បន្សាបជាតិពុលព្រលឹងគំរូ
ពាក្យពេចន៍អាចនាំឱ្យអ្នកឈឺចាប់ ហើយពាក្យត្រឹមត្រូវ ក៏អាចជួយព្យាបាលរូបអ្នកដែរ។ ពាក្យពេចន៍ដែលបំបែក និងនាំឱ្យឈឺចាប់ នោះគឺជាពាក្យពិសពុល។ ពាក្យពេចន៍ពិសពុល គឺពិតជានាំឱ្យគ្រោះថ្នាក់ខ្លាំងណាស់ ដោយមិនត្រឹមតែនៅពេលដែលវាថ្លែងទៅកាន់រូបអ្នក ប៉ុន្តែវានាំឱ្យគ្រោះថ្នាក់ នៅពេលនិយាយចេញទៅកាន់អ្នកដទៃផងដែរ។ នៅសប្ដាហ៍នេះ អ្នកនឹងអានពីព្រះបន្ទូលនៃព្រះ អំពីគ្រោះទាំងឡាយរបស់ពាក្យពិសពុល និងពីអំណាចចេស្ដានៃពាក្យពេចន៍ដែលនាំមកនូវជីវិត។
តើពាក្យពិសពុលកំពុងតែប៉ះពាល់ដល់ជីវិតរបស់អ្នក នាពេលសព្វថ្ងៃនេះ យ៉ាងដូចម្ដេចដែរ?
តើពាក្យពិសពុលកំពុងតែប៉ះពាល់ដល់ជីវិតរបស់អ្នក នាពេលសព្វថ្ងៃនេះ យ៉ាងដូចម្ដេចដែរ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church