BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់Sample
ព្យាការីអេសាយបានទន្ទឹងរង់ចាំការយាងមកនៃអ្នកប្រោសលោះជនជាតិអ៊ីស្រាអែល។ បទទំនាយរបស់លោកត្រូវបានសម្រេចដោយការយាងមកដល់របស់ព្រះយេស៊ូវ។ នេះជាមូលហេតុសំខាន់ ដែលទេវតាបានប្រកាសកំណើតរបស់ព្រះយេស៊ូវថាជា “ដំណឹងល្អដែលនាំមកនូវអំណរដ៏អស្ចារ្យ”។
សូមអាន៖
លូកា ២:៩-១១
ឆ្លុះបញ្ចាំង៖
តើលោកអ្នកគិតថា ហេតុអ្វីបានជាពួកគង្វាលភ័យខ្លាច? តើពួកទេវតាបានផ្ដល់មូលហេតុអ្វីដល់ពួកគេ បានជាពួកគេបែរជាមានអំណរវិញ? តើលោកអ្នកកំពុងប្រឈមមុខនឹងការភ័យខ្លាចអ្វីខ្លះ នៅថ្ងៃនេះ? តើដំណឹងល្អរបស់ទេវតាអំពីព្រះយេស៊ូវអាចនិយាយអ្វីខ្លះចំពោះការភ័យខ្លាចទាំងនោះ នៅថ្ងៃនេះ? សូមឱ្យការឆ្លុះបញ្ចាំងរបស់លោកអ្នក ជម្រុញឱ្យមានការអធិស្ឋានទៅព្រះជាម្ចាស់ឥឡូវនេះ។
Scripture
About this Plan
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More