BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់Sample
![BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F28562%2F1280x720.jpg&w=3840&q=75)
សាវ័កប៉ុលមានប្រសាសន៍ថា ព្រះយេស៊ូវជាសេចក្ដីសុខសាន្តរបស់យើង។ ព្រះយេស៊ូវបានដកយកអ្វីៗទាំងអស់ ដែលញែកមនុស្សចេញពីគ្នា និងចេញពីព្រះជាម្ចាស់ ហើយឥឡូវនេះទ្រង់ប្រទានសេចក្ដីសុខសាន្តរបស់ព្រះអង្គដល់អ្នកដទៃជាអំណោយ។ អ្នកដើរតាមព្រះយេស៊ូវត្រូវបានត្រាស់ហៅឱ្យទទួល រក្សា និងបណ្តុះអំណោយនៃសេចក្ដីសុខសាន្តនេះ ដោយតម្រូវឱ្យមានចរិតសុភាព ស្លូតបូត អត់ធ្មត់ និងមានសេចក្ដីស្រឡាញ់។
សូមអាន៖
អេភេសូ ២:១១-១៥ អេភេសូ ៤:១-៣ អេភេសូ ៤:២៩-៣២
ឆ្លុះបញ្ចាំង៖
យោងតាមអត្ថបទគម្ពីរនេះ តើព្រះយេស៊ូវធ្វើឱ្យមានសេចក្ដីសុខសាន្តរវាងក្រុមមនុស្សពីរក្រុមដែលបែកបាក់គ្នាខ្លាំង (ជនជាតិយូដានិងសាសន៍ដទៃ) ដោយរបៀបណា ហើយហេតុអ្វីបានជាទ្រង់ធ្វើការនេះ (សូមអាន ២:១៦)? តើលោកអ្នកមានអារម្មណ៍ថា មិនចង់រាប់អាននរណាម្នាក់នៅក្នុងជីវិតរបស់លោកអ្នកទេ? តើលោកអ្នកចង់រីករាយនឹងសេចក្តីសុខសាន្តជាមួយអ្នកនោះម្តងទៀតទេ? ហេតុអ្វីចង់ ឬហេតុអ្វីមិនចង់? សូមពិចារណាពីអ្វីដែលព្រះយេស៊ូវបានធ្វើដើម្បីធ្វើឱ្យមានសេចក្តីសុខសាន្ត។ ពេលលោកអ្នកឆ្លុះបញ្ចាំងពីបញ្ហានេះ តើមានសំណួរ និងអារម្មណ៍អ្វីខ្លះកើតឡើង? សូមពិនិត្យមើល អេភេសូរ ៤:១-៣ ដោយយកចិត្តទុកដាក់។ តើលោកអ្នកគិតថាចរិតសុភាព ស្លូតបូត អត់ធ្មត់ និងមានសេចក្ដីស្រឡាញ់ ជួយរក្សាសាមគ្គីភាពដែលព្រះយេស៊ូវបានបង្កើតសម្រាប់អ្នកដើរតាមព្រះអង្គយ៉ាងដូចម្តេច? ពេលគុណតម្លៃមួយក្នុងចំណោមគុណតម្លៃទាំងនេះបាត់បង់ តើនឹងមានរឿងអ្វីកើតឡើង? លោកអ្នកមិនអាចធ្វើការជ្រើសរើសជំនួសអ្នកដទៃបានទេ ប៉ុន្តែការសម្រេចចិត្តមួយ ដែលលោកអ្នកអាចធ្វើបាននៅថ្ងៃនេះ គឺការបណ្តុះសេចក្ដីសុខសាន្ត? សូមពិនិត្យមើល អេភេសូរ ៤:២៩-៣២ ដោយយកចិត្តទុកដាក់។ តើព្រះយេស៊ូវបានអត់ទោសឱ្យលោកអ្នកដោយរបៀបណា? តើនរណាត្រូវការការអភ័យទោសពីលោកអ្នក?
About this Plan
![BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F28562%2F1280x720.jpg&w=3840&q=75)
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More
Related Plans
![Childrearing With the End in View: A 3-Day Parenting Plan](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F55210%2F320x180.jpg&w=640&q=75)
Childrearing With the End in View: A 3-Day Parenting Plan
![Know Jesus, Make Him Known](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F55445%2F320x180.jpg&w=640&q=75)
Know Jesus, Make Him Known
![Daily Bible Reading— February 2025, God’s Strengthening Word: Sharing God's Love](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F55144%2F320x180.jpg&w=640&q=75)
Daily Bible Reading— February 2025, God’s Strengthening Word: Sharing God's Love
![Pursuing Growth as Couples: A 3-Day Marriage Plan](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F55217%2F320x180.jpg&w=640&q=75)
Pursuing Growth as Couples: A 3-Day Marriage Plan
![Living for Christ at Home: An Encouragement for Teens](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F55404%2F320x180.jpg&w=640&q=75)
Living for Christ at Home: An Encouragement for Teens
![Acts 9:32-43 | You Will Do Greater Things Than These](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F55220%2F320x180.jpg&w=640&q=75)
Acts 9:32-43 | You Will Do Greater Things Than These
![For the Least of These](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F54952%2F320x180.jpg&w=640&q=75)
For the Least of These
![The Bible for Young Explorers: Exodus](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F55167%2F320x180.jpg&w=640&q=75)
The Bible for Young Explorers: Exodus
![Fear Not: God's Promise of Victory for Women Leaders](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F55254%2F320x180.jpg&w=640&q=75)
Fear Not: God's Promise of Victory for Women Leaders
![The Complete Devotional With Josh Norman](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F54735%2F320x180.jpg&w=640&q=75)