YouVersion Logo
Search Icon

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់Sample

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

DAY 14 OF 28

សាវ័កប៉ុលសរសេរសំបុត្ររបស់លោកផ្ញើជូនអ្នកក្រុងភីលីពពីក្នុងពន្ធនាគារ។​​ លោកដឹងពីការលំបាក ប៉ុន្តែលោកក៏ដឹងពីសេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែរ។ នេះគឺដោយសារតែសេចក្ដីសុខសាន្តក្នុងព្រះគម្ពីរ ដូចជាសេចក្តីសង្ឃឹមអាស្រ័យលើបុគ្គលម្នាក់ មិនអាស្រ័យលើកាលៈទេសៈទេ។ លោកប៉ុលអំពាវនាវឱ្យអ្នកដើរតាមអរសប្បាយនៅចំពោះព្រះជាម្ចាស់គ្រប់ពេល ទាំងអធិស្ឋាន អរព្រះគុណ ព្រមទាំងគិតអំពីអ្វីដែលល្អ និងដែលពិត។ លោកប៉ុលបង្ហាញពីរបៀប ដែលទម្លាប់ទាំងនេះអាចនាំឱ្យទទួលបានសេចក្តីសុខសាន្តពីព្រះជាម្ចាស់ ទោះបីស្ថិតក្នុងគ្រាលំបាកខ្លាំងក៏ដោយ។ 

សូមអាន៖

ភីលីព ៤:១-៩​ 

ឆ្លុះបញ្ចាំង៖

​​​​​​​​សូមធ្វើបញ្ជីណៃដំបូន្មានទាំងអស់ដែលលោកប៉ុលផ្ដល់អោយក្នុងភីលីព ៤:១-៩ (ឧទាហរណ៍៖''ឈរឲ្យមាំមួនក្នុងព្រះអម្ចាស់'', '' រស់នៅយ៉ាងសុខដុមរមនា'' ។ល។ សូមសង្កេតមើលបញ្ជីរបស់លោកអ្នក ហើយស្រមៃថាលោកអ្នកបានធ្វើឲ្យចំនុចនីមួយៗក្លាយជាទម្លាប់។ តើទម្លាប់ទាំងនោះ និងមានលក្ខណៈដូចអ្វីនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នក? តើលោកអ្នកគិតថា នៅទីបំផុតទម្លាប់ទាំងនោះ នឹងនាំឲ្យមានពទពិសោធន៍នៃសេច​ក្ដី​សុខ​សាន្ត​របស់ព្រះយ៉ាងដូចម្ដេច? សូមពិនិត្យមើ ខ៧ និង​ ​៩ ឡើងវិញ​ តើលោកអ្នកសង្កេតឃើញអ្វីខ្លះ? តើខគម្ពីរទាំងនេះ ប្រាប់យើងអ្វីខ្លះអំពីលក្ខណៈនៃការការពារសេច​ក្ដី​សុខ​សាន្ត​របស់ព្រះជាម្ចាស់? សូមបង្ហាញពីការដឹងគុណរបស់លោកអ្នក ចំពោះការការពាររបស់ព្រះអង្គ ឥឡូវនេះ។

Day 13Day 15

About this Plan

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។

More