BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់Sample
ក្នុងសំបុត្ររបស់លោកប៉ុល លោកឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ លោកបង្រៀនអំពីរបៀប ដែលសេចក្ដីស្រឡាញ់មិនមែនសម្រាប់តែជនជាតិយូដា ដើម្បីរួមបញ្ចូលទាំងសាសន៍ដទៃផងដែរ និងរបៀបដែលគ្មានអ្វីអាចបំបែកប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ចេញពីទំហំនៃសេចក្ដីស្រឡាញ់បានទេ។ នៅក្នុងសំបុត្រមួយ លោកប៉ុលទទួលស្គាល់ថា សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ គឺធំធេងណាស់ ដែលមនុស្សត្រូវការជំនួយលើសពីច្បាប់ធម្មជាតិ ដើម្បីយល់ និងពឹងផ្អែកលើសេចក្ដីស្រឡាញ់នោះបាន។ បន្ទាប់មក លោកប៉ុលអធិស្ឋានសូមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ពង្រឹងជំនឿដល់អ្នកអានរបស់លោក។
សូមអាន៖
អេភេសូ ៣:១៤-២១, រ៉ូម ៨:៣៨-៣៩
ឆ្លុះបញ្ចាំង៖
សូមអានអត្ថបទគម្ពីរថ្ងៃនេះដោយយកចិត្តទុកដាក់។ សូមយកចិត្តទុកដាក់លើពាក្យ និងឧទាហរណ៍ ដែលលោកប៉ុលប្រើ។ តើអ្នកសង្កេតឃើញអ្វីខ្លះ? តើលោកអ្នកធ្លាប់ឆ្ងល់ឬទេថា លោកអ្នក (ឬនរណាម្នាក់ផ្សេងទៀត) បានធ្វើអំពើបាបច្រើនពេក ទើបមិនអាចទទួលសេចក្តីស្រឡាញ់ពីព្រះជាម្ចាស់? អំពើបាបរបស់យើងអាចខ្ពស់ និងជ្រៅ ប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ គឺខ្ពស់ជាង និងស៊ីជម្រៅជាង ឬនិយាយម្យ៉ាងទៀតថា នៅកន្លែងដែលមានអំពើបាបច្រើនជាងអ្វី ដែលយើងអាចនឹកឃើញបាន សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវអាចអភ័យទោសលើសពីអ្វី ដែលយើងអាចយល់បាន។ យើងមិនអាចទិញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទេ។ យើងអាចត្រឹមតែបន្ទាបខ្លួន ដើម្បីទទួលសេចក្ដីស្រឡាញ់ប៉ុណ្ណោះ។ តើអ្នកណាខ្លះទៀត ដែលត្រូវការការរំឭកអំពីដំណឹងល្អនេះនៅថ្ងៃនេះ? សូមបង្វែរការឆ្លុះបញ្ចាំងរបស់លោកអ្នក ទៅជាពាក្យអធិស្ឋានទៅព្រះជាម្ចាស់ដោយចេញពីចិត្ត។ ទូលសុំព្រះជាម្ចាស់ប្រទានកម្លាំងដល់លោកអ្នក ដើម្បីឱ្យយល់ និងជឿទុកចិត្តលើសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវចំពោះលោកអ្នក និងចំពោះអ្នកដទៃ។
Scripture
About this Plan
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More