅពេលដែលអ្នកជួបសេចក្ដីល្បួងនិងទុក្ខលំបាកទាំងឡាយឡើយ។ អ្នកមិនត្រូវលើកទង់សនៅពេលដែលអ្នកអស់កម្លាំង ដោយព្រោះអ្នកស្ថិតនៅក្នុងព្យុះនោះទេ។ ទោះបីជាអ្នកសឹងតែនឹងមិនអាចងើបមុខចេញពីទឹករួច នោះអ្នកត្រូវតែបន្តស្រវាដៃជើង រហូតដល់ជំនួយមកដល់។ សូមកុំចុះចាញ់ឡើយ។ រង្វាន់ដែលអ្នកនឹងទទួលបាន នោះនឹងអស្ចារ្យក្រៃលែង!
មានរង្វាន់នៃជីវិតអស់កល្បជានិច្ចនិងភាពពេញលេញដែលព្រះជាម្ចាស់បានសន្យាឱ្យអ្នក ប្រសិនបើអ្នកបន្តរត់ដោយភាពស៊ូទ្រាំ។ ប្រសិនបើអ្នករត់ទាំងផ្ចង់ចិត្តគំនិតនៅលើអង្គព្រះយេស៊ូវ ហើយបន្តរក្សានូវជំនឿរបស់អ្នក នោះអ្នកនឹងមិនខកចិត្តឡើយ ដោយព្រោះអ្នកបានថ្វាយរាល់គ្រប់អ្វីៗទៅព្រះអង្គហើយ។ តែទោះជាយ៉ាងនេះក្ដី ប្រសិនបើអ្នកចុះចាញ់ នោះអ្នកនឹងស្ដាយក្រោយជាក់ជាមិនខាន។ ចូររត់ឱ្យហួសនូវខ្សែជ័យ ទោះបើអ្នកខ្សត់ខ្សោយអស់កម្លាំង ដោយព្រោះអ្នកបានប្រឹងអស់ពីអ្វីៗដែលអ្នកមាន តែនៅក្នុងដួងចិត្តរីករាយយ៉ាងពេញលេញ នោះអ្នកអាចរំពឹងយ៉ាងជាក់ពីសេចក្ដីសន្យានៃព្រះ ដែលថាអ្នកនឹងបានរង្វាន់ដ៏ឧត្ដុងឧត្ដមមែន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![Don't Give Up](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F11747%2F1280x720.jpg&w=3840&q=75)
តើអ្នកមានធ្លាប់ហត់នឿយជាខ្លាំង ឬត្រូវជីវិតវាយដំរហូតដល់លែងហ៊ានធ្វើអ្វីផ្សេងក្រៅពីលើកកន្សែងស ដើម្បីចង់តែប្រកាសថាអ្នកចុះចាញ់ ដែរឬទេ? ព្រះគម្ពីរមានពេញដោយព្រះបន្ទូលលើកទឹកចិត្ត ដើម្បីឱ្យអ្នកអាចបន្តមានការអំណត់ខ្ជាប់ខ្ជួន និងបន្តដំណើរទៅមុខទៀតបាន! គម្រោងអានរយៈពេល ៧ ថ្ងៃនេះ នឹងនាំនូវភាពស្រស់ស្រាយមកដល់អ្នកសម្រាប់ផ្លូវដំណើរជីវិតតទៅខាងមុខ។
More