បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 7 ក្នុងចំណោម 35 ថ្ងៃ

គម្ពីរ កូឡូស ៣ លើកទឹកចិត្ដយើងឱ្យដាក់គំនិតរបស់យើងចំពោះព្រះជាម្ចាស់ ហើយមិនត្រូវលង់ក្នុងរបស់លោកិយ ដែលនាំឱ្យគំនិតរបស់យើងក្លាយទៅជាមានពិសពុលនោះឡើយ។ របៀបមួយដ៏ល្អបំផុត ដើម្បីចាប់ផ្ដើមផ្ដោតចិត្តគំនិតរបស់យើងចំពោះព្រះជាម្ចាស់ នោះគឺជាការចំណាយពេលបន្ថែមទៀតជាមួយនឹងព្រះអង្គ ជារៀងរាល់ថ្ងៃ នៅក្នុងសេចក្ដីអធិស្ឋាន និងអានព្រះបន្ទូលរបស់ព្រះអង្គ។

តើមានគំនិតពិសពុលជាក់លាក់ណាខ្លះ ដែលអ្នកត្រូវការផ្លាស់ប្ដូរនោះ? តើមានវិធីណាខ្លះដែលអ្នកអាចចាប់ផ្ដើម ដើម្បីធ្វើការផ្លាស់ប្ដូរវា?

អត្ថបទគម្ពីរ

ថ្ងៃ 6ថ្ងៃ 8

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church