បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 9 ក្នុងចំណោម 35 ថ្ងៃ

ពាក្យពេចន៍របស់យើងមានអំណាចខ្លាំងណាស់។ វាមានអំណាច ទាំងអាចសម្លាប់ និងផ្ដល់នូវជីវិត។ ក្នុងគម្ពីរសុភាសិតទាំងមូល ស្ដេច សាឡូម៉ូន បានសរសេរជារឿយៗអំពីគ្រោះថ្នាក់ និងសមត្ថភាពនៃការផ្ដល់នូវជីវិត ចេញពីពាក្យពេចន៍របស់យើង។ គាត់ពិតជាជ្រាបដឹងយ៉ាងច្បាស់ពីអំណាចនៃពាក្យពេចន៍។ ជាហេតុ ស្ដេច សាឡូម៉ូន លើកទឹកចិត្ដឱ្យយើងចេះជ្រាបយល់ដឹងពីប្រភេទនៃពាក្យពេចន៍ដែលយើងនិយាយ ទៅកាន់មនុស្សដទៃ និងពីឥទ្ធិពលប៉ះពាល់ ទាំងវិជ្ជមាន និងអវិជ្ជមាន ដែលពាក្យពេចន៍ទាំងនោះអាចមាន។

តើប្រភេទពាក្យពេចន៍ណា ដែលអ្នកមានទំនោរ ឬងាយនិយាយជាងគេ - ពាក្យដែលពិសពុល ឬពាក្យនាំមកនូវជីវិត? ចូរពន្យល់។

អត្ថបទគម្ពីរ

ថ្ងៃ 8ថ្ងៃ 10

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church