តើ ព្រះយេស៊ូ(វ) ជានរណា?គំរូ

Who Is Jesus?

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

ព្រះយេស៊ូ(វ) គឺជាព្រះអម្ចាស់ដែលរស់ឡើងវិញពីសេចក្ដីស្លាប់

តើអ្នកធ្លាប់ទៅចូលរួមពិធីបុណ្យសពដែរឬទេ? ខ្ញុំដឹងថាអ្វីដែលខ្ញុំសួរ នោះប្រៀបដូចជាមិនដឹងក្ដី និងអាចជារឿងសួរយកភ្លាមៗតែម្ដង។ ប៉ុន្តែ ពិធីបុណ្យសព វានាំឱ្យយើងគិតទៅរកសំណួរដ៏ធំជាច្រើន ហើយក៏នាំឱ្យយើងនឹកគិតពីរឿងជីវិត បន្ទាប់ពីការស្លាប់នោះថែមទៀត។ 

តើសេចក្ដីស្លាប់ប្រៀបបានទៅនឹងគ្រាមួយ (ឬគ្រាបញ្ចប់នឹងត្រឹង) នៃទណ្ឌកម្មជីវិតរបស់យើងឬយ៉ាងណា? ឬក៏ថា សេចក្ដីស្លាប់ ប្រៀបបានទៅនឹងការមិនដឹងខ្លួន (ខូម៉ា - coma) ដែលត្រៀមឱ្យយើងផ្ទេរចូលទៅក្នុងការឋិតនៅមួយបែបផ្សេងទៀត? 

តើយើងមានហេតុផលណាខ្លះ ដើម្បីឱ្យយើងអាចជឿថាជីវិតរបស់យើងនឹងបន្តរស់រានបន្ទាប់ពីសេចក្ដីស្លាប់? តើមានសេចក្ដីសង្ឃឹម បន្ទាប់ពីគេយកយើងទៅដុត ឬបញ្ចុះនៅក្នុងផ្នូរ ដែរឬទេ?

វគ្គនៃរឿងដែលយើងទើបតែបានអានហើយ វាបានកើតឡើងនៅឯបន្ទប់ជាន់លើ ដែលគ្រានោះគឺបន្ទាប់ពី ពួករ៉ូម៉ាំង ទើបតែសម្លាប់ព្រះយេស៊ូ(វ) រួចហើយ។ ពួកសិស្សសាវ័កបានមកប្រមូលផ្ដុំគ្នា ទាំងភ័យញាប់ញ័រ ដោយហេតុការណ៍គិតស្មានមិនដល់ ហើយនៅពេលតែមួយរំពេចសោះ ព្រះយេស៊ូ(វ) បានលេចមកចំកណ្ដាលចំណោមពួកគេ។ 

ប្រាកដមែនថា ហេតុការណ៍នេះ មិនមែនជាលើកដំបូងទេ ដែលព្រះយេស៊ូ(វ) បានធ្វើឱ្យសិស្សសាវ័កភ្ញាក់ផ្អើលយ៉ាងដូច្នេះ ដោយព្រោះតែព្រះអង្គបានបង្ហាញអង្គទ្រង់ឱ្យគេឃើញ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ទោះជាយ៉ាងនេះក្ដី លោក ថូម៉ាស ពុំបានស្ថិតនៅក្នុងគ្រាទាំងឡាយនៃការបង្ហាញខ្លួនជាថ្មីរបស់ព្រះអង្គនោះទេ។ ហេតុដូច្នេះ គាត់នៅមានចិត្តសង្ស័យអំពីរឿងរ៉ាវទាំងឡាយ ដែលបានលើកឡើងពីការរស់ឡើងវិញរបស់ព្រះ។ អញ្ចឹងហើយ ព្រះយេស៊ូ(វ) បានចូលមកឯគាត់ដោយផ្ទាល់ រួចព្រះអង្គមានបន្ទូល។ 

«ចូរដាក់ម្រាមដៃរបស់អ្នកនៅត្រង់នេះ។ ចូរមើលដៃរបស់ខ្ញុំ។ ចូរយកដៃរបស់អ្នកមកដាក់នៅត្រង់ចំហៀងកាយរបស់ខ្ញុំចុះ។ ឈប់សង្ស័យ ហើយចូរជឿចុះ»។ លោក ថូម៉ាស ឆ្លើយតបព្រះអង្គ៖ «ព្រះ‌អម្ចាស់​របស់​ទូល​បង្គំ ទ្រង់​ពិត​ជា​ព្រះ​របស់​ទូល​បង្គំ​មែន!» (ខទី ២៧ និង ២៨)។

