YouVersion Logo
Search Icon

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់Sample

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

DAY 12 OF 28

ប្រវត្តិតាមព្រះគម្ពីរបង្ហាញពីរបៀបដែលមនុស្សជាតិបានជ្រើសរើសផ្លូវរបស់ខ្លួនឯង ដែលចេញឆ្ងាយពីព្រះជាម្ចាស់ ហើយការរងទុក្ខជាលទ្ធផលនៃជ្រើសរើសនេះ។ ប៉ុន្តែ ព្រះជាម្ចាស់ចង់មានភាពស្និទ្ធស្នាលជាមួយមនុស្សជាតិ ហើយទ្រង់ជ្រាបថា វាឈឺចាប់ប៉ុណ្ណា ដែលត្រូវឃ្លាតឆ្ងាយពីព្រះអង្គ ដូច្នេះទ្រង់បានចាត់​ព្រះយេស៊ូវមក ដើម្បីសាង​មេត្រីភាព។ តាមរយៈព្រះយេស៊ូវ អ្វីៗទាំងអស់អាចត្រូវបានស្រោចស្រង់ឡើងវិញ ដើម្បីឱ្យមានភាពសុខដុមរមនាជាមួយព្រះជាម្ចាស់ម្តងទៀត។​ 

សូមអាន៖

កូឡុស ១:១៩-២៣ 

ឆ្លុះបញ្ចាំង៖

​​​​យោងតាមអត្ថបទនេះ តើព្រះជាម្ចាស់ចង់ធ្វើអ្វី ហើយតើទ្រង់សម្រេចការនេះតាមរយៈព្រះយេស៊ូវដោយរបៀបណា?​ សូមពិចារណាពីអ្វីទាំងអស់ដែលព្រះយេស៊ូវបានរងទុក្ខ និងបានយកឈ្នះ ដើម្បីបង្កើតផ្លូវមួយសម្រាប់មនុស្សជាតិអាចស្ថិតក្នុងវត្តមានដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ម្តងទៀត។​ សូមឱ្យការឆ្លុះបញ្ចាំងរបស់លោកអ្នកជំរុញឱ្យមានការអធិស្ឋាន ដើម្បីបញ្ចេញអារម្មណ៍កោតសរសើរ និងដឹងគុណរបស់លោកអ្នក។​

Day 11Day 13

About this Plan

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។

More