BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់Sample

ពេលគេទូលសួរព្រះយេស៊ូវអំពីបទបញ្ជាសំខាន់ជាងគេនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលជាព្រះគម្ពីរហេព្រើរ ទ្រង់ឆ្លើយដោយដកស្រង់ចេញពីពាក្យអធិស្ឋានបុរាណដែលគេស្គាល់ថា សេម៉ា “ស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្ត”។ ប៉ុន្តែ មិនមែនមានតែប៉ុណ្ណោះទេ។ ព្រះយេស៊ូវមានបន្ទូលថែមទៀតយ៉ាងឆាប់រហ័សថា បទបញ្ជាមួយទៀតពីព្រះគម្ពីរហេព្រើរក៏សំខាន់ជាងគេដែរ គឺ “ស្រឡាញ់អ្នកជិតខាងរបស់អ្នករាល់គ្នា ដូចខ្លួនឯង”។ ដូច្នេះ តើបទបញ្ជាមួយណាសំខាន់ជាងគេ? សម្រាប់ព្រះយេស៊ូវ បទបញ្ជាទាំងពីរនេះ គឺសំខាន់ណាស់ដូចគ្នា ព្រោះគេមិនអាចគោរពបទបញ្ជាទីមួយដោយមិនស្តាប់បង្គាប់តាមបទបញ្ជាទីពីរទេ។ បទបញ្ជាទាំងពីរនេះ មិនអាចញែកចេញពីគ្នាទេ។ សេចក្តីស្រឡាញ់របស់មនុស្ស ចំពោះព្រះជាម្ចាស់ត្រូវបានបង្ហាញដោយសេចក្តីស្រឡាញ់របស់ពួកគេចំពោះអ្នកដទៃ។
សូមអាន៖
ម៉ាកុស ១២:២៩-៣១, ទុតិយកថា ៦:៥, លេវីវិន័យ ១៩:១៨
ឆ្លុះបញ្ចាំង៖
សូមយកចិត្តទុកដាក់ ចំពោះអ្វីដែលព្រះយេស៊ូវមានបន្ទូល បន្ទាប់ពីទ្រង់បានដកស្រង់ចេញពីព្រះគម្ពីរហេព្រើរ។ ពេលលោកអ្នកឆ្លុះបញ្ចាំងព្រះបន្ទូលរបស់ព្រះអង្គ តើមានសំណួរ គំនិត ឬអារម្មណ៍អ្វីកើតឡើងចំពោះអ្នក? សូមពិនិត្យមើលអត្ថបទគម្ពីរពីទុតិយកថា និងលេវីវិន័យឡើងវិញ។ តើលោកអ្នកសង្កេតឃើញអ្វី? តើរឿងនេះមានឥទ្ធិពលយ៉ាងដូចម្តេច ចំពោះលោកអ្នកនៅថ្ងៃនេះ? សូមបង្វែរការឆ្លុះបញ្ចាំងរបស់លោកអ្នក ទៅជាពាក្យអធិស្ឋានទៅព្រះជាម្ចាស់ដោយចេញពីចិត្ត។
About this Plan

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More
Related Plans

Overcoming Suffering

10 F-Words for the Faith-Driven Entrepreneur

A Teen's Guide To: Being Unafraid and Unashamed

Seeing the World With God’s Eyes

The Antidote for Anxiety

See God’s Peace: 3 Days of Visio Divina

Stronger Together: Pursuing Your True North With Others

Finding Peace in the Pause

For New Followers of Jesus - 30 Bible Studies
