បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 23 ក្នុងចំណោម 35 ថ្ងៃ

មានការកុហកពិសពុលជាច្រើនដែលយើងជឿ ហើយនេះក៏ដោយសារតែមនុស្សម្នាក់ៗគេធ្វើដូច្នេះ។​ ហើយយើងគិតថាវាមិនអី ហើយក៏គិតថាវាមិននាំឱ្យយើងឈឺចាប់នោះដែរ។ សេចក្ដីពិតឱ្យយើងយល់ថា ដោយព្រោះតែមនុស្សគ្រប់គ្នាគេធ្វើដូច្នោះ មិនមែនមានន័យថាវាជារឿងត្រឹមត្រូវសម្រាប់យើង ហើយជួយដល់យើងខាងឯវិញ្ញាណនោះដែរ។

តើអ្នកធ្លាប់បានឃើញថាឥទ្ធិពលពិសពុលនៅក្នុងជីវិតរបស់អ្នកបានប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះ និងអ្នកដទៃយ៉ាងដូចម្ដេចខ្លះ?

អត្ថបទគម្ពីរ

ថ្ងៃ 22ថ្ងៃ 24

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church