បន្សាបជាតិពុលព្រលឹងគំរូ

Soul Detox

ថ្ងៃទី 24 ក្នុងចំណោម 35 ថ្ងៃ

នៅពេលយើងនិយាយពីសារធាតុពិសពុលក្នុងវប្បធម៌សង្គម នោះសារធាតុពិសពុលតែបន្តិចបន្តួច ក៏មានផលអាក្រក់ល្មមគួរសមដែរ។ ហេតុដូច្នេះហើយបានវាជារឿងសំខាន់ ដែលយើងត្រូវប្រឹងលាងសម្អាតរាល់សារធាតុពិសពុលអស់ទាំងនោះចេញពីប្រព័ន្ធជីវិតរបស់យើង មុននឹងវានាំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរជាយូរអង្វែងដល់ជីវិតរបស់យើង។

ចូររាយនាមសារធាតុពិសពុលក្នុងវប្បធម៌សង្គម ដែលបានផ្ដើមនៅក្នុងជីវិតរបស់អ្នក ថាជាអ្វីមួយតូចតាច ប៉ុន្តែបានរីកលូតលាស់ទៅជាអ្វីមួយធំទៅៗ។ តើសារធាតុពិសពុលដែលកំពុងលូតលាស់នោះ នាំឱ្យអ្នកប្រែទៅជាកខ្វក់យ៉ាងដូចម្ដេចខ្លះ?
ថ្ងៃ 23ថ្ងៃ 25

អំពី​គម្រោងអាន​នេះ

Soul Detox

យើងមិនមែនជារូបកាយដែលមានព្រលឹងមួយនោះទេ។ យើងគឺជាព្រលឹងដែលមានរួមនូវរូបកាយមួយ។ ក្នុងខណៈពេលដែលពិភពលោកកំពុងបង្រៀនយើងយ៉ាងត្រឹមត្រូវឱ្យចេះបន្សាបរាល់ជាតិពុលមានក្នុងរូបកាយរបស់យើង នោះយើងក៏ត្រូវតែបន្សាបជាតិពុលពីព្រលឹងរបស់យើងដែរ នៅពេលខ្លះ។ គម្រោងអានមានរយៈពេល ៣៥ ថ្ងៃនេះ នឹងជួយឱ្យអ្នកសម្គាល់រាល់អ្វីៗ ដែលកំពុងតែច្រឹបព្រលឹងរបស់អ្នកម្ដងបន្តិចៗ ហើយនិងយល់ពីអ្វីៗដែលកំពុងតែរារាំងអ្នក មិនឱ្យក្លាយទៅជាមនុស្សដែលព្រះបានបង្កើតអ្នកនោះ។ អ្នកនឹងរៀនពីព្រះបន្ទូលនៃព្រះ អំពីរបៀបដែលអ្នកអាចប្រឆាំងទាស់នឹងរាល់ឥទ្ធិពលដែលនាំឱ្យអន្តរាយទាំងនោះ ហើយនិងឱ្យអ្នកអាចឱបក្រសោបការរស់នៅដែលស្អាតស្អំសម្រាប់ព្រលឹងរបស់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល (Craig Groeschel) និងក្រុមជំនុំជីវិត (Life.Church) ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.life.church