BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់Sample
នៅទំព័រទីមួយនៃព្រះគម្ពីរ ព្រះជាម្ចាស់មានបន្ទូលថា ពិភពលោកនេះល្អ ដូច្នេះជាធម្មជាតិ មនុស្សយើងរកឃើញអំណរ ក្នុងអ្វីៗដែលល្អ តាមដែលព្រះជាម្ចាស់បានបង្កើត។ ប៉ុន្តែ រឿងក្នុងព្រះគម្ពីរក៏បង្ហាញពីរបៀបដែលពិភពលោកនេះត្រូវបានបំផ្លាញដោយភាពអាត្មានិយមរបស់យើង ហើយឥឡូវនេះត្រូវបានសម្គាល់ដោយសេចក្ដីស្លាប់ និងការបាត់បង់ដែរ។ តើធ្វើដូចម្តេចឱ្យនរណាម្នាក់មានអំណរ ចំពេលមានភាពច្របូកច្របល់ និងទុក្ខព្រួយជាច្រើនយ៉ាងនេះបាន? ក្នុងភាពតានតឹងនេះ ព្រះគម្ពីរផ្តល់នូវទស្សនៈពិសេសមួយអំពីអំណរ។ អំណរនៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ត្រូវបានរក្សាដោយបន្ទូលសន្យារបស់ព្រះជាម្ចាស់អំពីជោគវាសនាអនាគតរបស់ពួកគេ មិនមែនអាស្រ័យលើកាលៈទេសៈបច្ចុប្បន្នរបស់ពួកគេទេ។ ឧទាហរណ៍ ពេលព្រះជាម្ចាស់បានជួយសង្គ្រោះជនជាតិអ៊ីស្រាអែលពីទាសភាព ពួកគេបានស្រែកដោយអំណរ ទោះបីជាពួកគេស្ថិតនៅកណ្តាលវាលរហោស្ថាន ឆ្ងាយពីទឹកដីដែលព្រះជាម្ចាស់បានសន្យាថា នឹងផ្តល់ឱ្យពួកគេក៏ដោយ។
សូមអាន៖
ទំនុកតម្កើង ១០៥:៤២-៤៣, និក្ខមនំ ១៥:១-៣
ឆ្លុះបញ្ចាំង៖
តើបន្ទូលសន្យារបស់ព្រះជាម្ចាស់ណាមួយដែលជួយអ្នកឱ្យមានអំណរនៅថ្ងៃនេះ? សម្រាប់បីជាការឆ្លើយតប សូមសរសេរ ឬច្រៀងជាពាក្យអធិស្ឋានដើម្បីអបអរដល់បន្ទូលសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ្នក។
Scripture
About this Plan
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More