បន្សាបជាតិពុលព្រលឹងគំរូ
![Soul Detox](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F257%2F1280x720.jpg&w=3840&q=75)
មិនមែនគ្រាន់តែយើងគួរនិយាយពីពាក្យពេចន៍ដែលនាំមកនូវជីវិតទៅកាន់អ្នកដទៃតែប៉ុណ្ណោះនោះទេ ប៉ុន្តែយើងត្រូវតែនិយាយពាក្យពេចន៍ទាំងនោះ ទៅកាន់ស្ថានភាពនិងរូបខ្លួនយើងផ្ទាល់ផងដែរ។ ពាក្យពេចន៍ពិសពុលដែលយើងនិយាយទៅកាន់ខ្លួនឯង អាចជាពាក្យពេចន៍មួយចំនួន ដែលនាំឱ្យខ្លួនរងគ្រោះថ្នាក់ជាខ្លាំង។
តើមានពាក្យពេចន៍ពិសពុលប្រភេទណាខ្លះ ដែលអ្នកកំពុងនិយាយទៅកាន់ខ្លួនឯង? តើមានជំហានអ្វីខ្លះ ដែលអ្នកត្រូវការធ្វើ ដើម្បីបញ្ឈប់ការនិយាយពីពាក្យពេចន៍ពិសពុលទាំងនេះ ទៅកាន់រូបអ្នកនោះ?
តើមានពាក្យពេចន៍ពិសពុលប្រភេទណាខ្លះ ដែលអ្នកកំពុងនិយាយទៅកាន់ខ្លួនឯង? តើមានជំហានអ្វីខ្លះ ដែលអ្នកត្រូវការធ្វើ ដើម្បីបញ្ឈប់ការនិយាយពីពាក្យពេចន៍ពិសពុលទាំងនេះ ទៅកាន់រូបអ្នកនោះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
![Soul Detox](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F257%2F1280x720.jpg&w=3840&q=75)
យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។
More
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church