បន្សាបជាតិពុលព្រលឹងគំរូ
![Soul Detox](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F257%2F1280x720.jpg&w=3840&q=75)
ទោះបីជាអ្នកប្រឹងបញ្ឈប់ការនិយាយពីពាក្យពេចន៍ពិសពុលទៅកាន់មនុស្សដទៃ អ្នកនៅតែត្រូវតទល់ចំពោះពាក្យពិសពុលដែលធ្លាប់និយាយមកកាន់រូបអ្នកដែរ។ ជាហេតុ អ្នកត្រូវតែធ្វើតាមព្រះបន្ទូល ដែលព្រះជាម្ចាស់ថ្លែងមកអ្នក នៅពេលមានមនុស្សដទៃគេនិយាយពាក្យពេចន៍ពិសពុលមកកាន់រូបអ្នក៖ អ្នកត្រូវតែចាំយាមនិងការពារដួងចិត្ដរបស់អ្នក ទាំងប្រឆាំងនឹងពាក្យពេចន៍ទាំងអស់នោះ។
តើអ្នកអាចចាំយាមការពារប្រឆាំងពាក្យពេចន៍ពិសពុលអស់ទាំងនោះ បានដោយរបៀបណា?
តើអ្នកអាចចាំយាមការពារប្រឆាំងពាក្យពេចន៍ពិសពុលអស់ទាំងនោះ បានដោយរបៀបណា?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![Soul Detox](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F257%2F1280x720.jpg&w=3840&q=75)
យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church