ចូរកុំចុះចាញ់ឡើយគំរូ

Don't Give Up

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

ថ្ងៃទី ៥—លោក យ៉ូសែប ហើយនិងសុបិនរបស់គាត់

យ៉ូសែប ធ្លាប់ជាក្មេងជំទង់ ពេញដោយក្ដីសុបិន។ គាត់មានក្ដីសុបិនយ៉ាងហួសហេតុ រហូតដល់ឱ្យបងៗរបស់គាត់ស្អប់គាត់ ទោះបើគាត់ត្រូវបានឪពុកចាត់ទុកថាជាកូនសំណព្វរួចស្រេចទៅហើយក៏ដោយ។ គាត់មានសុបិន ថាថ្ងៃណាមួយ ក្រុមគ្រួសាររបស់គាត់នឹងឱនក្រាបថ្វាយបង្គំនៅចំពោះមុខរបស់គាត់។

ចំពោះ យ៉ូសែប សុបិននោះអាចនឹងត្រូវខ្ទេចខ្ទី បើយោងតាមរឿងហេតុដែលនឹងត្រូវកើតឡើងជាបន្តបន្ទាប់។ អស់រយៈកាលជាច្រើនឆ្នាំ ពេញដោយភាពខ្មួលខ្មាញ់ នោះបងៗរបស់គាត់ក៏ផ្ដើមមានបំណងដ៏អាក្រក់ ដោយជាចុងក្រោយសម្រេចចិត្តលក់ យ៉ូសែប ឱ្យធ្វើជាទាសករ។ បងៗបង្កើតរបស់គាត់ បានសុខចិត្តផ្ដន្ទាទោសឱ្យគាត់រស់នៅក្នុងជីវិតជាទាសករនិងពេញដោយទុក្ខលំបាកជាខ្លាំង។ ក្នុងចំណង ជាប់ច្រវាក់ និងជាកម្មសិទ្ធិដាច់ថ្លៃរបស់មនុស្ស នោះសុបិនរបស់ យ៉ូសែប អាចក្លាយទៅជារឿងនៃអតីត ដែលគ្មានកំណើតអីបន្តិចឡើយ។

ប៉ុន្តែ យ៉ូសែប ពុំបានលើកដៃបង្ហាញទង់ស និងចុះចាញ់ ដោយសារតែគាត់ធ្លាក់ទៅក្នុងទាសភាពនោះឡើយ។ ជួសវិញ យ៉ូសែប បានប្រឹងធ្វើគ្រប់កិច្ចការយ៉ាងអស់ពីសមត្ថភាពរបស់គាត់ គឺទៅតាមអ្វីៗដែលព្រះជាម្ចាស់បានប្រទានដល់គាត់ គឺគាត់ប្រឹងប្រែងធ្វើទាំងអស់។ នៅក្នុងភូមិគ្រឹះរបស់ លោក ប៉ូទីផារ យ៉ូសែបបានប្រឹងធ្វើការ និងពឹងផ្អែកលើព្រះ។ ក្នុងខណៈពេលគាត់ធ្វើដូច្នេះ នោះព្រះបានប្រទានពរដល់គាត់។ នៅទីកន្លែងនោះហើយ ដែលគាត់បានទទួលឋានៈក្លាយជាអ្នកគ្រប់គ្រងទៅលើរាល់អ្នកបម្រើទាំងឡាយ ហើយគាត់ត្រូវបានផ្ដល់សិទ្ធិឱ្យគ្រប់គ្រងចាត់ចែងលើរាល់គ្រប់អ្វីៗដែលមាននៅក្នុងភូមិគ្រឹះនោះ។ គាត់បានរៀនពីភាពជាអ្នកដឹកនាំ ការបន្ទាបខ្លួន និងភាពជាអ្នកបម្រើ។ ទោះស្ថិតនៅក្នុងភាពមិនច្បាស់លាស់ក្ដី ក៏គាត់នៅតែតោងជាប់នឹងសុបិនរបស់គាត់ដដែល។

