បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 22 ក្នុងចំណោម 35 ថ្ងៃ

ជីវិតរបស់យើងមានពោរពេញដោយសារធាតុពិសពុលក្នុងវប្បធម៌សង្គម ដែលរាល់របស់អស់ទាំងនោះ មនុស្សគេរាប់ថា ជាទង្វើមិនអី ប៉ុន្តែវានាំឱ្យដួងព្រលឹងរបស់យើងរងនូវភាពឈឺចាប់។ សារធាតុពិសពុលក្នុងវប្បធម៌សង្គម មានប្រភពក្នុងសៀវភៅដែលយើងអាន ទស្សនាវដ្ដីដែលយើងចូលចិត្តមើល តន្រ្តីដែលយើងស្ដាប់ រឿងភាគដែលយើងតាមដាន និងខ្សែភាពយន្តដែលយើងចង់មើល។ នៅពេលដែលយើងអនុញ្ញាតឱ្យសារធាតុពិសពុលក្នុងវប្បធម៌សង្គមចូលទៅក្នុងជីវិតរបស់យើង នោះវានាំឱ្យជីវិតរបស់យើងក្លាយទៅជាកខ្វក់។ នៅសប្ដាហ៍នេះអ្នកនឹងរៀនពីអ្វីដែលព្រះជាម្ចាស់មានបន្ទូលអំពីគ្រោះថ្នាក់នៃសារធាតុពិសពុលក្នុងវប្បធម៌សង្គម និងពីសារៈសំខាន់នៃការផ្ដោតទៅលើអ្វីៗ ដែលនាំឱ្យយើងចូលទៅកាន់តែជិតចំពោះព្រះជាម្ចាស់។

តើមានសារធាតុពិសពុលក្នុងវប្បធម៌សង្គមណាខ្លះ ដែលអ្នកកំពុងតែមាននៅក្នុងជីវិតរបស់អ្នក? តើអ្នកធ្លាប់មើលឃើញថាសារធាតុពិសពុលទាំងនេះ នាំឱ្យជីវិតរបស់អ្នកទៅជាកខ្វក់យ៉ាងដូចម្ដេចខ្លះ?
ថ្ងៃ 21ថ្ងៃ 23

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church