BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់Sample
ជនជាតិអ៊ីស្រាអែលបានជ្រើសរើសផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ ដែលឃ្លាតឆ្ងាយព្រះជាម្ចាស់។ ជាលទ្ធផល ពួកគេត្រូវនិរទេសខ្លួនចេញពីទឹកដីរបស់ពួកគេ ហើយត្រូវគ្រប់គ្រងដោយប្រជាជាតិដទៃ។ ប៉ុន្តែ ព្យាការីអេសាយបានដឹងថា ទុក្ខសោក និងទុក្ខព្រួយនឹងមិនមែនជាលទ្ធផលចុងក្រោយបង្អស់ឡើយ។ លោកទន្ទឹងរង់ចាំថ្ងៃដែលព្រះដ៏មានព្រះហឫទ័យមេត្តាករុណា នៃសាសន៍អ៊ីស្រាអែល នឹងប្រទានអ្នកប្រោសលោះមួយអង្គ ដើម្បីរំដោះពួកគេពីការជិះជាន់ ហើយនាំពួកគេទៅរកអំណរដ៏នៅអស់កល្បជានិច្ច។
សូមអាន៖
អេសាយ ៥១:១១, អេសាយ ៤៩:១៣
ឆ្លុះបញ្ចាំង៖
សូមសម្គាល់ពីផ្នែកនៃជីវិតរបស់លោកអ្នក ដែលមានអារម្មណ៍ថា មានបន្ទុកធ្ងន់នៅពេលនេះ។ សូមពិនិត្យអត្ថបទគម្ពីរនៅថ្ងៃនេះឡើងវិញបន្តិចម្តងៗ ជាមួយបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកអ្នក អំពីការបាត់បង់ ឬទុក្ខព្រួយនៅក្នុងចិត្ត។ ពេលលោកអ្នកអានឡើងវិញ តើមានគំនិត ឬអារម្មណ៍អ្វីកើតឡើង? អធិស្ឋានសូមព្រះជាម្ចាស់កម្សាន្តលោកអ្នកដោយទស្សនៈថ្មីអំពីអំណរអស់កល្បជានិច្ចរបស់ព្រះអង្គ។
Scripture
About this Plan
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More