បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 17 ក្នុងចំណោម 35 ថ្ងៃ

ភាពភ័យខ្លាចគឺជាការមានជំនឿ ប៉ុន្តែវាជាការដាក់ជំនឿទៅលើអ្វីៗដែលខុសឆ្គង។ ក្ដីភ័យខ្លាចគឺជាការដាក់ជំនឿរបស់អ្នក ទៅក្នុងការគិត "ប្រសិនបើមានរឿងនេះ ឬរឿងនោះកើតឡើង"។ ក្នុងទំហំនៃភាពភ័យខ្លាចរបស់យើង នោះគឺជាការដែលយើងផ្ចង់ចិត្ដទៅលើអ្វីដែលអាច ឬមិនអាចកើតមានឡើង។ គ្មាននូវហេតុផលសមរម្យដែលគួរឱ្យយើងត្រូវភ័យខ្លាចចំពោះអ្វីដែលមិនអាចនឹងកើតឡើងនោះឡើយ។ សូម្បីតែមនុស្សនៅក្នុងគម្ពីរ ក៏ពួកគេប្រឈមនឹងភាពភ័យខ្លាច ដោយគិតថា "ប្រសិនបើមានរឿងនេះ ឬរឿងនោះ" អាចកើតឡើងនោះដូចគ្នា។ ថ្ងៃនេះ អ្នកនឹងអានពីរឿងហេតុ ដែល លោក ម៉ូសេ គិតអំពី "បើរឿងនេះ ឬរឿងនោះ" កើតឡើង ហើយជ្រាបពីរបៀបដែលព្រះជាម្ចាស់ផ្ដល់ឱ្យគាត់នូវកម្លាំង ដើម្បីយកឈ្នះទៅលើភាពភ័យខ្លាចរបស់គាត់។

តើមានការគិត "បើមានរឿងនេះ ឬរឿងនោះ" របស់អ្នក ណាខ្លះ ដែលកំពុងតែបញ្ឆេះនូវភាពភ័យខ្លាចរបស់អ្នក?

អត្ថបទគម្ពីរ

ថ្ងៃ 16ថ្ងៃ 18

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church