យ៉ូសែប បន្តរស់នៅជាបុរសសុចរិត ទោះបើប្រពន្ធរបស់ លោក ប៉ូទីផារ មានបំណងមិនគប្បីក្ដី។ នាងបានចោទប្រកាន់ យ៉ូសែប ដោយថាគាត់បានមានបំណងចង់ស៊ីខ្សែលើរូបនាង គឺថាមានបំណងអាក្រក់លើនាង។ ដោយការចោទនេះ យ៉ូសែប ត្រូវបានគេយកគាត់ទៅដាក់ក្នុងគុក។ អ្វីដែលមើលទៅថាដូចជារឿងដើរថយក្រោយ នោះតាមពិតទៅ ជាហេតុសម្រាប់ឱ្យដំណើររឿងឆ្ពោះទៅមុខវិញ។

នៅក្នុងគុកនោះ យ៉ូសែប បានភ្ជាប់និស្ស័យនិងបានតាំងឱ្យឡើងធ្វើជាអ្នកមើលការខុសត្រូវទៅលើពួកអ្នកជាប់ទោសទាំងឡាយ—ជាថ្មីម្ដងទៀត គាត់ទទួលបានការតម្កើងឡើងនៅក្នុងភាពជាអ្នកដឹកនាំ។ ហើយនៅក្នុងគុកនេះឯង ដែលគាត់បានជួបនឹងអ្នកថ្វាយពែងរបស់ ស្ដេច ផារ៉ោន។ យ៉ូសែប បានទទួលឱកាសធ្វើជាអ្នកកាត់ស្រាយសុបិនឱ្យអ្នកបម្រើនោះ ដែលការនេះបានបើកផ្លូវសម្រាប់ឱ្យគាត់ក្លាយទៅជាអ្នកកាត់ស្រាយសុបិនដល់ ស្ដេច ផារ៉ោន ពីរឆ្នាំក្រោយ នៅពេលដែលតម្រូវការនោះបានមកដល់។

នៅពេលដែល យ៉ូសែប បានកាត់ស្រាយសុបិនរបស់ ស្ដេច ផារ៉ោន ពីគ្រោះទុរ្ភិក្ស នោះគាត់ត្រូវបានស្ដេចតែងតាំងឱ្យក្លាយទៅជាអ្នកគ្រប់គ្រង ក្នុងឋានៈដ៏ខ្ពស់បំផុត បន្ទាប់ពី ស្ដេច ដើម្បីឱ្យចាត់ចែងទៅលើស្រុកអេស៊ីព្ទទាំងមូល។ សុបិនរបស់គាត់បានក្លាយទៅជាការពិត! 

យ៉ូសែប ត្រូវរងទុក្ខវេទនានិងឆ្លងកាត់ស្ថានភាពដ៏លំបាកជាច្រើន ដែលមនុស្សយើងភាគច្រើន គិតថាគួរតែចុះចាញ់ហើយ។ ប៉ុន្តែគាត់នៅតែបន្តស៊ូទ្រាំអត់ធ្មត់ និងធ្វើអ្វីៗអស់ពីលទ្ធភាពរបស់គាត់។ ហើយជាលទ្ធផល នោះគាត់បានមើលឃើញថាសុបិនរបស់គាត់គឺជារឿងពិត ហើយសុបិននេះ បានជួយសង្គ្រោះដល់មនុស្សរាប់ម៉ឺននាក់ បូករួមទាំងក្រុមគ្រួសារផ្ទាល់របស់គាត់ផងដែរ។

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Don't Give Up

តើអ្នកមានធ្លាប់ហត់នឿយជាខ្លាំង ឬត្រូវជីវិតវាយដំរហូតដល់លែងហ៊ានធ្វើអ្វីផ្សេងក្រៅពីលើកកន្សែងស ដើម្បីចង់តែប្រកាសថាអ្នកចុះចាញ់ ដែរឬទេ? ព្រះគម្ពីរមានពេញដោយព្រះបន្ទូលលើកទឹកចិត្ត ដើម្បីឱ្យអ្នកអាចបន្តមានការអំណត់ខ្ជាប់ខ្ជួន និងបន្តដំណើរទៅមុខទៀតបាន! គម្រោងអានរយៈពេល ៧ ថ្ងៃនេះ នឹងនាំនូវភាពស្រស់ស្រាយមកដល់អ្នកសម្រាប់ផ្លូវដំណើរជីវិតតទៅខាងមុខ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ អ្នកស្រី ព្រីតនី រ៉ាស់ (Brittany Rust) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.brittanyrust.com