ត្រង់នេះហើយ ដែលជាគ្រា យើងតែងតែឮពីពីពាក្យថា "ថូម៉ាស សិស្សដែលសង្ស័យ" នោះ។

ប្រាកដមែន គឺថា ដូចជា លោក ថូម៉ាស យើងប្រហែលជាមានគ្រាមួយចំនួន ដែលធ្វើឱ្យយើងមានចិត្តសង្ស័យ។ មានពេលខ្លះ យើងមានសំណួរដែលយើងធ្លាប់សួរ ដោយគិតថា តើមានព្រះពិត ឬក៏អត់? មានគ្រាខ្លះទៀត ដែលយើងនឹកឆ្ងល់សង្ស័យ ថាតើព្រះយេស៊ូ(វ) ពិតជាស្រឡាញ់រូបយើង ដែរឬទេ? យើងប្រហែលជាធ្លាប់សួរខ្លួនឯងថា៖ «តើរាល់អ្វីៗដែលខ្ញុំកំពុងតែជឿ នោះគឺជាការពិតមែន ដែរឬយ៉ាងណា?» «តើខ្ញុំអាចទុកចិត្តទៅលើអ្វីដែលខ្ញុំមិនអាចមើលឃើញបានដែរឬទេ?» 

អរគុណដល់ព្រះ ដោយព្រោះតែព្រះអង្គពុំមានព្រះទ័យភ័យខ្លាច ចំពោះភាពមន្ទិលសង្ស័យរបស់យើងនោះឡើយ។ នៅពេលយើងបញ្ចេញសំឡេងសង្ស័យ នោះតាមពិតទៅ វាជាសកម្មភាពនៃជំនឿទៅវិញ។ ពិតណាស់ យើងរៀនបានថា ព្រះយេស៊ូ(វ) ហ៊ានចូលមកជិតរូបយើង នៅគ្រាដែលយើងមានពោរពេញទៅដោយសំណួរ ហើយជារឿយៗ យើងអាចមានជំនឿកាន់តែរឹងមាំ និងមានទំនុកចិត្តកាន់តែជឿជាក់ នៅពេលណាដែលយើងបានប្រឹងប្រតាយប្រតប់ ជាមួយនឹងចិត្តសង្ស័យទាំងប៉ុន្មានរបស់យើងនោះផង។ 

ប៉ុន្តែ ដោយទុកនូវចិត្តសង្ស័យមួយដោយឡែក នោះយើងមានដំណឹងល្អ ដែលជាហេតុផលយ៉ាងរឹងមាំមួយចំនួន ដែលថាព្រះជាម្ចាស់បានប្រោសព្រះយេស៊ូ(វ) ឱ្យមានព្រះជន្មរស់ពីក្ដីស្លាប់ឡើងវិញ។ ខាងក្រោមនេះ គឺជាហេតុផលខ្លះៗ៖ 

  • ផ្នូររបស់ព្រះយេស៊ូ(វ) នៅទទេ នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីគេបានឆ្កាងព្រះអង្គ ទាំងទាហានបានប្រកាសថាព្រះអង្គសុគតហើយមែនពិត។ 
  • ព្រះយេស៊ូ(វ) បានលេចមកឱ្យពួកសិស្សសាវ័ករបស់ព្រះអង្គបានឃើញ នៅក្នុងចន្លោះពេល ៤០ ថ្ងៃ ។ រួមទាំងគ្រាដែលព្រះអង្គបានទៅជួប លោក ថូម៉ាស ហើយនិងអ្នកមានមន្ទិលសង្ស័យ ដូចជា លោក យ៉ាកុប និង លោក ប៉ុល ដែលអ្នកទាំងពីរនេះ មិនមែនជាអ្នកដើរតាមព្រះយេស៊ូ(វ) ទេ តាំងពីដើមដំបូង។
  • ជាលទ្ធផលនៃការបង្ហាញខ្លួនទាំងនេះ ជីវិតរបស់ពួកសិស្សសាវ័ក មានការបំផ្លាស់បំប្រែយ៉ាងអស្ចារ្យ រហូតដល់ថ្នាក់អ្នកទាំងនោះបានហ៊ានរងការឈឺចាប់ និងរងសេចក្ដីស្លាប់សម្រាប់ជំនឿដែលគេមាននៅលើអង្គព្រះយេស៊ូ(វ) ផង។ ជាជាក់ស្ដែង អស់អ្នកណាដែលហ៊ានស្លាប់ ដោយសារតែបុព្វហេតុ (ឬសម្រាប់សាសនា) គឺពួកគេហ៊ាន ដោយព្រោះតែអ្វីដែលគេជឿ នោះជារឿងពិត។ គ្មាននរណាដែលមានស្មារតីនឹងនរ គេទៅស្លាប់សម្រាប់រឿងអ្វីមួយ ទាំងគេដឹងថាវាជារឿងមិនពិតនោះឡើយ! ដូចដែលរឿងនេះបានរំឭកដល់យើង ក្រុមសិស្សសាវ័កដំបូង គឺស្ថិតនៅក្នុងទីកន្លែង ដែលពួកគេហ៊ានបញ្ជាក់ដោយជីវិត ថារឿងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូ(វ) នោះគឺជាការពិតមែន!

