តើ ព្រះយេស៊ូ(វ) ជានរណា?គំរូ

Who Is Jesus?

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

ព្រះយេស៊ូ(វ) គឺជាពន្លឺ

តើអ្នកធ្លាប់ភិតភ័យនៅពេលអ្នកនៅទីងងឹតដែរឬទេ? 

តើអ្នកនៅតែគេងបើកភ្លើងមែនដែរឬទេ? 

អត់អីទេ បើអ្នកនៅគេងបើកភ្លើងនោះ។ នៅទីនេះ អត់មាននរណានិយាយចំអកឱ្យអ្នកទេ។ 

នៅទីងងឹត ដែលនៅត្រង់នោះ មើលទៅដូចជាឃើញរូបព្រាលៗ វាប្រាកដណាស់ថា វានឹងនាំឱ្យយើងព្រឺឆ្អឹងខ្នង ទាំងអាចឱ្យយើងភ័យញាប់ញ័រ ទាំងមិនដឹងថាខ្លួននៅឯណាទៀត។ 

នៅពេលណាដែលអ្នកភ័យខ្លាចចំពោះទីងងឹត នោះអ្នកនឹងរៀនស្រឡាញ់នូវពន្លឺ។ 

ពន្លឺចាំងជះបំភ្លឺទីនៅជុំវិញ។ ពន្លឺបង្ហាញពីទីកន្លែង ដើម្បីឱ្យជើងយើងអាចត្រូវដើរទៅត្រង់ណា។ ពន្លឺអនុញ្ញាតឱ្យយើងកោតសរសើរដល់អស់អ្នកដែលយើងស្រឡាញ់។ ពន្លឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិត ទាំងខាងឯផ្នែកជីវិតរូបកាយ ហើយនិងផ្នែកខាងឯព្រលឹងវិញ្ញាណ។ 

នៅក្នុងព្រះគម្ពីរ ពន្លឺគឺបានយកមកប្រៀបធៀបទៅនឹងនិមិត្តរូបនៃចំណេះដឹង និងសីលធម៌ស្អាតស្អំ។ ការដើរនៅក្នុងភាពងងឹត នោះគឺថ្លែងសំដៅទៅនឹងការរស់នៅបែបបះបោរប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយនិងបំណងព្រះហឫទ័យរបស់ព្រះអង្គសម្រាប់ជីវិតរបស់យើង។ ប៉ុន្តែការដើរនៅក្នុងពន្លឺ នោះគឺជាការស្វែងរកឃើញព្រះ ថាព្រះអង្គជានរណា ហើយនិងជាការរៀនដើរតាមព្រះអង្គ។ សម្រាប់ការអស់ទាំងនេះ នោះគឺយើងត្រូវការជំនួយពីព្រះយេស៊ូ(វ)។ 

នៅក្នុងសេចក្ដីបង្រៀនដែលយើងទើបតែបានអាន ព្រះយេស៊ូ(វ)ប្រកាសថាព្រះអង្គគឺជាពន្លឺនៃពិភពលោក! 

ព្រះយេស៊ូ(វ) គឺជាពន្លឺរបស់យើង ដែលជាអ្នកបំភ្លឺនូវព្រះភក្ត្រនៃព្រះ ហើយដឹកនាំផ្លូវឱ្យយើងទៅកាន់ជីវិតពេញបរិបូរ។ 

ហើយមិនមែនគ្រាន់តែព្រះយេស៊ូ(វ)ជាពន្លឺនៃពិភពលោកតែប៉ុណ្ណោះនោះទេ អ្នកក៏ជាពន្លឺដល់ពិភពលោកដែរ! នៅក្នុងគម្ពីរ ម៉ាថាយ ៥៖១៤ ព្រះយេស៊ូ(វ)មានបន្ទូលទៅដល់អ្នកដើរតាមព្រះអង្គថា៖ «អ្នកគឺជាពន្លឺនៃពិភពលោក»។ 

ប្រសិនបើព្រះយេស៊ូ(វ) ជាព្រះរាជបុត្រា នោះអស់អ្នកដែលដើរតាមព្រះអង្គ គឺប្រៀបបានដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំងនូវពន្លឺព្រះអង្គដែរ។ 

នៅពេលយើងចាំងពន្លឺនៃក្ដីស្រឡាញ់និងសេចក្ដីពិតរបស់ព្រះយេស៊ូ(វ) នៅឯសាលារៀន នៅឯផ្ទះ និងនៅក្នុងមិត្តភាពទាំងឡាយរបស់យើង នោះយើងកំពុងតែរុញច្រានភាពងងឹតចេញពីពិភពលោករបស់យើង។ យើងកំពុងតែនាំមកនូវក្ដីសង្ឃឹម និងក្ដីស្រឡាញ់នៅក្នុងព្រះនាមព្រះយេស៊ូ(វ) ដោយទុកចិត្តថាមនុស្ស គេនឹងមើលឃើញ និងរំលេចដឹង ថាពន្លឺនោះ មានប្រភពមកពីព្រះយេស៊ូ(វ) ដ្បិតព្រះអង្គហើយដែលជាពន្លឺ!

ពន្លឺមិនគួរយកទៅបិទបាំង ឬលាក់ទុកនៅទីកន្លែងណាមួយនោះឡើយ។

ពន្លឺគឺសក្តិសមស្ថិតនៅទីបើកចំហ ដើម្បីឱ្យមនុស្សទាំងឡាយបានមើលឃើញ។ 

គោលបំណងនៃពន្លឺ នោះគឺដើម្បីបណ្ដេញនូវភាពងងឹត។ 

ដូច្នេះ តើអ្នកអាចនាំពន្លឺនៃក្ដីស្រឡាញ់របស់ព្រះ ទៅកាន់សាលារៀន ឬផ្ទះរបស់អ្នក តាមរយៈពាក្យពេចន៍ពិរោះទន់ភ្លន់ និងទង្វើល្អ បានយ៉ាងដូចម្ដេចខ្លះ? 

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Who Is Jesus?

ព្រះយេស៊ូ(វ) គឺជាបុគ្គលនៃស្នូលកណ្ដាលនៃជំនឿរបស់គ្រីស្ទបរិស័ទ។ ហើយគម្រោងអានរយៈពេល ៥​ ថ្ងៃនេះ នឹងពិនិត្យមើលយ៉ាងជ្រៅទៅក្នុងរូបអង្គរបស់ទ្រង់ ថាព្រះអង្គជានរណា៖ ជាអ្នកអត់ឱនទោសដល់បាប ជាមិត្តនៃមនុស្សមានបាប ជាពន្លឺ ជាអ្នកធ្វើការដ៏អស្ចារ្យ និងជាព្រះអម្ចាស់ដែលបានរស់ឡើងវិញពីក្ដីស្លាប់។

More

គម្រោងអាននេះបាននាំមកជូនដល់លោកអ្នកដោយ ព័ន្ធកិច្ច អាល់ហ្វា ហើយនិង មេរៀនអាល់ហ្វាសម្រាប់យុវជន ដែលក្នុងនោះមាន ១៣ ផ្នែក សម្រាប់ការស្រាវជ្រាវរុករកទៅលើសំណួរដ៏ធំបំផុតទាំងឡាយនៃជីវិត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://alpha.org/youth