របៀបមួយដ៏ល្អបំផុត ដើម្បីពន្យល់ពីការរីកចម្រើននៃជំនឿរបស់គ្រីស្ទបរិស័ទ នោះគឺជាដំណើរនៃការបំផ្លាស់បំប្រែនៃជីវិត តាំងពីគ្រានោះ រហូតមកដល់សព្វថ្ងៃនេះ ក៏ដូចជាព័ត៌មានដែលបានដាក់បង្ហាញពីខាងលើ ដែលបញ្ជាក់ពីការរស់ឡើងវិញរបស់ព្រះយេស៊ូ(វ) គ្រីស្ទ នោះផងដែរ! 

គម្រោងអានរយៈពេល ៥ ថ្ងៃនេះ បានលើកឡើងផ្ដោតចំពោះអត្តសញ្ញាណរបស់ព្រះយេស៊ូ(វ)។ ការរស់ឡើងវិញរបស់ព្រះយេស៊ូ(វ) ខាងឯរូបកាយ នោះបានផ្ដល់យើងជាតម្រុយចុងក្រោយ។ 

ព្រះជាម្ចាស់ផ្ទាល់ ព្រះអង្គបានបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះយេស៊ូ(វ) តាមរយៈការដ៏អស្ចារ្យមួយ។ 

ព្រះយេស៊ូ(វ) ពិតជាព្រះរាជបុត្រានៃព្រះ ហើយព្រះអង្គគឺជាព្រះសង្គ្រោះរបស់យើង! 

ការរស់ឡើងវិញពីក្ដីស្លាប់ នោះមានន័យថា សេចក្ដីស្លាប់ មិនកំណត់ជោគវាសនា និងមានអំណាចលើយើងឡើយ។

យើងនៅមានក្ដីសង្ឃឹម ក្រោយពីយើងស្លាប់ខាងឯរូបកាយហើយ។ 

សេចក្ដីស្លាប់មិនមែនជាសញ្ញាខណ្ឌ នោះទេ។ តែវាជា សញ្ញារជ្ជុ (ទ្រេ) ដែលបង្ហាញត្រៀមពីដំណើរ ថាដកមួយគ្រា មុននឹងយើងចូលទៅក្នុងព្រះវត្តមាននៃព្រះយេស៊ូ(វ) ហើយនៅទីនោះអស់កល្បជានិច្ច។ 

យើងខ្ញុំសូមអញ្ជើញរូបលោកអ្នកឱ្យឆ្លើយតបចំពោះព្រះយេស៊ូ(វ) ដោយប្រកាសនិងលើកសំឡេងនេះឡើងដូចនិង លោក ថូម៉ាស ដែរថា៖ «ព្រះ‌អម្ចាស់​របស់​ទូល​បង្គំ ទ្រង់​ពិត​ជា​ព្រះ​របស់​ទូល​បង្គំ​មែន!» 

អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Who Is Jesus?

ព្រះយេស៊ូ(វ) គឺជាបុគ្គលនៃស្នូលកណ្ដាលនៃជំនឿរបស់គ្រីស្ទបរិស័ទ។ ហើយគម្រោងអានរយៈពេល ៥​ ថ្ងៃនេះ នឹងពិនិត្យមើលយ៉ាងជ្រៅទៅក្នុងរូបអង្គរបស់ទ្រង់ ថាព្រះអង្គជានរណា៖ ជាអ្នកអត់ឱនទោសដល់បាប ជាមិត្តនៃមនុស្សមានបាប ជាពន្លឺ ជាអ្នកធ្វើការដ៏អស្ចារ្យ និងជាព្រះអម្ចាស់ដែលបានរស់ឡើងវិញពីក្ដីស្លាប់។

More

គម្រោងអាននេះបាននាំមកជូនដល់លោកអ្នកដោយ ព័ន្ធកិច្ច អាល់ហ្វា ហើយនិង មេរៀនអាល់ហ្វាសម្រាប់យុវជន ដែលក្នុងនោះមាន ១៣ ផ្នែក សម្រាប់ការស្រាវជ្រាវរុករកទៅលើសំណួរដ៏ធំបំផុតទាំងឡាយនៃជីវិត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://alpha.org/youth